ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​បង្ហោះ​​វីដេអូ​​ចោរធ្វើ​សកម្មភាពមុខ​ផ្ទះ​មួយកន្លែង​​ ត្រូវ​​ម្ចាស់​គេ​ទាន់​ដេញចាប់​ផ្អើល​(វីដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​រូបភាព​វី​ដេ​អូរ​ដែល​ថត​បាន​តាម​រយៈ​កាម​រ៉ា​សុវត្ថិភាព ត្រូវ​បាន​មហាជន​បង្ហោះ​

​រាជធានី​ភ្នំពេញ​ ៖ ​រូបភាព​វី​ដេ​អូរ​ដែល​ថត​បាន​តាម​រយៈ​កាម​រ៉ា​សុវត្ថិភាព ត្រូវ​បាន​មហាជន​បង្ហោះ​តាម​គ្រុប​ប្រព័ន្ធ​តេ​ឡេ​ក្រាម​មួយ​ឈ្មោះ​ថា​«​កូន​ខ្លាធំ​» ពី​សកម្មភាព​ចោរ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ទៅ​ឈប់​នៅ​តាម​ផ្លូវ​ក្នុងភូមិ រួច​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង​ដែល​ម្ចាស់​ដែល​ម្ចាស់​ភ្លេច​ដក​សោ​ចេញ​ និង​ចត​ទុក​មុខ​ផ្ទះ​ ។ ​លុះ​ពេល​ចោរលួច​បាន​ជិះ​ចេញ​ទៅ ស្ត្រី​ជា​ម្ចាស់​រួម​និង​អ្នក​ជិតខាង​បាន​នាំ​គ្នា​រត់​ដេញ​តាម​ចាប់​ដែរ ប៉ុន្តែ​ចាប់​អត់​ជាប់ បណ្ដាល​ឲ្យ​ដួល​ខ្លួនឯង​ច្រងាប់ច្រងិល​ថែម​ទៀត​ផង រីឯ​ចោរ​បាន​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

យោង​តាម​ម៉ោង​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ហេតុការណ៍​​ខាងលើ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៨​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៣ ហើយ​តាម​ការ​បញ្ជាក់​ពី​មហាជន​ចំណុច​កើតហេតុ​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ថា ម៉ូតូ​ដែល​ត្រូវ​ចោរលួច​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ប៊ីត ​ព​ណ៍​សលាយ​ក្រហម ប៉ុន្តែ​អត់​ស្គាល់​ស្លាក​លេខ​នោះ​ទេ ហើយ​នៅ​មុន​ពេល​កើតហេតុ​ ម្ចាស់​បាន​ចត​ម៉ូតូ​នៅ​មុខ​ផ្ទះ​និង​សង្ស័យ​គាត់​ភ្លេច​ដក​សោរ​ចេញ ប៉ុន្តែ​គាត់​ក៏​ស្ថិត​នៅ​ជិត​ៗ​នោះ​ដែរ លុះដល់​ពេល​កើតហេតុ​ ស្រាប់តែ​មាន​ចោរ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥ ព​ណ៍​ខ្មៅ​១​គ្រឿង​ឌុ​ប​គ្នា​ទៅ​ដល់​ជិះ​ហួស​បន្តិច ក៏​បត់​ត្រឡប់​ក្រោយ​វិញ​រួ​ច​ឈប់​នៅ​ក្បែរ​នោះ​។

​តាម​ប្រ​ភ​ភព​ខាងលើ​បាន​ប្រាប់​ទៀត​ថា បន្ទាប់​មក​ជនសង្ស័យ​ដែល​ជិះ​ខាងក្រោយ​បាន​ចុះ​ដើរ​សំដៅ​ទៅ​រក​ម៉ូតូ​ជន​រង​គ្រោះ​រួច​កាច់​សោ​បញ្ឆេះ​ជិះ​ចេញ​គេចខ្លួន​ភ្លាម​ៗ​តែ​ម្ដង ហើយ​ខណៈ​ចោរ​កំពុង​ជិះ​ម៉ូតូ​របស់​ខ្លួន​ចេញ​ទៅ ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​និង​អ្នក​ជិតខាង​បាន​រត់​ដេញ​តាម​ចាប់​ទាញ​ដែរ ប៉ុន្តែ​ប៉ុន្តែ​ចាប់​អត់​ជាប់​ បណ្ដាល​ឲ្យ​ដួល​ខ្លួន​ឯ​ច្រងាប់ច្រងិល​ថែម​ទៀត ។​ រីឯ​ចោរ​បាន​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព នេះ​គឺជា​សារ​មួយ​បង្ហាញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ទុកដាក់​របស់ទ្រព្យ​ឲ្យ​បាន​ស្រួល​និង​នៅ​ទីកន្លែង​ដែល​មាន​សុវត្ថិ​ភព​ចៀសវាង​ការ​បាត់បង់​បែប​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ