ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម យក​បេះដូង​ពល​រដ្ឋ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​បាន​ហើយ ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង

1 ឆ្នាំ មុន
  • ពោធិ៍សាត់

កន្លង​មក ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា បាន​តែ​ជាង​៥០% ឬ​៦០% តែ​ប៉ុណ្ណោះ ទាំង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​

ខេត្តពោធិ៍សាត់ ៖ កន្លង​មក ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា បាន​តែ​ជាង​៥០% ឬ​៦០% តែ​ប៉ុណ្ណោះ ទាំង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​កត្តា​ទាំងនេះ អាច​បណ្ដាល​មក​ពី​ពួក​គាត់​មានការ​ថ្នាំងថ្នាក់​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីនោះ​ក្នុង​ការ​អនុវត្ត​ច្បាប់​ក៏​ថា​បាន​ដែរ​។

ដោយ​មើលឃើញ​ពី​បញ្ហា​បែប​នេះ មុន​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧​ចំនួន​៤​ថ្ងៃ លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម បាន​ទៅ​ស្ទាបស្ទង់​សតិអារម្មណ៍​ប្រជាពលរដ្ឋ​នៅ​ទីនោះ ដោយ​បាន​ពន្យល់​អំពី​ហេតុផល​មួយ​ចំនួន​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​បាន​លើក​ឡើង​អំពី​គុណ​បំណាច់ និង​សមិទ្ធផល​នានា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ចុះ​មូលដ្ឋាន ក៏​ដូច​ជា​ឯកឧត្តម​អភិបាលខេត្ត​ពោធិ៍សាត់ ធ្វើ​ឲ្យ​ពួក​គាត់​មាន​ទំនុកចិត្ត និង​មាន​ភាព​កក់ក្ដៅ​លើ​លោក​ជំទាវ​យ៉ាង​ខ្លាំង រហូត​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្នាំ​២០២៣​នេះ បាន​ដល់​ទៅ​ជាង​៩០% ។

បន្ទាប់​ពី​យក​បេះដូង​ប្រជាពលរដ្ឋ​បាន​ហើយ នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៣ លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម រួម​ដំណើរ​ដោយ​លោក​ជំទាវ​អ្នកឧកញ៉ា ភាព ហៀ​ក ប្រធាន​ក្រុមហ៊ុន​ជីប​ម៉ុង​គ្រុប និង​លោក​ជំទាវ អាំង សុជាតា ខូ​យ រី​ដា ព្រមទាំង​ភរិយា​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត បាន​ចុះ​ទៅ​សួរសុខទុក្ខ និង​នាំ​យក​ស្បៀង សម្ភារៈ​ប្រើប្រាស់ ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បណ្ដែត​ទឹក មាន​ភូមិ​ព្រែក​ក្រ ភូមិ​ដី​រនាត និង​ភូមិ​ក្អម​សំណរ ក្នុងភូមិ​សាស្ត្រ​ឃុំ​មេទឹក​ស្រុក​បាកាន ជា​លើក​ទី​២ ដើម្បី​ឆ្លើយ​តប​ការ​សន្យា កាលពីមុន​ពេល​បោះ​ឆ្នោត​។

លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម បាន​សម្ដែង​ការ​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​លើសលប់ ក្នុង​ការ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​នេះ ដែល​ពី​មុន​មក​មិន​ធ្លាប់​មាន​ទាល់តែ​សោះ​។

ទាំងនេះ ស​.​បញ្ជាក់​ឲ្យ​ឃើញ​ថា លោកតា​លោកយាយ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ភូមិ​បណ្ដែត​ទឹក​ទាំងអស់ ចង់បាន​សន្តិភាព​ពិតប្រាកដ មានការ​ភ្ញាក់ខ្លួន និង​មើលឃើញ​យ៉ាង​ច្បាស់​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​គ្រប់ពេលវេលា​តាំងពី​ដើម​មក ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ខណៈ​ពេល​ដែល​គណបក្ស​ផ្សេង​ទៀត​ឃើញ​មុខតែ​ពេល​បោះ​ឆ្នោត​ប៉ុណ្ណោះ​។

លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា សន្យា​ត្រូវ​តែ​ធ្វើ មិនមែន​សន្យា​ខ្យល់​នោះ​ទេ ហើយ​សូម​ឲ្យ​បងប្អូន​លោកតា​លោកយាយ បន្ត​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​រាជរដ្ឋាភិបាល​កសាង​សាលារៀន មណ្ឌល​សុខភាព ជា​ពិសេស​ផ្លូវទឹក ផ្លូវគោក និង​អង់​តែ​ន​ប្រព័ន្ធ​ទូរស័ព្ទ ដែល​ជា​តម្រូវការ​ចាំបាច់​របស់​បងប្អូន​នៅ​តំបន់​ដាច់​ស្រយាល​នេះ​។

លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម សូម​ឲ្យ​លោកតា​លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​។ ជាមួយ​គ្នា​នេះ ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ រស់នៅ​ត្រូវ​គោរព​ច្បាប់​ទាំងអស់​គ្នា កុំ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ កុំ​កា​.​ប់ និង​ដុត​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន និង​ជម្រុញ​កូន​ចូល​រៀន​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។

ក្នុង​ឱកាស​នោះ បាន​ចូលរួម​ជួសជុល​សា​លាម​ត្តេ​យ្យ និង​សាលា​បុណ្យ លើ​ភូមិ​បណ្ដែត​ទឹក​ទាំង​០៣​នូវ​ថវិកា​សរុប​ចំនួន​២៨​លាន​រៀល ក្នុង​នោះ​លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម ២១​លាន​រៀល​, លោក​ជំទាវ​អ្នកឧកញ៉ា ភាព ហៀ​ក ប្រធាន​ក្រុមហ៊ុន​ជីប​ម៉ុង​០៦​លាន​រៀល ផ្ដល់​ជ័រ​ចំនួន​៦០​សម្រាប់​ធ្វើ​ក្បូន​តម្កល់ និង​លោក​ជំទាវ អាំង សុជាតា ខូ​យ រី​ដា ០១​លាន​រៀល​។

ចំណែក​លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​៤៦១​គ្រួសារ ក្នុង​មួយ​គ្រួសារ​ជូន​សូ​ឡា​០១​ផ្ទាំង​, អង្ករ​៣០​គីឡូក្រាម​, ទឹកដោះគោ​ជូរ​សម្រាប់​កូន​ក្មេង​០១​កេស​, ភេសជ្ជៈ​០១​កេស​, ប្រេងខ្យល់ និង​ថ្នាំពេទ្យ​៣០​គ្រាប់​។ សូម​បញ្ជាក់​ថា សូ​ឡា ប្រេងខ្យល់ និង​ថ្នាំពេទ្យ ជា​អំណោយ​របស់​លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម​, ទឹកដោះគោ​ជូរ និង​ភេសជ្ជៈ​ជា​របស់​ក្រុមហ៊ុន​ជីប​ម៉ុង និង​អង្ករ​ជា​របស់​លោក​ជំទាវ អាំង សុជាតា ខូ​យ រី​ដា​។

បន្ទាប់​មក​ដោយ​ធ្វើ​ដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​ឃុំ​រាំង​ទិល​ស្រុក​កណ្ដៀង លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម និង​ប្រតិភូ រួម​ដំណើរ​ទាំងអស់ បាន​យក​ទឹកដោះគោ​ជូរ ចូល​ចែក​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​រាំង​ទិល ក្នុង​នោះ​លោកគ្រូ​អ្នកគ្រូ​ចំនួន​១១​នាក់ ម្នាក់​ៗ​ទទួល​បាន​០១​កេស និង​សិស្សានុសិស្ស​សរុប​២២៨​នាក់ ម្នាក់​ៗ​ទទួល​បាន​០៣​យួរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ