ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ប៊ី សុធា​រី ចេញ​មុខ​ប្រតិកម្ម​តប​ចំពោះ​ការ​លើក​ឡើង​ពី​បុរស​អ្នកជំនួញ​មួយ​រូប ព្រោះ​រឿង​មួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត «Miss Universe Cambodia 2017» គឺ​កញ្ញា ប៊ី សុធា​រី បាន​ចេញ​មុខ​ប្រតិកម្ម​តប​ទៅ​កាន់​បុរស​ជា​អ្នករក​ស៊ីធំ​មួយ​រូប ដែល​បាន​លើក​ឡើង​ពាក់ព័ន្ធ​ទៅ​នឹង​បេក្ខភាព​បវរកញ្ញា​កម្ពុជា ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​កម្មវិធី​ខាងលើ​ជំនាន់​មុន គ្រាន់តែ​ជា​

រាជធានី​ភ្នំពេញ ៖ អតីត «Miss Universe Cambodia 2017» គឺ​កញ្ញា ប៊ី សុធា​រី បាន​ចេញ​មុខ​ប្រតិកម្ម​តប​ទៅ​កាន់​បុរស​ជា​អ្នករក​ស៊ីធំ​មួយ​រូប ដែល​បាន​លើក​ឡើង​ពាក់ព័ន្ធ​ទៅ​នឹង​បេក្ខភាព​បវរកញ្ញា​កម្ពុជា ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​កម្មវិធី​ខាងលើ​ជំនាន់​មុន គ្រាន់តែ​ជា​ការ​អម​ឆាក​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​ដែល​ទទួល​បាន​ជ័យ​ជំនះ​នោះ​ឡើយ ។

វី​ដេ​អូ​ឃ្លី​ប​ដែល​លោក​ឧកញ៉ា ចិន សំណាង បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ពេល​កន្លង​ទៅ ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម ដោយនៅ​ក្នុង​ការ​អធិប្បាយ​របស់​លោក​នា​ពេល​នោះ ក៏​មានការ​លើក​ឡើង​ទៅ​លើ​ចំណុច​មួយ​ថា «​បេក្ខភាព​បវរកញ្ញា​ដែល​តំណាង​កម្ពុជា ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ គឺ​មិន​ដែល​បាន​ជាប់​ម្តងណា​ឡើយ ធ្លាក់​រហូត ពោល​គឺ​ប្រៀប​បាន​នឹង​ការ​ទៅ​អម​ឆាក​ដូច្នេះ​ដែរ​»​។

បើ​ទោះបីជា​ការ​លើក​ឡើងជា​ច្រើន​របស់​លោក ចិន សំណាង នា​ពេល​នោះ គឺ​ភាគច្រើន​លោក​បាន​បង្ហាញ​បំណង​ចង់​លើក​ស្ទួយ និង​ចង់​ទិញ​កម្មវិធី «Miss Universe» មក​រៀបចំ​ក៏​ដោយ ប៉ុន្តែ​ការ​លើក​ឡើង​ត្រង់​ចំណុច​មួយ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ពាក់ព័ន្ធ ជា​ពិសេស​បេ​ក្ខ​នារី​ដែល​ធ្លាប់​ធ្វើ​ជា​តំណាង​កម្ពុជា ទៅ​ចូលរួម​ប្រកួត ហាក់​មិន​សប្បាយចិត្ត​នោះ​ឡើយ ។

ដោយឡែក​ក្នុង​នាម​ជា​អតីត​បេ​ក្ខ​នារី​ធ្លាប់​ចូលរួម​ប្រកួត «Miss Universe» ម្នាក់​ដែរ​នោះ កញ្ញា ប៊ី សុធា​រី បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​លោក ចិន សំណាង ខាងលើ​នេះ​ឡើយ ក្នុង​ពេល​ការ​ចូលរួម​របស់​នាង​នា​ពេល​នោះ គឺ​នាង​បាន​ពុះពារ​ប្រឹងប្រែង​យ៉ាង​ខ្លាំង និង​អស់ពី​សមត្ថភាព ក្នុង​នាម​តំណាង​កម្ពុជា​។ បើ​ទោះបីជា​អំឡុង​ពេល​នោះ វិស័យ​បវរកញ្ញា​នៅ​កម្ពុជា ពុំ​សូវ​មាន​អ្នក​ចាប់អារម្មណ៍​ខ្លាំង​ក៏​ដោយ ។

កញ្ញា ប៊ី សុធា​រី បាន​បង្ហោះ​សំ​ណេ​រ​របស់​ខ្លួន​តាម​បណ្តាញ​សង្គម​ថា «​ឆ្នាំ​ដំបូង​គេ អម​ឆាក? និយាយ​ពី​បុគ្គល ឬ​ក៏​និយាយ​ពី​ស្ថាប័ន? សូម​និយាយ​អោយ​ស្រួលបួល​បង ខ្ញុំ​ក៏​ស្គាល់​បង​ឯង​យូរ​ដែរ​ហើយ ហើយ​កុំ​និយាយ​ដៀមដាម ព្រោះ​កាល​ខ្ញុំ​ទៅ​ប្រកួត ក៏​ស្ថិត​ក្រោម​ស្ថាប័ន​តែ​មួយ​ជាមួយ​អ្នក​ទាំង​៥​នាក់​ផ្សេង​ទៀត​ដែរ​»​។

នាង​បញ្ជាក់​ថា «​ស្ថិត​ក្រោម​ស្ថាប័ន​តែ​មួយ ៦​ឆ្នាំ​ហើយ​អត់​ទាន់​មាន​អ្នក​ណា​ចូល top ទេ ចឹ​ង​ហើយ​កុំ mention តែ​ឆ្នាំ​ដំបូង ទោះបី​ខ្ញុំ​ចេញ​មក​ហើយ​ក៏​ពិតមែន តែ​កាល​ប្រកួត គឺ​នៅ​ក្រោម​ស្ថាប័ន​ចាស់ អ​ញ្ចឹ​ង​ហើយ​កុំ​និយាយ​ផ្ដោត​លើ​បុគ្គល ព្រោះ​កាលដែល​ខ្ញុំ​ទៅ​ប្រកួត គឺ​ខ្ញុំ​ប្រឹងប្រែង​ណាស់ សូ​ម្បី​ឈុត​ប្រចាំ​ថ្ងៃមួយ​ចំនួន​ក៏​ខ្ញុំ​ទិញ និង​រក sponsor ដោយ​ខ្លួនឯង​ដែរ តែ​ខ្ញុំ​យល់ ព្រោះ​ពេល​នោះ​នៅ​ខ្មែរ​មិន​ទាន់​ល្បី​វិស័យ​បវរកញ្ញា ទើប​មិនសូវ​មាន​អ្នកគាំទ្រ ហើយ​បើ​ទោះបីជា អម​ឆាក តែ​ខ្ញុំ​អម​ដោយ​មោក​ទ​ភាព ឈរ​ដោយ​ស្នាមញញឹម តំណាង​អោយ​ប្រជាជន​ខ្មែរ និង​ប្រទេស​ខ្មែរ​ទាំងមូល មិន​បាន​គ្រាន់​តែ​និយាយ តែ​មាន​ទ​ង្វើ​ជាក់ស្ដែង និង​ជា​ការ​ចង់​ចាំ​ជា​ប្រវត្តិសាស្ត្រ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ