ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​កុដិ​លោក​១​ខ្នង​ រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​សរុប​ទឹកប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កុដិ​លោក​មួយ​ខ្នង មាន​ទទឹង​១៥​ម៉ែត្រ និង​បណ្តោយ​២០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ប្រូ​ស៊ីម៉ង់ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង កាលពី​វេលា​ម៉ោង​០០​និង​២៥​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែសីហា…

ខេត្តក្រចេះ ៖ កុដិ​លោក​មួយ​ខ្នង មាន​ទទឹង​១៥​ម៉ែត្រ និង​បណ្តោយ​២០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ប្រូ​ស៊ីម៉ង់ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង កាលពី​វេលា​ម៉ោង​០០​និង​២៥​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​វត្ត​សុវណ្ណ​នាង​ជោ​ត​នា​រាម ក្នុងភូមិ​សាមគ្គី ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ។ តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នា​វេលា​យប់​កើតហេតុ មាន​ករណី​ផ្គរ​រន្ទះបាញ់​ឆ្លង​ចរន្ត​ខ្សែរ​ភ្លើង ទើបបណ្តាល​អោយ​ឆេះ​កុដិ​លោក​មួយ​ខ្នង មាន​ទទឹង​១៥​ម៉ែត្រ បណ្តោយ​២០​ម៉ែត្រ សាងសង់​អំពី​ឈើ​ប្រក់​ប្រូ​ស៊ីម៉ង់ ។

តាម​ការ​បំភ្លឺ​របប​ស់​ដូនជី ឈ្មោះ​យឹ​ម យ៉ុ​ង អាយុ​៦៣​ឆ្នាំ រស់នៅ​ក្នុង​វត្ត​សុវណ្ណ​នាង​ជោ​ត​នា​រាម គឺ​នៅ​មុន​ពេល​ល​កើតហេតុ គាត់​បានឮ​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំង​ខ្ទរ​ដី ហើយ​គាត់​ក៍៏​បាន​សំងំ​ដេក​បាន​ប្រហែល​២​នាទី ងើបឡើង​ក៏​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ដល់​ដំបូល​កុដិ ហើយ​ក៏​ស្រែក​ឆោ​ឡោ​ហៅ​អោយ​អ្នក​ភូមិ​ជួយ ពន្លត់​តែ​ដោយ​សន្ទុះ​ភ្លើង​ខ្លាំង​ពេក​យក​អ្វី​មិន​ទាន់​ក៏​បាន​ឆេះ​ទាំងស្រុង ។

តាម​សង្ឃដីកា​ព្រះ​ចៅអធិការ​វត្ត​អោយ​ដឹង​ថា សម្ភារ​ខូចខាត​ក្នុង​ករណី​នេះ រួម​មាន មេក្រូ​ចំនួន​២​គ្រឿង ធុងបាស់​ប្រ​លូ​ធូ​ចំនួន​២​គ្រឿង ធុងបាស់​ធំ​១​គ្រឿង ម៉ូតូ​១​មួយ​គ្រឿង ឡាន​១​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា​៩៥ ទូរ​សព្ទ័​ដៃ​ចំនួន​៥​គ្រឿង ប​ច្ច​យ័​សម្រាប់​ទុក​កសាង​ចំនួន​៥៤៣០០០​រៀល សម្ភារៈ​ចានឆ្នាំង ព្រះ​បដិមា មួយ​ចំនួន​ធំ កុដិ​លោក​ទទឹង​១៥​ម៉ែត្រ និង​បណ្តោយ​២០​សរុប​ជា​ទឹកប្រាក់​៣៤៥០០​ដុល្លារ​អា​មេ​រិ​ក ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ