ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់ផ្ទះចេញក្រៅអស់ អ្នកជិតខាងធុំក្លិនឈ្ងៀមខ្លាំង ក៏នាំគ្នា​រកមើល ស្រែកផ្អើល​ឆោឡោ​

8 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​១​ខ្នង​ រួម​ទាំង​ទ្រព្យសម្បត្តិ​ទាំងអស់​នៅ​ក្នុងផ្ទះ​នោះ ត្រូវ​បាន​

​រាជធានី​ភ្នំពេញ ​៖ ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​១​ខ្នង​ រួម​ទាំង​ទ្រព្យសម្បត្តិ​ទាំងអស់​នៅ​ក្នុងផ្ទះ​នោះ ត្រូវ​បាន​ភ្លើង​ឆេះ​ទាំងស្រុង​ សង្ស័យ​ផ្ដើម​ចេញពី​ការ​ឆ្លង​ចរន្ត​អគ្គិ​នី ខណៈ​ដែល​ម្ចាស់​អត់​នៅ​ជាប់រវល់​ចេញ​ទៅ​ធ្វើការ​បាត់ ដោយ​បិទទ្វារ​ទុក​ចោល​គ្មាន​មនុស្ស​នៅ ហើយ​ភ្លាម​ៗ​នោះ​អ្នក​ភូមិ​ជួយ​ពន្លត់​ដែរ ​ប៉ុន្តែ​ជួយ​មិន​ឈ្នះ​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៣ នៅ​ក្នុងភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​នេះ​សាងសង់​ពី​ឈើ​ខាងលើ​និង​បន្ទប់​ថ្ម​ខាងក្រោម​ប្រក់​ដំបូល​ស័ង្កសី ដោយ​ម្ចាស់​បិទទ្វារ​ចោល​ព្រោះ​ជាប់រវល់​ចេញ​ទៅ​ធ្វើការ​ក​ស៊ី​ ចំណែក​កូន​ៗ​របស់​គាត់​បាន​ចេញ​ទៅ​រៀន​អស់ ។​ នៅ​ពេល​កើតហេតុ​ខាងលើ​ អ្នក​ជិតខាង​​បានធុំក្លិន​ឈ្ងៀម​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​រក​មើល​ស្រាប់តែ​ឃើញ​ផ្ទះ​នោះ​កំពុង​ត្រូវ​ភ្លើង​ឆេះ ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ជួយ​ពន្លត់ និង​រាយការណ៍​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ថា ពេល​នោះ​ពន្លត់​អត់​រលត់​ទេ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ និង​ឆាប់រហ័ស​បំផុត ​ព្រោះ​ជា​ផ្ទះ​ឈើ​ហើយ​ក៏​ចាប់ផ្ដើម​ឆេះ​ចេញពី​ខាងលើ​នោះ​មុន​ទៀត​ផង ចំណែក​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​នៅ​ក្នុងផ្ទះ​នោះ​ក៏​ត្រូវ​ភ្លើង​ឆេះ​ជាមួយ​ផ្ទះ​ផង​ដែរ​ ។

​អ្នក​ភូមិ​បាន​ត្រឹមតែ​ជួយ​ចូលរួម​សោកស្ដាយ​ជាមួយ​ម្ចាស់ផ្ទះ​តែ​ប៉ុណ្ណោះ លុះ​បន្តិច​ក្រោយមក​ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​ជា​បន្តបន្ទាប់​ច្រើន​គ្រឿង និង​បាន​បាញ់​ពន្លត់​រហូត​រលត់​មិន​ឲ្យ​ឆេះ​រាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ទៀត​ឡើយ ហើយ​ក៏​ពុំ​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​នោះ​ប៉ុន្មាន​នៅឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ