ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​វ័យក្មេង ជី ឈី​ង​លី​ន ស្ទើរតែ​បាក់ទឹកចិត្ត ក្រោយ​គេ​ខ​មិន​មើល​ងា​.​យ​រឿង​ចេញ​ដើមទ្រូង​

8 ខែ មុន
  • ភ្នំពេញ

រឿងរ៉ាវ​ដែល​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​វាយតម្លៃ​មនុស្ស​តែ​សម្រក​ក្រៅ​នៅ​តែ​កើត​មាន​មិន​ឈប់​មិន​ឈរ ជា​ពិសេស​ជន​រង​គ្រោះ​ភាគច្រើន​នៃ​ការ​ម៉ាក់​ងាយ​ទាំងនោះ ច្រើន​តែ​ជា​មនុស្ស​ស្រី ដោយ​គ្រាន់តែ​នាង​ស្លៀកពាក់​សិច​ស៊ី​តិចតួច ឬ​ដើរ​លេង​តែ​ម្នាក់ឯង​ជាដើម​។ ជាក់ស្តែង​ថ្មី​ៗ​នេះ ស្រី​ស្រស់​មួយ​រូប​បែរជា​រង​នូវ​ការ​វា​.​យ​ប្រហា​.​រ​តាម​រយៈពាក្យ​សម្តី រហូត​ធ្វើ​ឱ្យ​នាង​ស្ទើរតែ​

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ដែល​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​វាយតម្លៃ​មនុស្ស​តែ​សម្រក​ក្រៅ​នៅ​តែ​កើត​មាន​មិន​ឈប់​មិន​ឈរ ជា​ពិសេស​ជន​រង​គ្រោះ​ភាគច្រើន​នៃ​ការ​ម៉ាក់​ងាយ​ទាំងនោះ ច្រើន​តែ​ជា​មនុស្ស​ស្រី ដោយ​គ្រាន់តែ​នាង​ស្លៀកពាក់​សិច​ស៊ី​តិចតួច ឬ​ដើរ​លេង​តែ​ម្នាក់ឯង​ជាដើម​។ ជាក់ស្តែង​ថ្មី​ៗ​នេះ ស្រី​ស្រស់​មួយ​រូប​បែរជា​រង​នូវ​ការ​វា​.​យ​ប្រហា​.​រ​តាម​រយៈពាក្យ​សម្តី រហូត​ធ្វើ​ឱ្យ​នាង​ស្ទើរតែ​បាក់ទឹកចិត្ត​ទៅ​ហើយ​។

ប្រាកដ​ណាស់ តារា​ស្រី​វ័យក្មេង​ដែល​យើង​កំពុង​តែ​លើក​ឡើង​នៅ​ពេល​នេះ គឺ​ស្រី​ស្អាត ជី ឈី​ង​លី​ន ហើយ​ជឿជាក់​ថា ពុក​ម៉ែ​បងប្អូន​ជា​ច្រើន​ដែល​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ប្រាកដជា​បាន​ស្គាល់​ហើយ នៅ​តារា​សម្ដែង​ស្រី​វ័យក្មេង​មួយ​រូប​នេះ​យ៉ាង​ពិតប្រាកដ​។ នាង​គឺជា​តារា​ដែល​មាន​សម្រស់​ស្រស់​ស្អាត សាច់​.​សខ្ចី និង​កំពុង​តែ​មាន​ភាព​លេចធ្លោ​ល្បីល្បាញ​មិនធម្មតា​នោះ​ឡើយ ជា​ពិសេស​អ្នកគាំទ្រ​ស្គាល់​នាង​យ៉ាង​ច្បាស់​ថា ជា​ចៅស្រី​របស់​តារា​កំប្លែង​ប្រុស​ដ៏​មាន​ស្នាដៃ និង​ទេព​កោសល្យ​ពេញ​ខ្លួន​នោះ គឺ​នាយ​កុយ​។

ងាក​មក​រឿង​ហួសចិត្ត​ដែល​នាង​ទើប​ពើបប្រទះ​វិញ គឺ​កាលពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ស្រី​វ័យក្មេង ជី ឈី​ង​លី​ន ហាក់បីដូចជា​ឈឺចាប់​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​មនុស្ស​មួយ​ចំនួន​និយាយ​ដោយ​ប្រើ​ពាក្យ​មិនល្អ​ទៅ​លើ​រូប​នាង​។ រហូត​ទ្រាំ​នឹង​សម្ដី​បែប​នោះ​មិន​បាន ស្រី​ស្អាត ជី ឈី​ង​លី​ន ក៏​បាន​ចេញ​មុខ​មក​ពោល​ពាក្យ​យ៉ាង​ក្ដុកក្ដួល​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់​របស់​ខ្លួន​អោយ​គ្រប់​គ្នា​បានដឹង ដោយ​គ្មាន​លាក់លៀម​។ ហើ​យើ​នារី​រូប​ស្រស់​នេះ បាន​លាតត្រដាង​នូវ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ខ្លួន​នាង​ត្រូវ​គេ​និយាយ​ប្រមា​.​ថ មើល​ងា​.​យ​តាំងពី​តូច​រហូត​ដល់​ធំ​ពេញវ័យ​។

តាម​រយៈ​វី​ដេ​អូ Review ផលិតផល​ថែ​សម្រស់​មួយ ដោយនៅ​ក្នុង​ឃ្លី​ប​នោះ បាន​បញ្ចេញ​នៅ​ដើមទ្រូង​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​ឯង​គ្មាន​អ្វី​ធ្ងន់ធ្ងរ ឬ​មួយ​ក៏​លើសលួស​នោះ​ឡើយ​។ ប៉ុន្តែ​បែរជា​នៅ​សុខ​ៗ ក៏​ស្រាប់តែ​មាន​អ្នក​និយម​ប្រើប្រាស់​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន នាំ​គ្នា​ចូល​ទៅ Comment និយាយ​អាក្រក់​ៗ​ដាក់​នាង ហើយ​ថែម​ទាំង​មិន​ឲ្យ​តម្លៃ​នាង​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ទាំង​ហៅ​នាង​ចេញពី​មាត់​សុទ្ធតែ​ថា ជា «SP (​សំ​.​ភឹ​.​ង )» ទៀត​ផង សួរ​ថា ការ​និយាយ​សម្តី​មក​លើ​ក្មេង​ស្រី​ខ្លួន​តូច​តែ​មួយ​បែប​នេះ តើ​សាក​សម​ដែរ​ឬទេ? ព្រោះ​ការ​វា​.​យ​ប្រហា​.​រ​ពី​មហាជន​អាច​ធ្វើ​អោយ​មនុស្ស​ម្នាក់​គិត​ខ្លី​បាន​ត្រឹមតែ​មួយប៉ប្រិចភ្នែក​បាន​។

ដោយ​ទ្រាំ​មិន​បាន និង​ក្ដៅចិត្ត​ខ្លាំង​ពេក ស្រី​ស្អាត ជី ឈី​ង​លី​ន ក៏​បាន​បង្ហោះ​សារ​នៅ​លើ​គណនី​របស់​ខ្លួន​ទៀត ដោយ​និយាយ​ថា «​សម្តី​ខ្លះ​របស់​អ្នក​អាច​បំបាក់ទឹកចិត្ត​ខ្ញុំ​បាន ខ្ញុំ​មិន​រឹង​មាំ​រហូត​នោះ​ទេ​»​។ បន្ទាប់​ពី​ឃើញ​នៅ​សម្ដី​បែប​នេះ​រួច​មក ជា​ហេតុ​ធ្វើ​អោយ​តារា​ស្រី​រូប​នេះ ស្ទើរតែ​បាក់ទឹកចិត្ត​ម្ដង​ៗ​ទៅ​​ហើយ តែ​នាង​តែងតែមាន​បង​ៗ​អ្នក​នៅ​ជុំវិញ​ខ្លួន និយាយ​លើកទឹកចិត្ត​គ្រប់​ៗ​គ្នា កុំអោយ​ខ្វល់​ពី​មាត់​របស់​មនុស្ស​ដែល​គ្មាន​ការ​គិត​ទាំងអស់​នឹង​។

ក្រោយ​ពី​បានឃើញ​តារា​ស្រី​វ័យក្មេង មាន​សមត្ថភាព​ចេះ​រក​លុយ​ដោយ​ខ្លួនឯង​តាំងពី​តូច​រូប​នេះ និយាយ​នៅ​ក្នុង​វី​ដេ​អូ​ទាំង​ទឹកភ្នែក អួល​ដើម​.​ក និង​បង្ហោះ​សារ​រួច​មក ក៏​មាន​ហ្វេ​ន​ៗ​ដែល​តែងតែ​ស្រលាញ់​ចូល​ចិត្ត​គាំទ្រ​រូប​នាង ក៏​នាំ​គ្នា​ចូល​ទៅ​ខ​មិន​លើកទឹកចិត្ត​ថា «​ពិត​ណាស់​!! មនុស្ស​ម្នាក់​មិន​អាច​ផ្គាប់ចិត្ត​មនុស្ស​១០០​នាក់​បាន​ឡើយ Strong ណា​អូន កុំ​ខ្វល់​ពី​អ្នក​សម្ដី​អ្នក​ដទៃ​ច្រើន​ពេក ត្រូវ​រស់​ជា​ខ្លួនឯង Be confident for yourself»​។ មួយ​ចំនួន​ទៀត​ក៏​និយាយ​ប្រាប់​ថា «​កុំ​ខ្វល់​ពី​គេ​អូន​លី​ន សំខាន់​អូន​ល្អ អាច​រក​ចំណូល​បាន​ដោយ​ខ្លួនឯង ជួយ​ម៉ាក់​ប៉ា love you so much»​។ «​គ្មាន​មនុស្ស​ណា​ដែល​ល្អ​គ្រប់​ដប់​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​អង្គុយតែ​ត្រូវ​រហូត​ដែរ Be strong idol»​។

ចំណែក​ហ្វេ​ង​ខ្លះ​ទៀត ក៏​បាន​បញ្ចេញមតិ​ដែរ​ថា «​យ៉ាប់​ណាស់ មនុស្ស​មួយ​ចំនួន ចេញ​មក​តាមតែ​ចាប់​កំ​ហុ​ក តាមតែ​ថាអោយ​គេ ចេះ​រៀន​បើក​ចិត្ត​អោយ​ទូលាយ​តិច​ទៅ ការ​ស្លៀកពាក់​ប៉ុង​នឹង​វា​មិន​លើសលួស​អ្វី​ទេ គួរ​យកចិត្ត​គេ​ដាក់ចិត្ត​ខ្លួនឯង​ខ្លះទៅ បើសិនជា​គេ​ថាអោយ ឬ​វា​.​យ​តម្លៃ​លើ​អ្នក​វិញ តើ​អ្នកមាន​អារម្មណ៍​បែប​ណា?​»​។ «​តាម​ពិត​ទៅ​មិន​ចាំបាច់​តែ​យើង​ធ្វើ​អី​ខុស​ទេ ឈី​ង​-​លី​ន មនុស្ស​ខ្លះ​គ្រាន់តែ​យើង​ល្អ​ជាងគេ​ក៏​ខុស​ដែរ (​ពាក្យ​ខ្លះ​គេ​និយាយ​ចេញ​មក​ហើយ​ក៏​ភ្លេច​បាត់ តែ​អ្នក​ទទួល​មិន​ដែល​ភ្លេច​ឡើយ​) Be stronger i love u so much ឈី​ង​លី​ន​» និង​នៅ​មាន​ពាក្យ​លើកទឹកចិត្ត​អោយ​នាង​រឹង​មាំ​ជា​ច្រើន​ទៀត​ដែល​យើង​មិន​អាច​រៀបរាប់​អស់​បាន​នោះ​ឡើយ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ