ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​អត់​ប៉ា​ស្ព័​រ​ជិះឡាន​ចូល​ទៅ​វៀតណាម តាម​ច្រករបៀង​ដេ​២ សង្ស័យ​លោ​.​ត​ឆ័​ត្រ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ក្រចេះ

ថ្មី​ៗ​នេះ គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​កំពុង​សម្រុក​នាំ​ជ្រូក​ពី​ទឹកដី​ខ្មែរ​ឆ្លងកាត់​ច្រករបៀង​ដេ​២ ស្ថិត​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ចូល​ទៅ​ប្រទេស​វៀតណាម ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មិនដឹង​ថា

ខេត្តក្រចេះ ៖ ថ្មី​ៗ​នេះ គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​កំពុង​សម្រុក​នាំ​ជ្រូក​ពី​ទឹកដី​ខ្មែរ​ឆ្លងកាត់​ច្រករបៀង​ដេ​២ ស្ថិត​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ចូល​ទៅ​ប្រទេស​វៀតណាម ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មិនដឹង​ថា តើ​ស្របច្បាប់ ឬ​គេចពន្ធ​នោះ​ទេ?​។

បើ​តាម​ប្រភព​ព័ត៌មាន បានអោយ​ដឹង​ថា រថយន្ត​ទ្រុង​ដឹក​ជ្រូក​រាប់​សិប​ក្បាល​ក្នុង​មួយ​គ្រឿង​ៗ ឆ្លងកាត់​ច្រករបៀង​ដេ​២ ចូល​ទៅ​ប្រទេស​វៀតណាម ហាក់​ពុំ​មានការ​ត្រួតពិនិត្យ​នោះ​ទេ​។ ហើយ​ប្រជាពល​រដ្ឋ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បានជា​រថយន្ត​ដឹក​ជ្រូក​ទាំងនោះ មិន​ឆ្លងកាត់​ទៅ​តាម​ច្រក​ទ្វារធំ បែរជា​ឆ្លងកាត់​ច្រករបៀង​ទៅ​វិញ? ហើយ​បើ​តាម​ដឹង ច្រករបៀង​នោះ​ភាគច្រើន​ជា​ច្រក​គេចពន្ធ​ទេតើ​។

ប្រភព​ព័ត៌មាន​បន្ត​ថា ច្រករបៀង​ដេ​២​នោះ យ៉ាង​ហោច​ណាស់​មាន​រថយន្ត​ជា​ច្រើន​គ្រឿង ដែល​បាន​ដឹក​ជ្រូក​ឆ្លងកាត់​ពី​ទឹកដី​ខ្មែរ ចូល​ទៅ​ទឹកដី​ប្រទេស​វៀតណាម​យ៉ាង​រលូន​។

លោក ចាន់ សំបូរ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តក្រចេះ បាន​ប្រាប់​តាម​រយៈ​ទូរស័ព្ទ​ថា «​លោក​ជាប់រវល់​នៅ​កន្លែង​ស្គេ​ន បើ​លោក​ប្អូន​មាន​ច​ម្ង​ល់​អ្វី អាច​ទៅ​កន្លែង​សាខា​សាកសួរ​បាន​»​។

ចំណែក​លោក ទ្រី សុភ​ក្ដី ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ តាម​ទូរស័ព្ទ​មិន​បាន​ផ្តល់​ព័ត៌មាន​អ្វី​ទេ ដោយ​លោក​ប្រាប់​ថា «​កំពុង​ជាប់​ប្រជុំ​ជាមួយ​បុគ្គលិក​»​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ