ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអាស្រូវ​របស់​អាជ្ញាធរ​ស្រុក​កោះ​ញែក​ ​​​ពាក់​ព័ន្ធ​​ដីព្រៃ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដី​ព្រៃ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក​រាប់រយ​ហិ​កតា នៅ​ភូមិសាស្ត្រ​ឃុំ​ណ​ង​ឃី​ឡឹ​ក ស្រុក​កោះ​ញែក ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ឃុ​ប​គិត​ជាមួយ​ឈ្មួញ​ទុ​ច្ច​រិ​ក សហការ​គ្នា​កាប់​រានទន្ទ្រាន​ព្រៃឈើ ​រួច​ធ្វើ​លិខិត​កាន់កាប់​ដោយ​គ្មាន​កោតក្រែង​ញញើត​ច្បាប់​សូ​ម្បី​បន្តិច ខណៈ​មន្ត្រី​បរិស្ថាន​ដែល​មាន​តួនាទី​ការពារ​ថែរក្សា​នៅ​តំបន់​នេះ គ្មាន​កំរើក​ស​រសៃ…

ខេត្តមណ្ឌលគិរី ៖ ដី​ព្រៃ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក​រាប់រយ​ហិ​កតា នៅ​ភូមិសាស្ត្រ​ឃុំ​
ណ​ង​ឃី​ឡឹ​ក ស្រុក​កោះ​ញែក ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ឃុ​ប​គិត​ជាមួយ​ឈ្មួញ​ទុ​ច្ច​រិ​ក សហការ​គ្នា​កាប់​រានទន្ទ្រាន​ព្រៃឈើ ​រួច​ធ្វើ​លិខិត​កាន់កាប់​ដោយ​គ្មាន​កោតក្រែង​ញញើត​ច្បាប់​សូ​ម្បី​បន្តិច ខណៈ​មន្ត្រី​បរិស្ថាន​ដែល​មាន​តួនាទី​ការពារ​ថែរក្សា​នៅ​តំបន់​នេះ គ្មាន​កំរើក​ស​រសៃ ​ហាក់​ត្រូវ​ថ្នាំ​សណ្តំ តែ​ដូច​ពាក្យចាស់​ថា «ដំរី​ងាប់​យក​ចង្អេរ​បាំង​មិន​ជិត» ព័ត៌មាន​អាស្រូវ​របស់​អាជ្ញាធរ​ស្រុក​កោះ​ញែក​នេះ ត្រូវ​ប្រជាពលរដ្ឋ​ហែក​កកាយ​ក្នុង​វេទិការ​សាធារណៈ កាល​អំឡុង​ដើមឆ្នាំ​២០២៣ បង្ក​ឲ្យ​មានការ​ចុះ​ស៊ើបអង្កេត​យ៉ាង​តក់ក្រហល់ ។

ប្រភព​ពី​អ្នកស្រុក​បាន​និយាយ​ថា កន្លង​មក គេ​ធ្លាប់​បានឃើញ​ឈ្មោះ ម៉ៅ មន្ត្រី​សាលាស្រុក​កោះ​ញែក បាន​ចេញចូល​សហការ​គ្នា​ជាមួយ​ឈ្មោះ​ទូច រត់ការ​ធ្វើ​ឯកសារ​កាន់កាប់​ដីធ្លី​ក្នុង​ដែន​អភិរក្ស រហូត​មានការ​ទទួលស្គាល់​ឯកភាព​ពី​សំណាក់​អាជ្ញាធរ​ស្រុក​កោះ​ញែក ទោះ​ដី​ចំណុច​ទាំងនោះ​មាន​ព្រៃឈើ​មហា​ក្រាស់​សម្បើម ហើយ​ស្ថិត​ក្នុង​ដែន​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​ដែល​កំណត់​ដាច់ខាត​មិន​ឲ្យ​មានការ​កាប់​ឆ្ការ​ធ្វើ​ជាក​ម្មសិ​ទ្ឋ​បុគ្គល​ដ្បិត​ជា​ធនធានធម្មជាតិ​មហាសាល​របស់​
ជាតិ​។

យោង​តាម​លិខិត​ដែល​ក្រុម​អ្នកកាសែត​ទទួល​បាន មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បាន​ចុះ​ពិនិត្យ​ទីតាំង ដី​ដែល​បាន​កាន់កាប់ និង​លក់ដូរ​ក្នុង​ដែនជម្រកសត្វព្រៃ ចំនួន​១១​ក្បាលដី​ឃើញ​ថា ក្បាលដី​ដែល​បាន​កាន់កាប់ សុទ្ធតែ​ដី​នៅ គម្រប​ព្រៃឈើ មាន​ចំនួន​៦​ក្បាលដី ស្ថិត​ក្នុង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែល​មាន​ឈោះ្ម អ្នកកាន់កាប់ ១.​កា​ញុ​ង វើ​ល មាន​ទំហំ ១១៧៣៥៧ ម៉ែត្រការ៉េ ២.​និ​ត ឡៃ មាន ទំហំ ១០៨៣៩០ ម៉ែត្រការ៉េ ៣.​ជាយ ធឿ​ន មាន​ទំហំ ៨៥៦២២ ម៉ែត្រ​កា​រ៉ ៤.​ហា ទូច មាន​ទំហំ ១០០១១៣ ម៉ែត្រ​កា​រ៉ ៥.​ទៀវ តូច មាន​ទំហំ ៨៨០៣២ ម៉ែត្រការ៉េ ៦.​វៀង ម៉ា​លី​វ៉ា​ន់ មាន​ទំហំ ១០៤៦០៩ ម៉ែត្រការ៉េ និង​៥​ក្បាលដី ។

ដី​ស្ថិត​នៅ​តំបន់​ប្រើប្រាស់​ដោយ​ជីរ​ភាព នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែល​មានឈ្មោះ​ដូច ១.​សា​កុន សា​មឿ​ន មាន​ទំហំ ១០១១១២ ម៉ែត្រការ៉េ ២.​ស៊ិ​ន សៅ មាន​ទំហំ ៦៧០០១ ម៉ែត្រការ៉េ ៣.​ដៀង ពង មាន​ទំហំ ៥៤៧៦០ ម៉ែត្រការ៉េ ៤.​ប៊ុ​ន តុ មាន​ទំហំ ៨០១៨៥ ម៉ែត្រការ៉េ ៥.​អាំ​ពី មុំ មាន​ទំហំ ៨១៨៤៥ ម៉ែត្រការ៉េ​។​យោង​តាម​អនុ​ក្រឹ​ត ២៤៥ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្តី​ពី​ការ​កំណត់​តំបន់​សហគមន៍​នៃ​តំបន់ការពារធម្មជាតិ ចំពោះ​ក្បាលដី​ទាំង​១១ មាន​ផ្ទៃដី​សរុប​ចំនួន ៩៨៩ ០២៦ ម៉ែត្រការ៉េ គឺ​ស្ថិត​នៅ​ក្រៅ​វិសាលភាព​នៃ​អនុ​ក្រឹ​ត ដែល​ក្រសួងបរិស្ថាន​មិន​អនុញ្ញាត អោយធ្វើ​ការ​ចុះបញ្ជី​ដីធ្លី​នោះ​ទេ ។

បន្ទាប់​ពី​ក្រុម​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​ខាងលើ កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០២៣ ក៏​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋបាល​ខេត្តមណ្ឌលគិរី និ​រាករ​ចោល​លើ លិខិត​បញ្ចា​ក់​កាន់កាប់​ដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ខុសច្បាប់ ដែល​បាន​ចុះហត្ថលេខា​បញ្ជាក់ លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ទាំង​១១​ក្បាលដី ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយ​អាជ្ញាធរ ភូមិ ឃុំ ស្រុក​និង​ចាត់ វិធានការ​តាម​នីតិវិធី​។​ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ គេ​បាន​ទទួល​ព័ត៌មាន​មក​ថា ដើមឈើ​រាប់​សិប​ហិ​កតា​នៅ​ចំណុច​ខាងលើ នៅ​តែ​ត្រូវ​ជន​ឆ្លៀតឱកាស​កាប់​ផ្តួលរំលំ ដើម្បី​វ៉ា​ត់ទី​យក​ដី​ដដែល​។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ