ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ឃើញ ករណី​ក្មេង​ចាស់ ប្រុស​ស្រី​ទាំង​​​១៥​នាក់​ពុលបាយ​ស្រូប ព្រោះតែ​ទឹកម្ទេស និង​ការ​ប្រើ​ទឹក​មិន​ស្អាត

8 ខែ មុន
  • កំពង់ចាម

ស្ត្រី​ម្នាក់​ដែល​មានឈ្មោះ លឹ​ម ធីតា អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​កំ​ប្លា​ក ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ គឺ​មិន​មាន​វត្តមាន​លក់​បាយ​ស្រូប​នៅ​មុខ​ផ្ទះ​ទៀត​នោះ​ទេ ហើយ​អ្នកស្រុក​ក៏​អស់ជំនឿ​ទៅ​លើ​រូប​គាត់​ផង​ដែរ​។ មូលហេតុ ព្រោះតែ​

ខេត្តកំពង់ចាម ៖ បើ​គិត​រហូត​មក​ដល់​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៣​នេះ ស្ត្រី​ម្នាក់​ដែល​មានឈ្មោះ លឹ​ម ធីតា អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​កំ​ប្លា​ក ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ គឺ​មិន​មាន​វត្តមាន​លក់​បាយ​ស្រូប​នៅ​មុខ​ផ្ទះ​ទៀត​នោះ​ទេ ហើយ​អ្នកស្រុក​ក៏​អស់ជំនឿ​ទៅ​លើ​រូប​គាត់​ផង​ដែរ​។ មូលហេតុ ព្រោះតែ​ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត ទឹកម្ទេស​ធ្វើ​ខ្លួនឯង​គ្មាន​ស្លាក​យីហោ ថែម​ទាំង​មាន​មេរោគ​ក្នុង​ទឹកម្ទេស​បង្ក​ឱ្យ​ប៉ះពាល់​សុខភាព និង​សម្ភារៈ​លក់ដូរ​ទុក​ចោល​នៅ​ក្នុង​រោង​មិន​បាន​សម្អាត​ត្រឹមត្រូវ​ទៀត​ផង​។ នេះ​បើ​តាម​ការ​អះអាង​របស់​កម្លាំង​សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​អះអាង​ប្រាប់​ឱ្យ​ដឹង​បែប​នេះ​។

បើ​តាម​សមត្ថកិច្ច​នៅ​មូលដ្ឋាន ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស​ស្រី​ចំនួន​១៥​នាក់ បាន​ពុលបាយ​ស្រូប បណ្ដាល​ឱ្យ​មាន​អាកា​រៈ រាគ​រុស ក្អួតចង្អោរ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ​សុខាភិបាល ព្រមទាំង​ស្ថាប័ន​ជំនាញ​ផ្សេង​ទៀត ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​កើតហេតុ ដែល​មាន​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ​ពី​ផ្ទះ​របស់​អ្នកលក់​នោះ​តែ​ម្ដង​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​បាយ​ស្រូប​ស្ត្រី​ខាងលើ គឺ​លក់​ឱ្យ​អ្នក​ភូមិ​មួយ​ប្រអប់​តម្លៃ​១០០០​ទៅ​១៥០០​រៀល ហើយ​អ្នកស្រុក​ក៏​នាំ​គ្នា​មក​ទិញ​ហូប​ជា​ហូរហែ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះ​ទេ​។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ការ​មិន​យកចិត្តទុកដាក់​ទៅ​លើ​កត្តា​អនាម័យ ហើយ​បាន​ប្រមូល​ទឹកម្ទេស និង​សម្ភារៈ​ផ្សេង​ៗ​ដាក់​នៅ​ក្នុង​រោង​ទុក​ចោល លុះ​ពេល​ព្រឹក​ព្រលឹម​ទើប​ទៅ​រៀបចំ​លក់​ដូច​សព្វមួយដង​វិញ ជា​ហេតុ​បណ្ដាល​ឱ្យ​មាន​មេរោគ ទើប​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មក​ទិញ​បាយ​ស្រូប​យក​ទៅ​ទទួលទាន​មាន​អាកា​រៈ​ពុល​តែ​ម្ដង​។

គួរ​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៣ មាន​ក្មេង​ចាស់​ប្រុស​ស្រី​បាន​នាំ​គ្នា​មក​ទិញ​បាយ​ស្រូប​ដាក់​ប្រអប់​យក​ទៅ​ទទួលទាន​នៅផ្ទះ​របស់​ខ្លួន បន្ទាប់​ពី​ហូប​រួច លុះ​វេលា​ម៉ោង​៩​ព្រឹក ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ដោយ​អ្នកខ្លះ​ក្អួតចង្អោរ រាគ​រូស ហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា អាច​បណ្ដាល​មក​ពី​ការ​ទទួលទាន​បាយ​ស្រូប នៅ​ចំណុច​ភូមិ​កំ​ផ្លា​ក ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ បណ្ដាល​ឱ្យ​មាន​មនុស្ស​ចំនួន​១៥​នាក់ ក្នុង​នោះ​ស្រី​០៤​នាក់ មាន​អាកា​រៈ ក្អួត ឈឺពោះ និង​រាគ​រូស​។

ជន​រង​គ្រោះ​ទាំង​១៥​នាក់​ខាងលើ​នេះ រួម​មាន ៖ ១-​ឈ្មោះ ភារ​ម្យ សុវណ្ណ ភេទ​ប្រុស អាយុ​៥​ឆ្នាំ​, ២-​ឈ្មោះ យ៉េ​ម រតនា ភេទ​ប្រុស អាយុ​៧​ឆ្នាំ​, ៣- ឈ្មោះ យ៉ាប់ ពេជ្រ ភេទ​ប្រុស អាយុ​១០​ឆ្នាំ​, ៤-​ឈ្មោះ នី​ន តេ​ង​ហ៊ុយ ភេទ​ប្រុស អាយុ​១១​ឆ្នាំ​, ៥-​ឈ្មោះ នី​ន ប៉េង​ហុង ភេទ​ប្រុស អាយុ​៥​ឆ្នាំ​, ៦-​ឈ្មោះ ឃាង សុខ​នាង ភេទ​ប្រុស អាយុ​០១​ឆ្នាំ​, ៧-​ឈ្មោះ​ឃាង សុខ​គា ភេទ​ប្រុស អាយុ​៥​ឆ្នាំ​, ៨- ឈ្មោះ ម៉ោង សុខលាភ ភេទ​ស្រី អាយុ​១៥​ឆ្នាំ​, ៩- ឈ្មោះ នឿ​ន សំណាង ភេទ​ស្រី អាយុ​៤​ឆ្នាំ​, ១០-​ឈ្មោះ នឿ​ន ស៊ី​ណាត ភេទ​ប្រុស អាយុ​៣​ឆ្នាំ​, ១១-​ឈ្មោះ ធី ថន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ១២-​ឈ្មោះ ថន ណា​រី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ (​ជន​រង​គ្រោះ​ទាំង​១២​នេះ គឺ​រស់នៅ​ភូមិ​កំ​ផ្លា​ក​), ១៣-​ឈ្មោះ រ៉េ​ត ណា​រ៉ា​ក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​បន្ទាយ​, ១៤- សៀត សុខ​ណា ភេទ​ស្រី អាយុ​១០​ឆ្នាំ នៅ​ភូមិ​កំ​ផ្លា​ក និង​១៥-​ឈ្មោះ ស៊ុ វ​ណ្ណា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ នៅ​ភូមិ​កំ​ផ្លា​ក​។

ជន​រង​គ្រោះ​ទាំង​១៥​នាក់​ខាងលើ​នេះ បាន​ទៅ​ទិញ​បាយ​ស្រូប (​សាច់​មាន់​) ពី​អ្នកលក់​ឈ្មោះ លី​ម ធីតា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បណ្ដាល​ឱ្យ​មាន​អាកា​រៈ ក្អួត រាគ​រុស ស្លេកស្លាំង ឈឺពោះ ហើយ​ត្រូវ​បាន​ខាង​មណ្ឌល​សុខភាព​ឃុំ បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ និង​សម្រាក​នៅ​មណ្ឌល​សុខភាព​ឃុំ​បារាយណ៍​។

គួរ​រំលឹក​ទៀត​ថា លុះ​រហូត​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​១៤​នាក់​ដែល​ពុលបាយ​ស្រូប មាន​អាកា​រៈ​ក្អួតចង្អោរ រាគ​រុស​នោះ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ នៅ​សល់​តែ​បុរស​ម្នាក់​ទី​១៥ ដែល​មាន​អាយុ​៦០​ឆ្នាំ កំពុង​តែ​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ ព្រោះតែ​គាត់​មាន​អាកា​រៈ​ជំងឺ​ប្រចាំ​កាយ នៅ​មិន​ទាន់​មាន​កម្លាំង​មាំមួន​នោះ​ទេ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​តែ​បន្ត​តាមដាន​សុខភាព​។

ហើយ​ចំពោះ​មូលហេតុ​នៃ​ការ​ពុលបាយ​ស្រូប​នេះ តាម​រយៈ​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា គឺ​បណ្ដាល​មក​ពី​ស្ត្រី​អ្នក​លក់ដូរ​ប្រើប្រាស់​ទឹក​មិន​ស្អាត ទឹកម្ទេស​ធ្វើ​ខ្លួនឯង​គ្មាន​ស្លាក​យីហោ ព្រមទាំង​មាន​មេរោគ​នៅ​ក្នុង​នោះ​ទៀត​ផង បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​សុខភាព​របស់​អ្នក​បរិ​ភោ​គ ថែមទាំង​​​​អនាម័យ​មិនល្អ ព្រោះ​ទាំងទឹក​ម្ទេស និង​​សម្ភារៈ​លក់ដូរ​​ផ្សេងៗ ទុក​ចោល​នៅ​ក្នុង​រោង​មិន​បាន​​សម្អាត​ត្រឹមត្រូវ​។

គួរ​រំលឹក​ថាក្មេង​ចាស់ ប្រុស​ស្រី​ចំនួន​១៥​នាក់​ពុលបាយ​ស្រូប ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ