ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​​រួមគ្នា​​ស្ថាប​នា​លូ​រំដោះទឹក​នៅភូមិ​​​ស្លែង​រលើង​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្លែង​រលើង​ ​សង្កាត់​ទឹកថ្លា​​​ ខណ្ឌ​សែនសុខ​ បាន​រួប​រួមគ្នា​​​​ស្ថាបនា​​ដាក់លូមួយខ្សែប្រវែង​​៥២៥​ម៉ែត្រ ​ទំហំ​​០,៨០ម៉ែត្រ ​ដើម្បី​រំដោះទឹក​បញ្ចៀស​​ពីការ​​ជន់លិច​ទឹក​ភ្លៀង​នៅ​ក្នុង​រដូវ​​វស្សា​​នេះ ។ ការរៀប​ចំ​ដាក់លូ​​​រំដោះទឹក​​ក្នុង​ភូមិ​​ស្លែង​​​រលើងនេះ​ក្រោម​ការ​​​ផ្តួច​ផ្តើម​​​ចលនា​​​ប្រជា​ពល​រដ្ឋ​​​ពីសំណាក់​​លោកគង់ សៅ

រាជធានីភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្លែង​រលើង​ ​សង្កាត់​ទឹកថ្លា​​​ ខណ្ឌ​សែនសុខ​ បាន​រួប​រួមគ្នា​​​​ស្ថាបនា​​ដាក់លូមួយខ្សែប្រវែង​​៥២៥​ម៉ែត្រ ​ទំហំ​​០,៨០ម៉ែត្រ ​ដើម្បី​រំដោះទឹក​បញ្ចៀស​​ពីការ​​ជន់លិច​ទឹក​ភ្លៀង​នៅ​ក្នុង​រដូវ​​វស្សា​​នេះ ។ ការរៀប​ចំ​ដាក់លូ​​​រំដោះទឹក​​ក្នុង​ភូមិ​​ស្លែង​​​រលើងនេះ​ក្រោម​ការ​​​ផ្តួច​ផ្តើម​​​ចលនា​​​ប្រជា​ពល​រដ្ឋ​​​ពីសំណាក់​​លោកគង់ សៅ ប្រធាន​​ភូមិ​ស្លែង​​រលើង, មេ​៥០ខ្នង និង​មេ​​ក្រុម ​ព្រម​​ទាំង​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​​។

ប្រព័ន្ធ​លូ​​ដែលត្រូវ​​ស្ថាបនា​នៅ​​ពេល​នេះ​ មាន​​ប្រវែង​​​៥២៥​ម៉ែត្រ ​​ទំហំ​​០.៨០​ម៉ែត្រ​​​ ត​ភ្ជាប់​ពី​ផ្លូវ​​​បេ​តុង ក្នុងភូមិ​ស្លែង​រលើង ​រហូត​ដល់​ផ្លូវ​លេខ​​​២០០៤ ​ដោយ​អស់​​ទឹកប្រាក់​​ចំនួន​​​៦.៣០០​ដុល្លារ ។ លោកគង់ សៅ ប្រធាន​​ភូមិស្លែង​​រលើង សង្កាត់ទឹកថ្លា​ បាន​​ឱ្យ​ដឹង​ថា ​ដោយមើលឃើញ​​នូវការ​​លំបាក​​របស់ប្រជា​ពលរដ្ឋ​​​​​​​ដែលភ្លៀង​​មួយ​មេ កាលពី​ចុងខែ​​មេសា បណ្តាល​ឱ្យ​ទឹក​​ជន់លិច​​ ផ្លូវ​​ និង​លំនៅ​ឋាន ​​លោក​​​រួមទាំង​មេ​​​៥០​ខ្នង មេ​ក្រុម​ បាន​បំផុសចលនា​ប្រជា​ពលរដ្ឋ​​​ប្រមូល​ថវិកា​​ដើម្បីស្ថាបនា​​​ដាក់លូ​​មួយខ្សែ​​នេះឡើង ។ នៅក្នុងការ​ស្ថាប​នា​ដាក់លូ​​នេះ​ក៏​មានការ​ជួយ​ឧបត្ថ​ម្ភ​​​​ពីលោក​​ឃិត ឈឿន ​​អាយុ​​៥១​ឆ្នាំ​​ ​ជួយ​​ផ្នែក​​គ្រឿង​ចក្រ ​កាយដី​ដាក់លូ​ដោយពុំ​គិត​ថ្លៃ​​​ផង​ដែរ ។​

តាមលោក​មេភូមិ​​ស្លែង​រលើង​ឱ្យ​ដឹង​ថា​​ ការស្ថាបនា​​​ដាក់លូ​នេះបានចាប់​ដំណើរ​ការ​​តាំង​ពី​​ថ្ងៃទី​​៩ ឧសភា ​​ហើយស្ថាបនា​​ឱ្យរួច​រាល់​នៅ​ពេល​​ឆាប់​ៗ​ខាង​មុខនេះ​ ដើម្បី​​បញ្ចៀស​​​ទឹក​ជន់​លិច​​​ផ្លូវ​ក្នុងភូមិ​​ស្លែង​រលើង ៕