លោកស្រីឆូយ ចាន់ធី ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត !
ខ្ញុំ និងភរិយាខ្ញុំ ព្រមទាំងក្រុមគ្រួសារមានសេចក្តីតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំងដោយបានទទួលដំណឹងថា លោករាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម បានទទួលមរណភាពក្នុងជន្មាយុ៤៧ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យក្រៃលែង និងសូមចូលរួមរំលែកនូវមរណទុក្ខជាមួយលោកស្រី និងបុត្រា បុត្រី ព្រមទាំងបងប្អូន កូនចៅ ញាតិមិត្តជិតឆ្ងាយ នៃសពលោករាជ សម្បត្តិ ប្រកបដោយសមានទុក្ខ និងក្តីសង្វេគរកទីបំផុតគ្មាន ។
ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោករាជ សម្បត្តិ សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមលោកស្រីទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា ៕
ចែករំលែកព័តមាននេះ