ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គោល​ភ្លើ​ង​១​ដើម​រុំ​ព័ទ្ធ​​ដោយ​ខ្សែភ្លើង ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​ផ្អើល​ម្តុំ​ផ្សារ​ទឹកថ្លា​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បង្គោល​ភ្លើ​ង​១​ដើម​រុំ​ព័ទ្ធ​ទៅ​ដោយ​ខ្សែភ្លើង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​អោយ​

រាជធានី​ភ្នំពេញ​ ៖ ​បង្គោល​ភ្លើ​ង​១​ដើម​រុំ​ព័ទ្ធ​ទៅ​ដោយ​ខ្សែភ្លើង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​និង​ព្រួយបារម្ភ​ពី​សុ​វត្ថិ​ភាព បន្ទាប់​ពី​ទុ​ស្សេ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ខ្សែភ្លើង​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ ២០២៣ នៅ​ចំណុច​ផ្លូវ​បេតុង (​ផ្លូវ​៥៥៥) ខាងលិច​ផ្សារ​ទឹកថ្លា​ក្នុងភូមិ ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ​ទោះបីជា​យ៉ាងនេះ​ចាត់ទុកជា​សំណាង ភ្លើង​ពុំ​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋឡើយ គឺ​គ្រាន់តែ​ឆេះ​ខ្សែភ្លើង និង​ប្រព័ន្ធ​ខ្សែ​អ៊ី​ន​ធើ​ណេ​តដាច់​ធ្លាក់​រយ៉ៃ​លើ​ដងផ្លូវ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ឆ្លង​ចរន្ត​អគ្គី​ស​នី ទុ​ស្ស​ខ្សែភ្លើង ដែល​បំពាក់​លើ​បង្គោល​ភ្លើង ភ្ជាប់​ទៅ​នឹង​ប្រអប់​កុង​ទ័​រ បណ្តាល​អោយ​ក្លាយជា​អគ្គី​ភ័យ​ឆាបឆេះ​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​ដើម្បី ទប់ស្កាត់​ខ្លាច​ភ្លើង​ឆេះ​រាល់ដាល់​ទៅ​លំនៅ​ឋាន​របស់​គាត់ ។ ​ភ្លាម​ៗ​អាជ្ញាធរ​និង សមត្ថកិច្ច បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​ទាក់ទង ទៅ​រថយន្ត​ពន្លត់អគ្គីភ័យ ១​គ្រឿង ទៅ​អន្តរាគមន៍ និង​ទាក់ទង​ទៅ​ខាង​មន្ត្រី​អគ្គី​ស​នី ដើម្បី​អោយ​​ផ្តាច់​​ចរន្ត​ភ្លើង ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ទោះបីយក​បំពង់​បាញ់​ពន្លត់​ភ្លើង នៅ​តែ​បន្ត​ទុ​ស្សេ​ឆេះ​ខ្សែភ្លើង ។​ភ្លាម​ៗ​រថយន្ត​ពន្លត់អគ្គីភ័យ ១​គ្រឿង បាន​ទៅ​អន្តរាគមន៍ តែ ពុំ​ហ៊ាន​បាញ់​នោះ​ទេ​ក្លា​ច​បង្ក​អោយ​កើត​មាន​គ្រោះ​។​លុះ​ក្រោយមក នៅ​ពេល​ដែល​ផ្តាច់​ចរន្ត​អគ្គ​ស​នី រថយន្ត​ពន្លត់អគ្គីភ័យ​បាន​បាញ់​ពន្លត់​។

នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​ពុំ​បង្ក​អោយ​ឆេះ​រាលដាល​​ដល់​លំនៅ​ឋាន​ឡើយ​គឺ​គ្រាន់​ទុ​ស្សេ​ឆេះ​ខ្សែភ្លើង ខ្សែកាប និង​ខ្សែ​អ៊ិ​ន​ធើ​ណេ​ត​ដែល​បំពាក់​នៅ​លើ​បង្គោល​ភ្លើង ដាច់​ធ្លាក់​រតាយ នៅ​តាម​ដងផ្លូវ​តែ​ប៉ុណ្ណោះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ