ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំណាងអយ្យការបើកការស៊ើបសួរក្មេង​ទំនើង​៧​​នាក់​ដេញកា.ប់គ្នាក្នុងក្រុងភ្នំពេ​ញ​រួច​​រា​ល់​

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលា​​ដំបូង​​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា សំណុំរឿង​ក្មេង​ទំនើង​៧នាក់​ប្រើ​កាំបិត​បុ័ងតោ​ដេញ​កាប់​គ្នា កណ្តាល​​ក្រុងភ្នំពេញ ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​រួចរាល់​ហើយ…

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលា​​ដំបូង​​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា សំណុំរឿង​ក្មេង​ទំនើង​៧នាក់​ប្រើ​កាំបិត​បុ័ងតោ​ដេញ​កាប់​គ្នា កណ្តាល​​ក្រុងភ្នំពេញ ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​រួចរាល់​ហើយ តាំងពី​ម្សិល​មិញ​
​ថ្ងៃ​ទី០​៥ ខែកញ្ញា ឆ្នាំ​២០២៣ ដែល​នេះ​ ជា​ការ​ផ្តល់​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ខាង​អយ្យការ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​០៥ ខែកញ្ញា កម្លាំង​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជូន​ក្មេង​ទំនើង​ចំនួន​៧​នាក់ ពាក់​ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​ដេញ​កាប់​គ្នាទៅ​សាលាដំបូង​រាជធានី​​ភ្នំពេញ ដែល​សំណុំរឿង​នោះ​ បាន​ស្ថិត​នៅ​លោក សេង ពុ​ទ្ធី ព្រះរាជអាជ្ញា​រង​នៃ​អយ្យកា​របើក​ការ​ស៊ើបសួរក្រោយ​ពី​ស៊ើបសួរ​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ដោះ​លែង ជនសង្ស័យ​ម្នាក់ជា​កូន​ក្រឡាបញ្ជី ។ ក្មេង​ទំនើង​ទាំង​៧នាក់​នោះ​មាន ៖

១-​ឈ្មោះ ថៃ វី​រៈ​យុទ្ធ ភេទ​ប្រុស អាយុ​១៧ឆ្នាំ ជាសិស្ស​វិទ្យាល័យ​វត្ត​ភ្នំ​ថ្នាក់​ទី​១០​អា​១ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ ព្រំ ណា​ង ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ សិស្ស​វិទ្យា ល័យ​វត្ត​ភ្នំ​ថ្នាក់​ទី​៨​អា មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ៣-ឈ្មោះ ញ៉ូ មួន​ខេមរា ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ​ថ្នាក់​ទី​១១​ដេ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ៤-ឈ្មោះ បាក់ បញ្ញា​ពេជ្រ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​សន្ធរ​ម៉ុ​ក​ថ្នាក់​ទី​១០​ដេ​១ មាន​ទីលំនៅ​ផ្ទះ​លេខ​១២៨​អឺ​២ ផ្លូវ​លេខ​១២៦ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

៥-ឈ្មោះ សាន់ សា​កាន ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ទឹកល្អក់​ថ្នាក់​ទី​៩​អា​២ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ៦-ឈ្មោះ សុទ្ធ ពិ​ទី​ន ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ សិស្ស​វិទ្យា ល័យ​វត្ត​ភ្នំ​ថ្នាក់​ទី​៩​បេ មាន​ទីលំ​នៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ និងទី​៧-​ ភេទ​ប្រុស អាយុ​១៦ឆ្នាំ ជាសិស្ស​​ ។

បើ​តាម​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់​ក្មេង​ទំនើង​ជា​បន្ត​បន្ទាប់​ចំនួន​៧ នាក់ ពាក់​ពន្ធ​ករណី​ប្រព្រឹត្ត​បទល្មើស​.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​ប្រើ​កាំបិតប៉័ងតោ និង​ដាវ​សាំ​ម៉ូ​រៃ កាប់​លើ​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឲ្យ​រង​របួស និង​កាប់​ម៉ូតូ​ធ្វើ​ឲ្យ​ខូចខាត​ខ្ទេចខ្ទី​) ។ សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​៧នាក់​នោះ​យក​ទៅ​សាកសួរ ពួក​គេ​បាន​សារភាព​ថា ធ្លាប់​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​ចំនួន​០៣ករណីនៅ​ក្នុងរាជធានី​ភ្នំពេញ ។

ករណី​ទី​១-ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​យក​កាំបិតប៉័ងតោ និង​ដាវ​សាំ​ម៉ូ​រៃ កាប់​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ត្រូវ​កដៃ​រង​របួស​ជា​ទម្ងន់ និង​កាប់​ម៉ូតូ​របស់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ចំនួន​០៣​គ្រឿង​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ ២៧ ផ្លូវ​លេខ​៤១០ ក្រុម​០៣ ភូមិ​០១ សង្កាត់​បឹង​ត្របែក ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០ យប់ ។

ជន​រង​គ្រោះ​មាន​ឈ្មោះ ច្រិច សុខ​រី​ម ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣២ ផ្លូវ​លេខ​៤៣២ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ រង​របួស​ដាច់​រយៈ​សាច់​កដៃ​ឆ្វេង និង​ជើង ជា​ទម្ងន់ និង​ខូចខាត​ម៉ូតូ​ចំនួន​៣គ្រឿង ។

ករណី​ទី​២-ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​  (​ព្រួត​គ្នា​យក​ដាវ​កាប់​បណ្តាល​ឲ្យ​ត្រូវ​ម៉ូតូ​រង​ការ​ខូចខាត​ម៉ូតូ​ចំនួន ០១ គ្រឿង​)​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ឃ្លាំង​លក់​រថយន្ត​យីហោ​បូ​រិ​ន​ផ្ទះ​លេខ​​១៣៨​អឺ ផ្លូវ​លេខ​៧០ ភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន ពេញ​ ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​៨ កន្លះ​យប់ ដោយ​ជន​រង​គ្រោះ​មិន​បាន​ដាក់​បណ្តឹង​ទេ ។

ករណី​ទី​៣-ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​  (​ព្រួត​គ្នា​យក​ដាវ​កាប់​បណ្តាល​ឲ្យ​ត្រូវ​ម៉ូតូ​រង​ការ​ខូចខាត​ម៉ូតូ​ចំនួន ០១ គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​)  ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ ១៣២ ផ្លូវ​លេខ​៥៣ ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​  រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​៨ និង​១០ នាទី​យប់ ។ ជន​រង​គ្រោះ​មានឈ្មោះ ប៊ុ​ន ណា​រឿង ភេទ​ស្រី អាយុ​៥០ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣២ ផ្លូវ​លេខ​៥៣ ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​មុខរបរ លក់ដូរ ។

សម្ភារៈ​ខូចខាតម៉ូតូ​ចំនួន​០១ គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IV-៨៩៦២ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។ បន្ទាប់​ពី​មាន​ចម្លើយ​សារភាព​របស់​ក្មេង​ទំនើង​ទាំង​៧ នាក់ និង​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី រួម​ទាំង​វត្ថុ​តាង​ចាប់​យក​មាន ៖ .​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១IC-៩០៣៣ ចំនួន​០១​គ្រឿង​ ​។ ​

ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​គី និ​ច ពណ៌ ខៀវ ស៊េរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១JA-៥២២៨ ចំនួន​០១​គ្រឿង​ ​។ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​គី និ​ច ពណ៌ ក្រហម ស៊េរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១KB-​០២៥៥ចំនួន​០១​គ្រឿង​ ។​

ព័ត៌មានបន្ថែម កោះសន្តិភាព​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ