ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! អតីត​អ្នកសិល្បៈ​ជើង​ចាស់ ទេស ម​ន្ថា ទទួលមរណភាព​ទាំង​គ្រួសារ​កំពុង​ខ្វះខាត​ខ្លាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង និង​ចម្រៀង​ជើង​ចាស់​អ្នកស្រី ទេស ម​ន្ថា បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣​ម្សិល​ម៉ិ​ញ​នេះ ក្នុង​ជន្មាយុ​៦៥​ឆ្នាំ បន្ទាប់​អ្នកស្រី​បាន​ជម្នះ​នូវ​ជំងឺ​ប្រចាំ​កាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​របស់​អ្នកស្រី កំពុង​តែ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង និង​ចម្រៀង​ជើង​ចាស់​អ្នកស្រី ទេស ម​ន្ថា បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣​ម្សិល​ម៉ិ​ញ​នេះ ក្នុង​ជន្មាយុ​៦៥​ឆ្នាំ បន្ទាប់​អ្នកស្រី​បាន​ជម្នះ​នូវ​ជំងឺ​ប្រចាំ​កាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​របស់​អ្នកស្រី កំពុង​តែ​មានការ​ខ្វះខាត​ខ្លាំង​។

ពេល​នេះ​ផង​ដែរ ស​.​ព​របស់​អ្នកស្រី ទេស ម​ន្ថា ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​ទួល ស្ថិត​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ហើយនឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៣ នេះ​ហើយ​។

បើ​តាម​កូនប្រុស​របស់​អ្នកស្រី ទេស ម​ន្ថា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​មុន​ពេល​ម្តាយ​របស់​លោក​ទទួលមរណភាព​នា​ពេល​នេះ គឺ​គាត់​បាន​ផ្ទុក​នូវ​ជំងឺ​ជា​ច្រើន​មុខ​ដូច​ជា ៖ ក្រពះ ពោះវៀន និង​ថ្លើម ហើយ​ថ្មី​ៗ​នេះ​ផង​ដែរ ម្តាយ​របស់​លោក​ក៏​ទើបតែ​ទទួល​ការ​វះកាត់​ផង​ដែរ​»​។

លោក​បញ្ជាក់​ថា «​ការ​ស្លា​.​ប់​របស់​ម្តាយ​នា​ពេល​នេះ គឺ​ចំ​ពេល​ដែល​កូនចៅ​កំពុង​តែ​មានការ​ខ្វះខាត​យ៉ាង​ខ្លាំង ដោយ​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ធ្វើបុណ្យ​ម្តាយ​ឲ្យ​បាន​សមរម្យ​នោះ​ឡើយ​»​។

លោក​ថា «​ត្បិត​កូនចៅ​សុទ្ធតែ​មានគ្រួសារ​ហើយ​ក្តី ប៉ុន្តែ​កូនចៅ​ទាំងអស់​ក៏​មាន​ជីវភាព​ខ្វះខាត​នៅ​ក្នុង​គ្រួសារ​ដែរ មិន​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការ​រៀបចំ​បុណ្យ​ស​.​ព​ម្តាយ​ឲ្យ​បាន​យូរ​នោះ​ឡើយ​»​។

យ៉ាងណា បើ​តាម​កូនប្រុស​អ្នកស្រី ទេស ម​ន្ថា ថា កន្លង​មក បើ​ទោះបីជា​ម្តាយ​របស់​លោក​បាន​បញ្ចប់​អាជីព​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​ក្តី ប៉ុន្តែ​ម្តាយ​របស់​លោក​ក៏​តែងតែ​ទទួល​អំណោយ​ពី​សមាគម​សិល្បករ​ខ្មែរ​ជា​បន្តបន្ទាប់​ផង​ដែរ​»​។

កូនប្រុស​របស់​អ្នកស្រី កែវ ម​ន្ថា បាន​លើក​ឡើង​បន្ថែម​ថា «​ម្តាយ​របស់​លោក ក៏​ជា​អ្នកសិល្បៈ​ធ្លាប់​មានកេរ្តិ៍ឈ្មោះ​មួយ​រូប​ផង​ដែរ ដោយ​ម្តាយ​របស់​លោក​ធ្លាប់​ជា​អ្នកចម្រៀង​ទទួល​បាន​ពានរង្វាន់​ចំណាត់ថ្នាក់​លេខ​២ កាលពី​អំឡុង​ឆ្នាំ​៩០​ជាង​។ ចាប់ពី​ពេល​នោះ​មក ម្តាយ​របស់​លោក​ក៏​បាន​ចាប់​អាជីព​ចម្រៀង និង​តារា​សម្តែង​តាំងពី​ពេល​នោះ​មក រហូត​ដល់​អំឡុង​ឆ្នាំ​២០០០ ទើប​ម្តាយ​របស់​លោក​ផ្អាក​ការងារ​សិល្បៈ​នេះ ដោយសារ​តែ​រួមរឹត​ដោយ​ជំងឺ​»​។

លោក​បញ្ជាក់​ថា «​ជំងឺ​ជា​ច្រើន​មុខ​បាន​ញាំញី​ម្តាយ​របស់​លោក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​តម្រូវ​ឲ្យ​ម្តាយ​របស់​លោក​សម្រាក​ព្យាបាល​រយៈពេល​យូរ ទាំង​ការ​ព្យាបាល​នៅផ្ទះ និង​នៅ​មន្ទីរពេទ្យ​។ យ៉ាងណា ដោយសារ​តែ​ជំងឺ​ម្តាយ​របស់​លោក​កាន់តែ​ធ្ងន់ធ្ងរ និង​គ្មាន​លទ្ធភាព​សម្រាប់​ថ្លៃ​ព្យាបាល​ផង​នោះ នៅ​ទីបំផុត​ម្តាយ​របស់​លោក​ក៏​បាន​ទទួលមរណភាព​នា​ពេល​នេះ​តែ​ម្តង​»​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ទទួល​បាន​នូវ​ដំណឹង​ពី​មរណភាព​របស់​អ្នកស្រី ទេស ម​ន្ថា នា​ពេល​នេះ គេ​ឃើញ​លោក អ៊ឹម ជីវ៉ា បាន​ចុះ​ទៅ​ទីកន្លែង​ប្រារព្ធ​បុណ្យ​ស​.​ព និង​បាន​នាំ​យក​ថវិកា​ពី​សប្បុរសជន​ចំនួន​៣០០​ដុល្លារ ប្រគល់​ជូន​គ្រួសារ​អ្នកស្រី ដើម្បី​ជួយ​សម្រាល​ដល់​ការ​លំបាក ខណៈ​កំពុង​តែ​ខ្វះខាត​នៅ​ក្នុង​ការ​ធ្វើបុណ្យ​នា​ពេល​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ