ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួ​ញ​ឈើ​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ​ហើយ​នៅ​ខេត្តរតនគិរី​

8 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្រុម​ឈ្មួញ​ដែល​ធ្លាប់​រកស៊ី​ដឹកឈើ​ខុសច្បាប់​នៅ​ខេត្តរតនគិរី ពេល​នេះ ​បាន​ចាប់​ផ្តើម​បន្ដ​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ​ដូច​មុន​ទៀត​ហើយ ។ ជាក់ស្ដែង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២១ សីហា លោក​លឹ​ម…

ខេត្តរតនគិរី ៖ ក្រុម​ឈ្មួញ​ដែល​ធ្លាប់​រកស៊ី​ដឹកឈើ​ខុសច្បាប់​នៅ​ខេត្តរតនគិរី ពេល​នេះ ​បាន​ចាប់​ផ្តើម​បន្ដ​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ​ដូច​មុន​ទៀត​ហើយ ។

ជាក់ស្ដែង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២១ សីហា លោក​លឹ​ម ឡេ​ង​លី​ហួ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ស្ទាក់​ចាប់​បាន​ម៉ូតូ​មួយ​គ្រឿង​ដឹកឈើ​សុ​ក្រំ​ធំ​ៗ​នៅ​តាម​ផ្លូវ​លេខ​៧៨​ ត្រង់​ចំណុចវត្ដ​អូរ​ជុំ ក្នុងភូមិ​ថា​រ៉​ង​ជង ទីរួមស្រុក​អូរ​ជុំ ប៉ុន្ដែ​អ្នក​បើក​ម៉ូតូ​ដឹងខ្លួន​មុន ក៏​ទំលាក់​ចោល​ឈើ​រួច​បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​
ទៅ ។

លោក​លឹ​ម ឡេ​ង​លី​ហូ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេ​តន​ត​រតនគិរី មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ តែ​មន្ត្រី​ប៉ូលិស​ថា ឈើ​ដែល​ស្ទាក់​ចាប់​បាន​នោះ​ជា​ប្រភេទ​ឈើ​សុ​ក្រុំ មាន​ចំនួន​៣​ដុំ​ដែល មានមុខ​កាត់​ប្រហែល​៣០​ឃ្លុំ គឺ​(៣​តឹក គុណ​និង ៣​តឹក​)​ប្រវែង​ជាង​១​ម៉ែត្រ ក្រោយ​ពី​បង្ក្រាប​បាន​ពុំ​ទាន់​ធ្វើការ​វាស់វែង​នៅឡើយ​ទេ គឺ​ធ្វើកា​ប្រគល់​ឈើ​នោះ​ភ្លាម​ៗ​ឲ្យ​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ​ដើម្បី​បន្ដ​ចាត់កា​តាម​ច្បាប់ ។

គួរ​កត់​សម្គាល់ថា ឈើ​ដែល​ឈ្មួញ​បាន​ដឹក​មក​លក់​ហើយ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​នោះ​ភាគច្រើន គឺ​ឈ្មួញ​បាន​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​វ៉ឺ​ន​សៃ និង​ស្រុក​តា​វែង រួច​ដឹក​តាម​ម៉ូតូ​កាត់​ស្រុក​អូរ​ជុំ ស្ទើរ​រាល់​យប់ យក​មក​លក់​ឲ្យ​សិប្បកម្ម​នៅ​ទីរួមខេត្ត​រតនគិរី និង​មួយ​ចំនួន​ត្រូវ​បាន​ឈ្មួញ​ដឹក​ទៅ​លក់​បន្ដ​ឲ្យ​វៀតណាម តែ​ពុំដែល​មាន​សមត្ដ​កិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​ព្រោងព្រាត​នៅ​មូលដ្ឋាន​នោះ​បង្ក្រាប​ឡើយ​។

ប៉ុន្ដែ​ពេល​នេះ ត្រូវ​បាន​កម្លាំង​នគ​បាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ខេត្ដ​រតនគិរី​ចាប់ផ្ដើម​បញ្ចេញស្នាដៃ​ហើយ គឺ​ចុះ​បង្ក្រាប​ពុំ​រើសមុខ​ទេ ។

អត្ថបទសរសេរ ដោយ