នៅក្នុងខែសីហា រាជធានីភ្នំពេញកើតគ្រោះថ្នាក់ចរាចរណ៍ចំនួន៦៦ករណី
រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញនៅក្នុងខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៦៦ករណី បណ្តាលអោយមនុស្សស្លាប់និងរបួស ចំនួន១០៧នាក់ ។…
រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញនៅក្នុងខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៦៦ករណី បណ្តាលអោយមនុស្សស្លាប់និងរបួស ចំនួន១០៧នាក់ ។…
រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញនៅក្នុងខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៦៦ករណី បណ្តាលអោយមនុស្សស្លាប់និងរបួស ចំនួន១០៧នាក់ ។ នេះបើតាមរបាយការណ៍ប្រចាំខែរបស់ការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ។
តាមរបាយការណ៍ប្រចាំ ខែសីហា ឆ្នាំ២០២៣ បានអោយដឹងថា នៅទូទាំងរាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង សរុបចំនួន៦៦ករណី ក្នុងនោះ បណ្តាលអោយមានជនរងគ្រោះសរុបចំនួន១០៧នាក់ ក្នុងនោះស្លាប់ចំនួន២១នាក់ និងរងរបួសចំនួន៨៦នាក់ ។ ចំណែក មធ្យោបាយរងកាខូចខាតសរុប១២៤គ្រឿង ក្នុងនោះ រថយន្ត ចំនួន៤២គ្រឿង ម៉ូតូចំនួន៨០គ្រឿង និងយានផ្សេងៗចំនួនចំនួន២គ្រឿង ។
បើប្រៀបធៀបនឹងខែកក្កដា កន្លងមក មានការថយចុះចំនួន៣៥ករណី ស្មើ៣៥ភាគរយ។ ចំណែក អត្រាអ្នកស្លាប់ថយចុះ១៤នាក់ ស្មើ៤០ភាគរយ និងអ្នករបួស ថយចុះ៣២នាក់ស្មើ២៧ភាគរយ។
តាមរបាយការណ៍ បានអោយដឹងទៀតថា ចំពោះមូលហេតុ ដែលបង្កអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖បើកបរលឿន ចំនួន៣១លើក, បើកបរ មិនគោរពសិទ្ធិអាទិភាព១៩លើក, បើកបរ មិនប្រកាន់ស្តាំចំនួន៧លើក, បើកបរធ្វេសប្រហែសចំនួន៥លើក, បើកបរបញ្ច្រាស់ទិសចរាចរណ៍១លើក, បើកបរ មិនគោរពភ្លើងសញ្ញា១លើក ,បើកបរ ស្រវឹង ១លើក និងយានយន្តខ្វះលក្ខណះបច្ចេកទេស១លើក។
ចំណែកការអនុវត្តនីតីវីធី ការិយាល័យ បានកសាងសំនុំរឿង បញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចំនួន៤៦ករណីមានមនុស្សចំនួន២១នាក់ ។ ដោយឡែក ករណីគ្រោះថ្នាក់ចរាចរណ៍ ហើយ រត់គេចខ្លួនសរុបចំនួន៨ករណីក្នុងនោះការិយាល័យចរាចរណ៍ផ្លូវគោក កំពុងតែចាត់ការស្រាវជ្រាវរុករកជនរត់គេចខ្លួនដើម្បីអោយចូលខ្លួនមកធ្វើការដោះស្រាយនិងកសាងនីតិវិធីបញ្ជូន ទៅកាន់តុលាការព្រមទាំងបានទទួលដិការចំណាត់ការពីតុលាការចំនួន៤៧ដិការផងដែរ។
នគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរលើផ្លូវ ជាពិសេស អ្នកកាន់ចង្កូតយានយន្តសូមចូលរួមគោពច្បាប់ចរាចរណ៍ទាំងអស់គ្នានិងមានការយោគយល់អធ្យាស្រ័យអោយគ្នាទៅវិញទៅមក ជាពិសេស ពេលបើកបរ កុំពិសារគ្រឿងស្រវឹង ៕
ចែករំលែកព័តមាននេះ