ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលខេត្តចុះពិនិត្យ​ស្ថានភាព​ទឹក​​ទន្លេស្រែ​ពក ក្នុងស្រុក​លំ​ផាត់ និង​ស្រុក​កូន​មុំ

8 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ លោក​ញ៉ែ​ម សំ​អឿ​ន​ អភិបាលខេត្ដ​រតនគិរី​បាន​នាំ​កម្លាំង​ចុះ​ទៅ​សួរសុខទុក្ខ​ប្រជា​ពលរដ្ឋ​ និង​ពិនិត្យ​ស្ថានភាព​ទឹក​ទន្លេស្រែពក ក្នុងស្រុក​លំ​ផាត់ និង​ស្រុក​កូន​មុំ បន្ទាប់​ពី​មាន​គ្រោះ​ធម្មជាតិ​បណ្ដាល​ឲ្យ​ជន់​លិច​ផ្លូវ និង​ផលដំណាំ​របស់​កសិករ​ជា​ច្រើន​ហិ​កតា​…

ខេត្តរតនគិរី​ ៖ លោក​ញ៉ែ​ម សំ​អឿ​ន​ អភិបាលខេត្ដ​រតនគិរី​បាន​នាំ​កម្លាំង​ចុះ​ទៅ​សួរសុខទុក្ខ​ប្រជា​ពលរដ្ឋ​ និង​ពិនិត្យ​ស្ថានភាព​ទឹក​ទន្លេស្រែពក ក្នុងស្រុក​លំ​ផាត់ និង​ស្រុក​កូន​មុំ បន្ទាប់​ពី​មាន​គ្រោះ​ធម្មជាតិ​បណ្ដាល​ឲ្យ​ជន់​លិច​ផ្លូវ និង​ផលដំណាំ​របស់​កសិករ​ជា​ច្រើន​ហិ​កតា​ ។

កម្លាំង​ចុះ​ទៅ​សួរសុខទុក្ខ កាលពី​ថ្ងៃ​ទី​៣ ខែសីហា​ ឆ្នាំ​២០២៣ លោក​នូ ថេរ អភិបាលស្រុក​លំ​ផាត់ បាន​ជំរាប​ប្រាប់​អភិបាលខេត្ដ​ថា ស្ថានភាព​ទឹក​ទន្លេស្រែពក បាន​ស្រក​ចុះ​វិញ​បន្ដិច​ហើយ ​គឺ​នៅ​ត្រឹម​១១,៨៨​ម៉ែត្រ ដែល​ក​ម្រឹត​នៃ​កា​ប្រកាស​អាសន្ន​នោះ​គឺ​១២,៥០​ម៉ែត្រ​។

លោក​ថា​ ផល​ប៉ះពាល់​នៃ​គ្រោះ​ធម្មជាតិ​នេះ បណ្ដាល​ឲ្យ​ឃុំ​ចំនួន​៣​លិចលង់ រួម​មាន​ឃុំ​ជ័យ​ឧត្ដម ឃុំ​កា​ឡែ​ង និង​សេ​ដា ដែល​មាន​ភូមិ​ចំណុះ​ចំនួន​៨ ក្នុង​នោះ​ មាន​១៦​ខ្នង​ផ្ទះ​និង​៦៥​គ្រួសារ​បាន​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់ ។

ក្រៅពី​នេះ ​ដីស្រែ​ចំនួន​១០៨,៥​ហិ​កតា​ និង​ដីចម្ការ​ចំនួន​៧១,៥​ហិ​កតា ត្រូវ​បាន​លិចលង់​និង​លិច​ផ្លូវ​គ្រួ​ស​ក្រហម ចំនួន​១៨​កន្លែង​សរុប​ប្រវែង​៩៦៩​ម៉ែត្រ​ ។

លោក​អភិបាលខេត្ដ​បាន​បន្ដ​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​នៅ​ស្រុក​កូ​ន​មុំ ដើម្បី​ពិនិត្យ​មើល​ពី​ផល​ប៉ះ​ពាល់​​ដល់​ប្រជាពលរដ្ឋ នៃ​គ្រោះ​ទឹក​ទន្លេស្រែពក​នោះ​ដែរ​។

លោក​សេក​ហៃ អភិបាលស្រុក​កូន​មុំ បាន​ជំរាប​ជូន​លោក​អភិបាលខេត្ដ​ថា ទឹកបាន​ជន់​លិច​ចូល​ឃុំ​ចំនួន​២ ​គឺ​ឃុំ​សេរី​មង្គល និង​ឃុំ​ស្រែ​អង្គ​ង រ​ង​ផល​ប៉ះពាល់​ផ្ទះ​ចំនួន​៤១​ខ្នង ស្មើ​និង​៤៨​គ្រួសារ និង​មនុស្ស​៦៨​នាក់​ ។

លោក​ថា ដីស្រែ​ជិត​១០០​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​ចំនួន​២៩​ហិ​កតា ត្រូវ​បាន​រង​ផល​ប៉ះពាល់ រួម​និង​ផ្លូវ​ក្រួសក្រហម​ចំនួន​៥​កន្លែង​ សរុប​ប្រវែង​៦៥០​ម៉ែត្រ ក៏​រង​កា​រលិចលង់​ដែរ ​។

លោក​ខាត់ សា​ម៉ា​ល់ ប្រធាន​មន្ទី​អប់រំ​យុវជន និង​កីឡា ខេត្តរតនគិរី បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ រយ​:​ពេល​នេះ​ គឺ​ថ្ងៃ​ទី​២​និង​ទី​៣​ ខែសីហា​ នេះ​ សិស្ស​បឋម​សិក្សា​នៅ​ស្រុក​វ៉ឺ​ន​សៃ ចំនួន​២៣៧​នាក់ ក្នុង​នោះ​ មាន​សិស្ស​ស្រី ចំនួន​១១៧​នាក់ ពួក​គេ រៀន​នៅ​សាលា​បឋម សិក្សា​ទៀម​ក្រោម សាលា​បឋម​សិក្សា​តា​លឹ​ម និង​សាលា​បឋម​សិក្សា កា​ចូ​ន​លើ រួម​និង លោកគ្រូ អ្នកគ្រូ​គឺ ពុំ​បាន​មក​សាលារៀន​ទេ ដោយសារតែ​គ្រោះ​ធម្មជាតិ បណ្ដាល​ឲ្យ​លិច​ផ្លួ​វ​ពិបាក​ក្នុង​ការធ្វើ​ដំណើរ​។

លោក​អភិបាលខេត្ត​រតនគិរី​បាន​ណែនាំ ដល់​ប្រជាពលរដ្ឋ​រស់នៅ​ហូប​ចុក ត្រូវ​មាន​អនាម័យ​ស្អាត ល្អ មើលថែ កូន​តូច​ៗ កុំ​ឲ្យ​ចុះ​លេង​ទឹក​និង​ត្រៀម​មធ្យោបាយ ប្រេងសាំង ទូក​និង​កាណូថត ដើម្បី​ជម្លៀស​ចេញ នៅ​ពេល​ណា ទឹកទន្លេ ហត់​ឡើង​ដល់ក​ម្រឹត​ដែល​ត្រូវ​ប្រកាស​អាសន្ន ។

អត្ថបទសរសេរ ដោយ