ផ្លូវវាង ចំណុចដាច់ផ្លូវជាតិលេខ៧៦ ក្នុងខេត្តមណ្ឌលគិរី អាចចរាចរណ៍បានហើយ!
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានប្រកាស ជូនដំណឹងដល់សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកំសាន្ត នៅខេត្តមណ្ឌលគិរី គឺនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣…
ខេត្តមណ្ឌលគិរី៖ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានប្រកាស ជូនដំណឹងដល់សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកំសាន្ត នៅខេត្តមណ្ឌលគិរី គឺនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣…
ខេត្តមណ្ឌលគិរី៖ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានប្រកាស ជូនដំណឹងដល់សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកំសាន្ត នៅខេត្តមណ្ឌលគិរី គឺនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នេះ អាចធ្វើចរាចរណ៍តាមផ្លូវវាង នៅចំណុចអូរងើយបានហើយ បន្ទាប់ពីក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី បានយកចិត្តទុកដាក់ឈូសឆាយផ្លូវវាងថ្មី ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន។
លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឲ្យដឹងថា ផ្លូវជាតិលេខ៧៦ ដែលតភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី ត្រង់ចំណុចបាក់ស្រុត អូរងើយ ក្នុងភូមិសាស្រ្តស្រុកអូររាំង កាលពីប៉ុន្មានថ្ងៃមុន រហូតមកដល់វេលាម៉ោង ៦ ល្ងាច ថ្ងៃទី០៦ ខែសីហានេះ ក្រុមការងារជំនាញ បានឈូសឆាយផ្លូវវាងរួចរាល់ជាបណ្តោះអាសន្ន ដែលអាចឲ្យរថយន្តឆ្លងកាត់បានហើយ។
លោកប្រធានមន្ទីរ បញ្ជាក់ថា ផ្លូវវាង ដែលកំពុងស្ថាបនានេះ មានប្រវែង ១០០០ម៉ែត្រ នឹងរៀបចំចាក់ថ្មម៉ិច កិនបង្ហាប់ អាចស្ថាបនារួចរាល់ នាពេលខាងមុខនេះ។
សូមរំលឹកថា កំណាត់ផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩ ក្នុងភូមិអណ្ដូងក្រឡឺង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានបាក់ស្រុតដីលើដងផ្លូវ ធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម។ តែមិនមានបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ។ ការបាក់ស្រុតផ្លូវនេះ បង្កដោយភ្លៀងខ្លាំង ក្លាយជាជំនន់ទឹកភ្លៀង៕
ចែករំលែកព័តមាននេះ