ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើ.ង​ឆេះ​អគារ​នៅ​អាហ្វ្រិក​ខាង​ត្បូង៖ ចំនួន​អ្នក​ស្លា.ប់​កើន​ដល់​៧៣នាក់,​ អ្នក​ខ្លះ​ឆេះ​ក្លាយ​ជា​ធ្យូង

1 ឆ្នាំ មុន

ក្រោយ​ហេតុ​ការណ៍​​ឆេះ​អគារ​នៅ​ទី​ក្រុង​ចូហា​ណេស​ស្បឺក (Johannesburg) ប្រទេស​អាហ្វ្រិក​ខាង​ត្បូង អាជ្ញាធរ​ប្រកាស​ជា​ជំហាន​ដំបូង​ថា​សម្រាប់​ពេល​នេះ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​៧៣​នាក់​​ហើយ​ ហើយ​គិត​តែ​សាក​សព​ដែល​បាន​រក​ឃើញ​តែ​ប៉ុណ្ណោះ​។ ចំណែក​អ្នក​របួស​មាន​ចំនួន​ជាង​៤០​នាក់​។ ក្រៅ​ពី​នេះ​ មនុស្ស​មួយ​ចំនួន​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ​ទេ​។ ​ គេ​គិត​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើន​ឡើង​ច្រើន​ជាង​នេះ​ទៀត​ក៏​ថា​បាន​…

ក្រោយ​ហេតុ​ការណ៍​​ឆេះ​អគារ​នៅ​ទី​ក្រុង​ចូហា​ណេស​ស្បឺក (Johannesburg) ប្រទេស​អាហ្វ្រិក​ខាង​ត្បូង អាជ្ញាធរ​ប្រកាស​ជា​ជំហាន​ដំបូង​ថា​សម្រាប់​ពេល​នេះ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​៧៣​នាក់​​ហើយ​ ហើយ​គិត​តែ​សាក​សព​ដែល​បាន​រក​ឃើញ​តែ​ប៉ុណ្ណោះ​។ ចំណែក​អ្នក​របួស​មាន​ចំនួន​ជាង​៤០​នាក់​។ ក្រៅ​ពី​នេះ​ មនុស្ស​មួយ​ចំនួន​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ​ទេ​។ ​

គេ​គិត​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើន​ឡើង​ច្រើន​ជាង​នេះ​ទៀត​ក៏​ថា​បាន​ ព្រោះ​ទី​១​- អ្នក​ដែល​កំពុង​រង​របួស​ទាំង​នោះ អ្នក​ខ្លះ​របួស​ធ្ងន់​ធ្ងរ​ ដែល​​ត្រូវ​ភ្លើង​ឆេះ​រោល​ពេញ​ខ្លួន​។ ​ដូច​នេះ ពួក​គេ​អាច​នឹង​មិន​អាច​ស៊ូ​ទ្រាំ​នឹង​មុខ​របួស​បាន​ឡើយ​។ ទី២- ​គេ​រំពឹង​ថា​នឹង​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ជា​បន្ត​ទៀត​នៅ​ពេល​ភ្លើង​ចាប់​ផ្ដើម​ថម​ថយ​កម្លាំង​ឆាប​ឆេះ​របស់​វា​ទៅវិញ​។​

​​​អាជ្ញាធរ​មូល​ដ្ឋាន រួម​ជា​មួយ​​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​កំពុង​​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ​​ដើម្បី​ធ្វើ​យ៉ាង​ណា​​​ស្វែង​រក​អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​។ ​​សាក្សី​និយាយ​ថា​​ភ្លើង​​ចាប់​ផ្ដើម​ឆាប​ឆេះ​​នៅ​វេលា​កណ្ដាល​អាធ្រាត្រ​ និង​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ត្រឹម​តែ​មួយ​​ប៉​ប្រិច​ភ្នែក​​​ចេញ​ពីអគារ​កម្ពស់​៥​ជាន់។ ទី​នេះ​ជា​​​អគារ​​ដែល​គេ​បោះ​បង់​ចោល​​មិន​ដឹង​តាំង​ពី​ពេល​ណា​ទេ​។ ​

ប្រ​​ជា​ពល​រដ្ឋ​ក្រី​ក្រ​មក​ពី​ទី​ជន​បទ​ ឬ​​អ្នក​គ្មាន​ទី​ជម្រក​ពិត​ប្រាកដ​ឃើញ​អគារ​ទុក​ចោល​ដូច​នេះ ពួក​គេ​ក៏​ចេះ​តែ​នាំ​គ្នា​ទៅ​ស្នាក់​នៅ​​​។ ​​​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​​ឆ្លង​ពី​បន្ទប់​១​​ទៅ​បន្ទប់​១​, ពី​ជាន់​១​​ទៅ​ជាន់​១​ទៀត​ ដើម្បី​​​​​​ជួយ​មនុស្ស​ដែល​នៅ​ទ្រឹង​១​​កន្លែង​។ រីឯ​​​​ភ្លើង​ និង​ផ្សែង​​​​​ហុយ​ទ្រលោម​ពាស​ពេញ​អគារ ​រក​ខ្យល់​សម្រាប់​ដក​ដង្ហើម​គ្មាន​ទេ​​។​ គេ​​សង្កេត​ឃើញ​​ថា​សាក​សព​របស់​ជន​រង​គ្រោះ​ខ្លះ​​ត្រូវ​​ភ្លើង​ឆេះ​​រោល​ពេញ​​​ដង​ខ្លួន។ ​​​សាក​​សព​ខ្លះ​​​ឆេះ​ក្លាយ​ជា​ធ្យូង​​​ដល់​ថ្នាក់​មើល​លែង​ស្គាល់​​​​។

​​អ្នក​ខ្លះ​​​ចាត់​ទុក​ថា​នេះ​​ជា​សោក​នាដ​កម្ម​​ដ៏​គួរ​ឱ្យ​សោក​ស្ដាយ​ និង​មិន​ធ្លាប់​កើត​មាន​នៅ​​​ទី​​ក្រុង​ចូហាណេសស្បឺក​​​នា​​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ចុង​ក្រោយ​នេះ​​។​ ​​​មនុស្ស​មិន​តិច​នាក់​ទេ​ដែល​ត្រូវ​ជាប់​គាំង​​នៅ​ក្នុង​អគារ​​​នៅ​ពេល​​អគ្គិភ័យ​ឆេះ​យ៉ាង​ពេញ​ទំហឹង​ បង្ក​​ជា​អណ្ដាត​ភ្លើង និង​ផ្សែង​ហុយ​ទ្រលោម​ទៅ​លើ​អាកាស​​​​​។ ​ជន​រង​គ្រោះ​ភាគ​ច្រើន​លើស​លប់​​រស់​នៅ​ទីនេះ​ទាំង​ខុស​ច្បាប់​។

មិន​ខុស​ពី​អគារ​ដែល​គេ​ទុក​ចោល​ដទៃ​ទៀត​នោះ​ទេ​ ក្រុម​គ្រួសារ​​ដែល​មាន​ជីវ​ភាព​ក្រ​ខ្សត់​​​តែង​តែ​​​​យក​​អគារប្រភេទ​នេះ​​ដើម្បី​ស្នាក់​នៅ​​។ ពួក​គេ​មិន​មែន​រស់​នៅ​ទី​នេះ​​ដោយ​មិន​ចំណាយ​លុយ​ទេ​។ ក្រុម​ជើង​កាង​ ឬ​ម៉ាហ៊្វីយ៉ា​តែង​តែ​ទៅ​ជំរិត​​ទារ​លុយ​ពួក​គេ​ជា​ថ្នូរ​នឹង​ថ្លៃ​ការ​ពារ​ ឬ​ថ្លៃ​និយាយ​សម្រួល​ជា​មួយ​​អាជ្ញាធរ​មូល​ដ្ឋាន​ដើម្បី​បិទ​ភ្នែក​ បិទ​ច្រមុះ​ឱ្យ​ពួក​គេ​​អាច​ស្នាក់​នៅ​​ក្នុង​អគារ​​ជា​បន្ត​ទៀត​​​​៕​

ប្រភព៖ Al Jazeera, France 24, Reuters និង​ប្រភព​ដទៃ​ទៀត​
https://www.france24.com/en/africa/20230831-more-than-50-killed-in-building-fire-in-south-africa-s-johannesburg
https://www.reuters.com/world/africa/more-than-50-killed-fire-south-africas-johannesburg-2023-08-31/
https://www.aljazeera.com/news/liveblog/2023/8/31/johannesburg-building-fire-live-news-south-africa

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ