ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាត​ភ្លើង​ឆាបឆេះ​ផ្ទះ​អាជីវ​ករ​មួយខ្នង​យ៉ាង​សន្ធោសន្ធៅ

1 ឆ្នាំ មុន
  • កំពង់ចាម

លំនៅ​ឋាន​១​ខ្នង​របស់​អាជីវ​ករ​នៅ​សង្កាត់​វិហារ​លួង ក្រុង​សួង បាន​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ចំ​ថ្ងៃ​សែន​ក្បាលទឹក​តាម​ទំនៀមទម្លាប់​ចិន

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​១​ខ្នង​របស់​អាជីវ​ករ​នៅ​សង្កាត់​វិហារ​លួង ក្រុង​សួង បាន​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ចំ​ថ្ងៃ​សែន​ក្បាលទឹក​តាម​ទំនៀមទម្លាប់​ចិន បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង​ប្រមាណ​៩​និង​៥២​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៣ ។

នៅ​ក្នុង​ហេតុការណ៍​​ខាងលើ​នេះ ត្រូវ​បានការ​ជួយ​អន្តរាគមន៍​ពី​សំណា​ក់​អភិបាលក្រុង​សួង ហើយ​លោក​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​បាញ់​ទឹក​ពន្លត់ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ឆេះ​រាលដាល​ទៅ​ផ្ទះ​អ្នក​ដទៃ​ទៀត ។

លោក​វរសេនីយ៍ឯក ឈ​ន សុ​ធន់ អធិការ​នគរបាល​ក្រុង​សួង ថ្លែង​ថា សមត្ថកិច្ច​យើង​បាន​ទទួល​ទូរស័ព្ទ​​​ពី​លោក ពៅ វុ​ទ្ធី អនុប្រធាន​ភូមិ​ជ្រួយ ពី​ករណី​អគ្គិភ័យ​កើតឡើង​នៅផ្ទះ​របស់​ស្ត្រី​ឈ្មោះ ម៉ឺង ចាន់​ថា អាយុ​៤១​ឆ្នាំ ប្ដី​ឈ្មោះ​ម៉ា​ន ចិ​ត្រា អាយុ​៣៧​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​ជ្រួយ សង្កាត់​វិហារ​លួង ក្រុង​សួង ។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ក្រុង​សួង សហការ​ជាមួយ​នគរបាល​ស្រុក​ត្បូងឃ្មុំ កម្លាំង​នគរបាល​អគ្គិភ័យ​ខេត្ត​និង កម្លាំង​នគរបាល​ស្រុក​អូ​រាំង​ឪ បាន​ទៅ​អន្តរាគមន៍​ពន្លត់ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត និង​លោក ជា ណា​រ៉ុ​ន អភិបាលក្រុង​សួង ។

លោក​អធិការ ឈ​ន សុ​ធន់ បន្ត​ថា ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​អាជ្ញាធរ​មូល​ដ្ឋា​ន ក៏​ដូច​ជា​កងកម្លាំង​នគរបាល ពិសេស​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោកស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​បាញ់​ទឹក​ពន្លត់ និង​ទប់ស្កាត់​កុំ​ឲ្យ​រាលដាល​ទៅ​ដល់​លំនៅ​ឋាន​ផ្សេង​ទៀត​នៅ​ក្បែរ​នោះ ។

ទោះបីជា​មានការ​ជួយ​អន្តរាគមន៍​បែប​នេះ​ក្ដី ក៏​គ្រោះ​អគ្គិភ័យ​នេះ​បណ្ដាល​ឲ្យ ផ្ទះថ្ម​មុខ ឈើ​ក្រោយ​ទំហំ​៧X១២​ម៉ែត្រ ប្រក់​ក្បឿង ជញ្ជាំង​ក្ដារ រនាប​ក្ដារ ខូចខាត​ទាំងស្រុង លុយ ៣,៥​លាន​រៀល និង​៣៥០​ដុល្លារ ទូ​តាំង​១ ទូ​ដាក់​ខោអាវ​ធំ​១ ទូរទស្សន៍​១​គ្រឿង ទូរស័ព្ទ​អុ​ប​ប៉ូ​១​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ ។

នៅ​ក្នុង​ការ​ធ្វើ​អន្តរាគមន​ទ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​គឺ​របស់​ក្រុង​សួង​១​គ្រឿង របស់​ស្រុក​ត្បូងឃ្មុំ​១​គ្រឿង របស់​ខេត្ត​១​គ្រឿង និង​របស់​ស្រុក​អូរ​រាំង​ឪ​១​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៦​ឡាន ។

ចំពោះ​មូលហេតុ​នៃ​ការ​កើត​មាន​អគ្គិភ័យ​នេះ ត្រូវ​បាន​ប្រាប់​ថា ដោយសារ​ការ​អុជ​ទៀន​ធូប​សែន​​ក្បាល​ទឹក រួច​ហើយ​ឪពុក​ម្ដាយ​ទៅ​លក់ដូរ​នៅ​ឯ​ផ្សារ និង​ទុក​កូនប្រុស​ឈ្មោះ ថន វីឡា អាយុ​១៣​ឆ្នាំ ឱ្យ​នៅ​ចាំផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ