ដោយសារតែទូទឹកក្តៅទឹកត្រជាក់ បណ្តាលឱ្យឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ត
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោ «ស៊ឹង ហៀប» ស្ថិតនៅផ្ទះលេខ៦ ផ្លូវ២១៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យ…
រាជធានីភ្នំពេញ៖ ផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោ «ស៊ឹង ហៀប» ស្ថិតនៅផ្ទះលេខ៦ ផ្លូវ២១៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យ…
រាជធានីភ្នំពេញ៖ ផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោ «ស៊ឹង ហៀប» ស្ថិតនៅផ្ទះលេខ៦ ផ្លូវ២១៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យ ឆាបឆេះផ្សែងហុយទ្រលោម តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាជួយពន្លត់ទាន់។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ហើយរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង បានទៅអន្តរាគមន៍ តែពុំបានបាញ់ពន្លត់នោះទេ។
ព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញផ្សែងហុយ ចេញពីក្នុងផ្ទះលក់គ្រឿងបន្លាស់រថយន្តខាងលើ ហើយបង្កអោយមានការភ្ញាក់ដល់ម្ចាស់ផ្ទះ និងអ្នកក្បែរខាងនាំគ្នា យកបំពង់ពន្លត់អគ្គិភ័យ បានបាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ ពុំបណ្តាលអោយឆេះរាលដាល់ឡើយ។
នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ក៏បានទៅអន្តរាគមន៍ ខ្លាចភ្លើងឆេះធ្ងន់ធ្ងរ។ តែពុំបានបាញ់ពន្លត់ឡើយ។
តាមម្ចាស់ផ្ទះ អគ្គិភ័យនេះ បណ្តាលមកពីទុស្សេឆ្លងចរន្តអគ្គិសនី នៅទូទឹកក្តៅ-ទឹកត្រជាក់ ហើយឆេះរាលដាល់ ទៅគ្រឿងបន្លាស់រថយន្ត៕ ម៉េងធា
ចែករំលែកព័តមាននេះ