កាន់តែក្តៅ! លោកចូ បៃដិន បញ្ជាឱ្យហាមឃាត់ការវិនិយោគបច្ចេកវិទ្យាអាមេរិកមួយចំនួននៅចិន
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលនឹងហាមឃាត់ការវិនិយោគរបស់សហរដ្ឋអាមេរិកថ្មីមួយចំនួន នៅក្នុងប្រទេសចិន ពាក់ព័ន្ធនឹងបច្ចេកវិទ្យាដ៏រសើបដូចជា បន្ទះឈីបកុំព្យូទ័រ ជាដើម និងតម្រូវឱ្យមានការជូនដំណឹងពីរដ្ឋាភិបាលក្នុងវិស័យបច្ចេកវិទ្យាផ្សេងៗទៀត។
ជាមួយនឹងបទបញ្ជាប្រតិបត្តិនេះ នឹងអនុញ្ញាតឱ្យរដ្ឋលេខាធិការរតនាគាររបស់សហរដ្ឋអាមេរិកហាមឃាត់ ឬដាក់កម្រិតការវិនិយោគរបស់អាមេរិក នៅក្នុងអង្គភាពរបស់ចិនក្នុងវិស័យចំនួន ៣ គឺ គ្រឿងអេឡិចត្រូនិក និងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មានមេកានិចកង់ទិច (Quantum) និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) មួយចំនួនផងដែរ។
បទបញ្ជាប្រតិបត្តិនេះ មានគោលបំណងរារាំងដើមទុន និងអ្នកជំនាញរបស់អាមេរិកពីការជួយប្រទេសចិនក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ដែលអាចគាំទ្រដល់ទំនើបកម្មយោធារបស់ប្រទេសមហាអំណាចនៅអាស៊ីមួយនេះ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ វិធានការនេះផ្តោតយ៉ាងសំខាន់លើភាគហ៊ុនឯកជន ដើមទុនបណ្តាក់ទុន ការបណ្តាក់ទុនរួមគ្នា និងការវិនិយោគលើវិស័យបៃតង។
លោក ចូ បៃដិន បានលើកឡើងនៅក្នុងលិខិតមួយទៅកាន់សភាអាមេរិកថា លោកកំពុងប្រកាសភាពអាសន្នថ្នាក់ជាតិ ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងនៃការរីកចម្រើន នៃបណ្តាញប្រទេសនានាដូចជា ចិន នៅក្នុងបច្ចេកវិទ្យា និងផលិតផលដែលរសើបចំពោះយោធា ការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល ឬសមត្ថភាពដែលអាចប្រើតាមរយៈប្រព័ន្ធអ៊ីនធឺណិតបាន។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា បទបញ្ជានេះ ប៉ះពាល់ដល់ប្រតិបត្តិការធម្មតា ការសម្រេចចិត្តរបស់សហគ្រាស និងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ ក្រសួងក៏បានបន្ថែមថា ខ្លួនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងគោរពច្បាប់នៃសេដ្ឋកិច្ចទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ ហើយបដិសេធពីការរារាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ឬបង្កើតឧបសគ្គសម្រាប់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក៕ (ប្រភពពី Reuters)
ចែករំលែកព័តមាននេះ