ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែភ្លៀងលិចៗ ពេក! អភិបាលក្រុង ដឹកនាំ​មន្ត្រីជំនាញ ពិនិត្យ និងស្តារប្រព័ន្ធលូ​ប្រឡាយបឹងសាឡាង!

8 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជា​ទីប្រឹក្សា​ផ្ទាល់​ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជា​ទីប្រឹក្សា​ផ្ទាល់​ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៨ សីហានេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យមើលលូ និងប្រឡាយ បឹងសាឡាង ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាអោយលូ និងប្រឡាយទាំងនេះ អាចរំដោះទឹកបាន នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ។

លោក ឃួង ស្រេង ខណៈចុះពិនិត្យមើលប្រព័ន្ធលូជាក់ស្តែង នៅតាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកនេះ លោកបានណែនាំអោយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ​ស្តារលូ ចំនួន ៦ខ្សែ ជាបន្ទាន់។ លូទាំងនេះ បានតភ្ជាប់ទៅប្រឡាយ​បឹងសាឡាងយ៉ាងសំខាន់ ក្នុងការរំដោះទឹកនៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ពិសេសនៅមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់តែម្តង។

ក្រោយពីការពិនិត្យលូ លោក ឃួង ស្រេង​ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យ មើលប្រឡាយ បឹងសាឡាងផងដែរ ដោយលោកបញ្ជា អោយ​មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ស្តារភក់នៅក្នុងប្រឡាយនេះ អោយបានជ្រៅ ធ្វើយ៉ាងណា អាចនាំទឹកដោយទៅដល់ប្រឡាយស្ទឹងមានជ័យ។

គួរបញ្ជាក់ថា​ ប្រឡាយបឹងសាឡាង មានទីតាំងនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានលោក ឃួង ស្រេង ចុះពិនិត្យ ដោយចាប់ផ្តើម​ពីផ្លូវ២៣០ រហូតដល់ស្ពាន​អាកាសស្ទឹងមានជ័យ។ ប្រឡាយបឹងសាឡាង មានសារៈសំខាន់ក្នុងការរំដោះទឹកចេញ​ពីបឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវ២៦១ ផ្លូវ២៣០ និងផ្លូវមួយចំនួនទៀត ក្នុងភូមិសាស្ត្រ​ខណ្ឌទទួលគោក​។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការនាំទឹកទៅប្រឡាយ​ស្ទឹងមានជ័យ បន្តទៅ​ស្ថានីយបូមទឹកបឹងទំពុន ដូច្នេះហើយទើបអាជ្ញាធររាជធានីភ្នំពេញ​ ស្តារជាបន្ទាន់ ដើម្បីរំដោះការលិចលង់នៅរដូវវស្សានេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ