ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​ជា​ច្រើន​ប៉ុន្មាន​​ថ្ងៃ​ជាប់​ៗ​គ្នា រួច​ដុត​បំផ្លាញ​ចោល

8 ខែ មុន
  • ក្រចេះ

ឧបករណ៍​​នេសាទខុស​ច្បាប់​​ជា​ច្រើន ត្រូវ​បាន​កម្លាំង​ចម្រុះ ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បាន រួច​ប្រមូល​យក​មក​ដុត​បំផ្លាញ​ចោល​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។​ហើយ​នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣​នេះ​ដែរ ក្រុមការងារ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ ក៏​បាន

ខេត្តក្រចេះ ៖ ឧបករណ៍​​នេសាទខុស​ច្បាប់​​ជា​ច្រើន ត្រូវ​បាន​កម្លាំង​ចម្រុះ ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បាន រួច​ប្រមូល​យក​មក​ដុត​បំផ្លាញ​ចោល​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។​ហើយ​នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣​នេះ​ដែរ ក្រុមការងារ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ ក៏​បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ក្រៅ​តំបន់​គ្រប់គ្រង ការពារ​សត្វ​ផ្សោត និង​ជីវចម្រុះ​ជលផល ទន្លេមេគង្គ នៅ​ត្រង់​ចំណុច​បឹង​កូន​សត្វ ស្រែ​អាង ស្រែ​ផល និង​ជ្រោយ​វែង ស្ថិត​ក្នុង​ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង ខេត្តក្រចេះ​។

ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ កម្លាំង​ចម្រុះ​បាន​ធ្វើការ​រុះរើ និង​បំផ្លាញ​ចោល​លទ្ធផល​សម្រេច​បាន ដូច​ជា​ឧបករណ៍​នេសាទ​ល្មើសច្បាប់ រួម​មាន ៖ របាំង​ស្បៃ​មុង​ចំនួន​១៥​ខ្សែ ប្រវែង​៨៦០​មែ​ត្រ​, លូ​ស្បៃ​មុង​ចំនួន​១៥​មាត់​លូ​. បង្គោល​ចម្រឹង​ឬ​ស្សី ១៨០​ដើម​, ចាក់​លែង​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ ប្រមាណ​៦០​គីឡូក្រាម​ផង​ដែរ​។

ពាក់ព័ន្ធ​ក្នុង​ការ​បង្ក្រាប​នោះ​ដែរ ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ បាន​សហការ​ជាមួយ​គណៈ​បញ្ជា​ការ​ឯកភាព​ស្រុក​ឆ្លូង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ក្រុមប្រឹក្សា​ឃុំ ប្រជា​ការពារ និង​សហគមន៍​នេសាទ ឃុំ​ព្រែក​សា​ម៉ា​ន់ សរុប​ចំនួន​១០​នាក់​។ ក្នុង​នោះ​មាន​តំណាង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​០១​រូប​, មាន​ផ្នែក​ជលផល​០១​រូប​, កងរាជអាវុធហត្ថ​០១​រូប​, នគរបាល​០៣​រូប​, ក្រុមប្រឹក្សា​ឃុំ​០១​រូប​, ប្រជា​ការពារ​០១​រូប និង​សហគមន៍​នេសាទ​០២​រូប​ទៀត បាន​ប្រើប្រាស់​ទូក​ម៉ាស៊ីន​ចំនួន​០៣​គ្រឿង​។​ចំណែកឯ​វត្ថុ​តាង​ដែល​បង្ក្រាប និង​រឹបអូស​បាន​ទាំងអស់ ត្រូវ​បាន​ក្រុមចម្រុះ​ដុត​បំផ្លាញ​ចោល​នៅ​លើ​ទីទួល​ក្បែរ​កន្លែង​ចាប់​នោះ​អស់​ទៅ​ហើយ​ដែរ​។

ពាក់ព័ន្ធ​ក្នុង​តំបន់​គ្រប់គ្រង​ការពារ​សត្វ​ផ្សោត និង​ជីវចម្រុះ​ជលផល​ទន្លេមេគង្គ​នេះ​ដែរ ឆ្មាំ​ទន្លេ​សហ​ការ​ជាមួយ​សហគមន៍​នេសាទ ប្រើប្រាស់​ទូក​ម៉ាស៊ីន​ចំនួន​០៣​គ្រឿង ដែល​មាន​អ្នកចូលរួម​ចំនួន​០៩​នាក់ ក្នុង​នោះ​ឆ្មាំ​ចំនួន​០៧​នាក់ និង​សហគមន៍​នេសាទ​ចំនួន​០២​នាក់ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​សត្វ​ផ្សោត​កាំ​ពី​នោះ និង​តំបន់ទ្រនាប់ ពុំ​ជួប​ប្រទះ​បទល្មើស​នេសាទ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ