ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ជូនដំណើរ​​អដ្ឋិធាតុ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ធ្វើ​មាតុ​ភូមិ​និវត្តន៍

14 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា កន្លង​ទៅ​នេះ​ នៅ​ទីលាន​អតីត​ព្រះរាជ​ដំណាក់ នា​មាត់​ស្ទឹង​សែន ស្ថិត​ក្នុងភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ មាន​រៀបចំ​ពិធី​ប្រគល់អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម​ចំនួន​២៨​អដ្ឋិធាតុ ដែល​ជា​លើក​ទី​៧​ហើយ​ បន្ទាប់​ពី រដ្ឋាភិបាល​វៀតណាម និង​​កម្ពុជា​បាន​ព្រមព្រៀង​ក្នុង​ការ

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា កន្លង​ទៅ​នេះ​ នៅ​ទីលាន​អតីត​ព្រះរាជ​ដំណាក់ នា​មាត់​ស្ទឹង​សែន ស្ថិត​ក្នុងភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ មាន​រៀបចំ​ពិធី​ប្រគល់អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម​ចំនួន​២៨​អដ្ឋិធាតុ ដែល​ជា​លើក​ទី​៧​ហើយ​ បន្ទាប់​ពី រដ្ឋាភិបាល​វៀតណាម និង​​កម្ពុជា​បាន​ព្រមព្រៀង​ក្នុង​ការ​ធ្វើ​សហប្រតិបត្ដិការ​រុក​រក​អដ្ឋិធាតុ​កង​ទ័ពវៀតណាមនៅ​លើ​ទឹក​ដី​កម្ពុជា ។

ពិធី​នោះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោកអ៊ុំ ម៉ា​រ៉ា អភិ​បាល​ខេត្ដ និង​លោកម៉ាំង ឌុ​ង អភិបាលរង​ខេត្ដ​យ៉ា​ឡាយ ជា​ប្រធាន​ក្រុម​K​៥២ ខេត្ដ​យ៉ា​ឡាយ រុក​រក​អដ្ឋិធាតុ​កងទ័ពវៀតណាម​នៅ​លើទឹក​ដីនៃ​ភូមិសាស្ដ្រ​ខេត្ដព្រះវិហារដែល​មានការ​ចូលរួម​យ៉ាងច្រើន​កុះករពី​សំណាក់មន្ដ្រីរាជការ​កង​កម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ប្រជាពលរដ្ឋ លោក​គ្រួ​អ្នកគ្រូ សិស្សានុសិស្ស ​ព្រះសង្ឃ​ នៅ​ក្នុង​អង្គ​វេទិកា និង​ឈរ​អម​តាម​ដងផ្លូវ​ក្នុង​ក្រុង​ព្រះ​វិហារ​រាប់​ពាន់នាក់​ដើម្បី​ជូន​ដំណើរ​ក្បួន​រថ​យន្ដ​ប្រតិភូ​នាំ​អដ្ឋិធាតុធ្វើ​មាតុភូមិនិវត្ដន៍ ។

ពិធី​នោះ ​គេ​សង្កេតឃើញ​ថ្នាក់ដឹកនាំ​ខេត្ដ​ព្រមទាំង​​ក្រុមកាយ​ឫ​ទ្ធិ​អុជ​ធូប និង​ដាក់​កម្រង​ផ្កា​រំលឹក​ដល់​វិញ្ញាណ​ក្ខន្ធវីរយុទ្ធ​ជន យុទ្ធ​នារី វៀតណាមដែល​បាន​ចំណាយ​សាច់ស្រស់ ​ឈាម​ស្រស់ក្នុង​បុព្វហេតុជួយ​រំដោះប្រជាជន​ខ្មែរ​ទាំង​មូល​ឱ្យ​រួច​ផុត​ពី​ភព​ខ្មៅ​ង​ងឹ​ត និង​ជ្រោះ​ដ៏សែន​ជ្រៅនៃ​របបប៉ុ​ល ពត អៀង សារី ខៀវ សំ​ផ​ន ដណ្ដើម​មក​វិញ​នូវ​សិទ្ធិ​សេរីភាព​ជូន​ប្រជាជន​ខ្មែរ​ក្នុង​ឆ្នាំ​១៩៧៩​រហូត​មកទល់​ពេល​នេះ ។

លោកអ៊ុំ ម៉ា​រ៉ា អភិបាលខេត្ដ​ជំនួស​មុខ​ឱ្យ​អាជ្ញាធរ​ខេត្ដ ​ប្រជាជនទូ​ទាំង​ខេត្ដ និង​រាជ​រដ្ឋា​ភិបាល​បាន​សម្ដែង​នូវ​ការ​ក្រៀមក្រំ និង​ការ​សោកស្ដាយ​យ៉ាង​ក្រៃ​លែងដល់​វីរ​យុទ្ធ​ជន វីរ​យុទ្ធ​នារីនៃ​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម ព្រមទាំង​ក្រុម​​គ្រួសារនៃ​កងទ័ព​ប្រជាជន​វៀតណាមដែល​បាន​បាត់បង់​ប្ដី​ កូន​ បងប្អូន​ ក្នុង​បុព្វហេតុ​ជួយ​ប្រជា​ជន​កម្ពុជា ។ ​លោក​អភិបាលខេត្ដបាន​រំលឹក​ថា​ ទោះបីជា​អតីតកាល​បាន​កន្លង​ហួស​ក៏​ពិត​មែន តែ​អ្វី​ៗ​ដែល​ជា​សច្ចភាព និង​សច្ច​ធ​ម៌​សម្រាប់​ប្រជាជន​កម្ពុជា គឺ​មិន​អាច​បំភ្លេច​បាន​ឡើយ​ចំពោះគុណូបការៈរបស់​កងទ័ពស្ម័គ្រ​ចិត្ដ​វៀតណាមនៅ​លើ​ទឹកដី​អង្គរ​ដ៏បវរនៃ​យើង​ដែល​គ្រប់​កាលៈទេសៈតែងតែបាន​ជួយកម្ពុជា​ប្រៀប​បីដូច​ជាបងប្អូន​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​តែ​មួយ ។

លោកម៉ាំង ឌុ​ង អភិបាលរង​ខេត្ដ​យ៉ា​ឡាយជំនួស​មុខ​ឱ្យ​ប្រជាជន​ខេត្ដ​យ៉ា​ឡាយបាន​សម្ដែង​នូវ​ការ​ដឹងគុណដល់​រាជរដ្ឋា​ភិបាល​កម្ពុជា​ដែល​គ្រប់ពេលវេលា​តែង​តែបាន​ធ្វើ​សហប្រតិបត្ដិការយ៉ាង​ជិត​ស្និតជា​មួយ​ប្រទេស​​វៀតណាម និង​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្ដព្រះវិហារដែល​បាន​ចូលរួម​ធ្វើ សហប្រតិបត្ដិការ​ក្នុង​ការ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាមនៅ​លើ​ភូមិសាស្ដ្រ​ខេត្ដ ព្រះ​វិហារ​ដែល​មក​ដល់​ពេល​នេះ​គឺជា​លើក​ទី​៧​ហើយ ចាប់តាំងពី​ឆ្នាំ​២០០៤ មក​ដោយ​ក្រុមការងារ​រុករក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​បាន​ចំនួន​៣៧៧​អដ្ឋិធាតុ ។ ពិធី​ក៏​មានការ​ចុះហត្ថលេខា​ប្រគល់​អដ្ឋិធាតុ​ចំនួន​២៨​អដ្ឋិធាតុ​ ដែល​ជា​លើក​ទី​៧​រវាង​ថ្នាក់​ដឹកនាំ​ខេត្ដព្រះវិហារ​នឹង​ខេត្ដ​យ៉ា​ឡាយ​ប្រទេស​វៀតណាម​ផង​ដែរ ៕