ខេត្តក្រចេះ ៖ ប្រតិបត្តិការរាវរករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្គ្រាមនៅក្នុងបរិវេណសាលាវិទ្យាល័យព្រះមហាក្សត្រយានីកុសមៈ ដោយបញ្ចប់ត្រឹមល្ងាចថ្ងៃទី១៣ សីហា មានការកើនឡើង ។

យោងតាមប្រតិបត្តិការត្រឹមតែរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៃកងឯកភាពកំចាត់មីនទី៥ ទទួលទិសខេត្តក្រចេះ ដែលដឹកនាំដោយលោកអនុសេនីយ៍ឯកប៉ិន រដ្ឋា ជាប្រធានក្រុម បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាម បានចំនួន២.១១៦គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់M79 ចំនួន២.០៣៣គ្រាប់ គ្រាប់DK75 ចំនួន៦៣គ្រាប់ FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់B40, គ្រាប់H107 ចំនួន១គ្រាប់។

តាមប្រភពព័ត៌មានពីកម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៃកងឯកភាពកំចាត់មីនទី៥ ទទួលទិសខេត្តក្រចេះអោយដឹងថាក្រៅពីរណ្តៅទី១ដែលបានរាវរកនិងបោសសម្អាតរួចរាលនៅមាន២គោលដៅទៀតដែលត្រូវបន្តរាវរកបន្ថែម ដោយមានការឆ្លងនិងស្នើសុំគោលការថ្នាក់ដឹកនាំប្រើប្រាស់គ្រឿងចក្រគាស់កាយរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ទាក់ទិនករណីបន្តនោះនាយកសាលាក៏បានស្នើអោយកម្លាំងជំនាញបន្តរាវរកបោសសម្អាតជុំវិញបរិវេណសាលាទាំងដើម្បីធានានូវសុវត្ថិភាពទាំងស្រុងផងដែរ។ ចំណែកនៅព្រឹកថ្ងៃ១៤សីហា២០
២៣សាលាបានអនុញ្ញាត្តអោយសិស្សានិសិស្សចូលរៀនបន្តដោយគោលដៅមួយចំត្រូវហំព័ទ្ធដោយខ្សែមិនអនុញ្ញាត្តអោយសិស្សទៅក្បែ។

សូមបញ្ចាក់ថា៖មន្ត្រីមជ្ឈមណ្ឌលបោសសម្អាតមីន (ហៅថាស៊ីម៉ាក់)ហាមដល់ប្រជាពលរដ្ឋយើងប៉ះពាល់ ព្រោះនេះជាគ្រាប់ប្រឆាំងមនុស្ស មានការផ្ទុះកំរិតខ្ពស់ ដែលកប់ដីនៅសេសសល់ពីសម័យសង្គ្រាម ក្នុងចន្លោះឆ្នាំ១៩៧៩ទៅ១៩៨៣ ហើយប្រសិនបើយើងវាយដំ ឬដុត វាអាចផ្ទុះ ៕





ចែករំលែកព័តមាននេះ