ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​យុវតី​​២​នាក់​ក្នុង​ចំណោម​បក្ខពួក​៧​នាក់​​ប្រើ​ហិ​.ង្សា​លើ​នារី​ម្នាក់​មុខ​ក្លិប​ហ្គោល​​ឡាញ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យុវតី​ដែលជា​ដៃដល់ព្រួត​គ្នា​ប្រើ​ហិ.​ង្សា​យ៉ាង​ឃោរឃៅ ដោយ​ទា.ត់​ធា.ក់​ និង​យក​

រាជធានី​ភ្នំពេញ​ ៖ យុវតី​ដែលជា​ដៃដល់ព្រួត​គ្នា​ប្រើ​ហិ.​ង្សា​យ៉ាង​ឃោរឃៅ ដោយ​ទា.ត់​ធា.ក់​ និង​យក​ស្បែកជើង​វាយ​ទៅ​លើ​នារី​ម្នាក់​នៅ​មុខ​ក្លឹ​ប​ហ្គោ​ឡាញ កាលពី​វេលា​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​៥​ ខែកញ្ញា និង​​ត្រូវ​បាន​មហាជន​​បង្ហោះ​ចែកចាយ​ព្រោងព្រាតនៅ​ក្នុង​បណ្តាញ​សង្គម​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​២​នាក់ ហើយ និង​បាន​កសាង​សំនុំរឿង​ចាត់ការ​តាម​ច្បាប់​។

ជន​ដៃដល់​ទាំង​​២​នាក់​​នោះ ត្រូវ​នគរបាល​អោយ​ដឹង​ថា ១-ឈ្មោះ​ឃឿ​ន ចរិយា អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​ហាង និង​២-​ឈ្មោះ​មាន ស្រី​រ័​ត្ន​អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​ហាង​ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ ​ចំណែក​នារី​រង​គ្រោះ ឈ្មោះ​សេង​ ស្រី​និ​ច​ អាយុ​២៤​ឆ្នាំ​មុខរបរ​ជា​មេការ​ហាង​«​ផ្កាថ្កុល​» មាន​លំនៅ​បន្ទប់​ជួល តាម​ផ្លូវជាតិ​លេខ៣​ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។

​តាម​នគរបាល​ខណ្ឌ​សែន​បានអោយ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ,​លោក វ​រះ​សេនីយ៍​ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ដឹកនាំ កំលាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​បាន​ធ្វើការ​ស្រាវជ្រាវ​និង​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ឃាត់ខ្លួន​បាន​នារី​ដៃដល់​២​នាក់ កាលពី​វេលា​យប់​ថ្ងៃ​ទី​៩​ ខែកញ្ញា ឆ្នាំ​២០២៣​ នៅ​បន្ទប់​ជួល ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៥​ខែ កញ្ញា ឆ្នាំ ២០២៣​នៅ​ចំណុច មុខ ក្លឹ​ប​កម្សាន្ត​«​ហ្គោ​ល​ឡាញ​»​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ១៩៨៦​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី នារី​១​ក្រុម​មាន​គ្នា​៧​នាក់ បាន​នាំ​គ្នា​ចោមរោម​ប្រើ​អំពើ​ហិ.​ង្សា​ទៅ​លើ​នារី​ម្នាក់ ដោយ​ប្រើ​ដៃជើង​ទាត់​ធាក់ ចាប់​បោក​សក់ វាយ​ក្បាល​និង​យក​ស្បែកជើង បណ្តាល​អោយ​ជន​រង​គ្រោះ​ហើម​ប៉ោង​ក្បាល មុខ និង​ដាច់​រលាត់​ដៃជើង ។​ បន្ទាប់​ពី​ប្រើ​ហិ.ង្សា ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​កង់​៣​គេចខ្លួន​បាត់ ហើយ​ជន​រង​គ្រោះ​ក៏បាន​ហៅ​ម៉ូតូ​កង់​៣ ដឹក​ទៅ​ព្យាបាល​លាង​របួស​នៅគ្លី​និក​ឯកជន​នៅ​មុខ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

នៅ​ក្នុង​សកម្មភាព​ព្រួតវា.យគ្នា​ខាងលើ​នោះ ត្រូវ​​ប្រជាពលរដ្ឋថត​បាន​ និង​បង្ហោះ​ រួច​​ស៊ែ​រត​ៗ​គ្នា​នៅ​ក្នុង​បណ្តាញ​សង្គម ។​ លុះ​ក្រោយមក ជន​រង​គ្រោះ​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង ហើយ​សមត្ថកិច្ច​ឈាន​ទៅ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​២​នាក់ នៅ​សល់​៥​នាក់​ទៀត​កំពុង​តែ​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​ទៀត​ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ