ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ ចុះ​អប់រំ​ណែនាំ​អាជីវករ​នៅ​ផ្សារ រឿង​បញ្ជាក់​ប្រភព​ពិត​នៃ​ទំនិញ​ជូន​អតិថិជន

1 ឆ្នាំ មុន
  • មណ្ឌលគិរី

សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ខេត្តមណ្ឌលគិរី ដោយ​មាន​កិច្ចសហការ​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​អប់រំ​ណែនាំ​អាជីវករ​នៅ​ក្នុង​ផ្សារ​ក្រុង​សែន​មនោ​រម្យ អំពី​ការ​បញ្ជាក់​ប្រភព​ពិតប្រាកដ​នៃ

ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ ម្សិល​ម៉ិ​ញ​នេះ សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ខេត្តមណ្ឌលគិរី ដោយ​មាន​កិច្ចសហការ​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​អប់រំ​ណែនាំ​អាជីវករ​នៅ​ក្នុង​ផ្សារ​ក្រុង​សែន​មនោ​រម្យ អំពី​ការ​បញ្ជាក់​ប្រភព​ពិតប្រាកដ​នៃ​ផលិតផល ឬ​ទំនិញ ជូន​ដល់​អតិថិជន​។

តាម​ប្រភព​ព័ត៌មាន​ពី​អតិថិជន ក៏​ដូច​ជា ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ទស្សនា និង​ទិញ​ទំនិញ​ដូច​ជាប​ន្លៃ ផ្លែ​ឈើ នៅ​ក្នុង​ខេត្តមណ្ឌលគិរី​នោះ គឺ​មួយ​ចំនួន​បាន​ជួប​ប្រទះ​នូវ​ការ​កុហក​បោ​.​ក​ប្រាស់​ពី​អ្នកលក់ អំពី​ប្រភព​ដាំ​ដុះ​ពិតប្រាកដ​នៃ​បន្លែ ផ្លែ​ឈើ (​ដាំ​ដុះ​នៅ​ទីតាំង​ផ្សេង​ក្រៅពី​ខេត្តមណ្ឌលគិរី​) ជា​ហេតុ​នាំ​ឲ្យ​មានការ​ខូចខាត​ជា​រួម​ដល់​កេរ្តិ៍ឈ្មោះ​នៃ​បន្លែ ផ្លែ​ឈើ ដែល​បាន​បង្កបង្កើន​ផល​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ។

មន្ត្រី​ជំនាញ​បាន​ចុះ​អប់រំ​ណែនាំ ជា​លើក​ទី​៣ ដោយ​ឱ្យធ្វើ​កិច្ចសន្យា​ជាមួយ​អាជីវករ​លក់ដូរ បន្លែ ផ្លែ​ឈើ នៅ​តំបន់​មុខ​សួនច្បារ​ទីរួមខេត្ត និង​ម្តុំ​ស្ពាន «​ពូ​លូ​ង​» ព្រោះ​តំបន់​ទាំង​២​នេះ ជា​តំបន់​ដែល​សម្បូរ​ដោយ​ភ្ញៀវ​ទេសចរ​នាំ​គ្នា​មក​ទិញ​ច្រើន​ជាងគេ ព្រមទាំង​ផ្សារ​ជនជាតិ និង​ម្តុំ​សណ្ឋាគារ «​ពេជ្រ​គិរី​» ផង​ដែរ អំពី​ការ​បញ្ជាក់​ប្រភព​ច្បាស់លាស់​នៃ​ផលិតផល​ទំនិញ​ដូច​ជា បន្លែ និង​ផ្លែ​ឈើ ជូន​ដល់​អតិថិជន​។

ពាក់ព័ន្ធ​ក្នុង​ករណី​ដែល​បាន​ប្រព្រឹត្ត ឬ​នៅ​តែ​បន្ត​កុហក​បោ​.​ក​ប្រាស់​ដល់​អតិថិជន​អំពី​ប្រភព​ដើម​នៃ​ផលិតផល​ទំនិញ បន្លែ ផ្លែ​ឈើ ជា​បន្ត​ទៀត​នោះ អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​សមត្ថកិច្ច​ជំនាញ នឹង​អនុវត្ត​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​ជា​ធរមាន ដោយ​គ្មាន​ការ​អនុគ្រោះ ឬ​លើកលែង​បន្ត​ទៀត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ