ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប​ង្កើ​ន​ការ​ល្បាតនិងដកហូតមង​ក្រឡា​ក្នុង​តំបន់​ហាមឃាត់​​ក្នុងរដូវបិទនេសាទ​

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ រដ្ឋបាល​ជលផល ឧ​ទ្យា​នុ​រក្ស​តំបន់​រ៉ា​ម់​សារ សហគមន៍​នេសាទ បានក​ង្កើ​ន​ការ​ល្បាត​នៅ​តាម​ដង​ទន្លេ ដកហូត​មង​ក្រឡា​នៅ​តំបន់ហាមឃាត់​ក្នុង​រដូវ​បិទ​នេសាទ​ ព្រមទាំង​​ធ្វើ​កិច្ចសន្យា​លើ​ប្រជា​នេសាទ ដែល​នេសាទ​ប៉ះពាល់​ដក់​ជម្រក​ត្រី​មេ​ពូជ​ផង​ដែរ​។ ទន្ទឹម​នោះ​…

ខេត្តស្ទឹងត្រែង​ ៖ រដ្ឋបាល​ជលផល ឧ​ទ្យា​នុ​រក្ស​តំបន់​រ៉ា​ម់​សារ សហគមន៍​នេសាទ បានក​ង្កើ​ន​ការ​ល្បាត​នៅ​តាម​ដង​ទន្លេ ដកហូត​មង​ក្រឡា​នៅ​តំបន់ហាមឃាត់​ក្នុង​រដូវ​បិទ​នេសាទ​ ព្រមទាំង​​ធ្វើ​កិច្ចសន្យា​លើ​ប្រជា​នេសាទ ដែល​នេសាទ​ប៉ះពាល់​ដក់​ជម្រក​ត្រី​មេ​ពូជ​ផង​ដែរ​។

ទន្ទឹម​នោះ​ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្តស្ទឹង ត្រែង​ទាំងអស់ សូម​ចូលរួម​ថែរក្សា​អភិរក្ស​ជាស់វាង​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូច
​ជា​ឆក់ បំផ្ទុះ​គ្រាប់ ប្រើ​ថ្នាំពុល និង​ប្រើ​មង​ឬ​អួន​វែង​ៗ​ជាដើម ខណៈ​រដូវ​នេះ​ជា​រដូវ​ត្រី​ពង​កូន​។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង ​លោក ស្រី សុវិចិត្រ នា​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២៣​នេះ លោកបាន​បញ្ជាក់​ថា សម្រាប់​ខេត្តស្ទឹងត្រែងយើង​នេះ ​គឺ​ចាប់​បិទ​នេសាទ​ពី​ថ្ងៃ​ទី​១ ខែឧសភា ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ជា​រៀង​រាល់​ឆ្នាំ ហើយ​នៅ​រដូវ​កំពុង​បិទ​នេសាទ​នេះ ប្រជាពលរដ្ឋ​អាច​ប្រើ​ឧ​ប
ករណ៍​នេសាទ​តូចតាច ដើម្បី​ចិញ្ចឹម​ជីវភាព​លក្ខណៈ​គ្រួ​សារបាន ហើយ​ឧ​បករណ៍​ទាំងនោះ​ទៀត​សោ​ធ ត្រូវ​ប្រើ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្តី​ពី​ជលផល​ថែម​ទៀត​ផង​ដែរ​។

លោក ស្រី សម​វិចិត្រ បាន​លើកឡើង​ថា នៅ​ក្នុង​រដូវ​កំពុង​បិទ​នេសាទ​នេះ បើ​ទោះបីជា​ច្បាប់​អនុ​ញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ប្រើ​ឧបករណ៍​នេសាទ​ត្រឹមត្រូវ​តាម​ច្បាប់​ស្តី​ពី​ជលផល​ក៏​ដោយ តែ​ឧប​ករណ៍​នេសាទ​ត្រឹមត្រូវ​តាម​ច្បាប់​ទាំងនេះ មិន​អាច​យក​ទៅ​នេសាទ​ល​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​នោះ​ទេ បើ​ប្រើ​និង​ខុសច្បាប់​។លោក​បន្ត​ថា ចំពោះ​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ត្រូវ​បាន​ហាមឃាត់​គ្រប់​ពេល​វេលា ទោះបី​ក្នុង​រដូវ​បិទ​នេសាទ​ក្តី និង​ក្នុង​រដូវ​បើក​នេសាទ​ក្តី​។ ម្យ៉ាងទៀត​ចំពោះ​ឧបករណ៍​នេសាទ ត្រូវ​បាន​ហាម​ប្រើ​គ្រប់​ប្រភេទ​ថែម​ទៀត​។

ជាមួយ​គ្នា​នេះ នាយ​ខណ្ឌ​ជលផល បាន​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​ប្រជាជន​អត់ធ្មត់ និង​ចូលរួម​ទាំង​អស់​គ្នា​កុំ​នេសាទ​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​ឱ្យ​សោះ ដើម្បី​ទុក​ឱកាស​ឱ្យ​ត្រី​ពង​កូន​បាន​ច្រើន​សំបូរ​បែប​តទៅ​ឆ្នាំ​ខាង​មុខ​ៗ​ទៀត​។ ក្នុង​យុទ្ធនាការ​ការពារ​ត្រី​មេ​ពូជ រដូវ​បិទ​នេសាទ​នេះ​រដ្ឋបាល​ជលផល​មន្ត្រីឧ​ទ្យា​នុ​រក្ស​តំបន់​រ៉ា​ម់​សារ កម្លាំង​សហគម​ន៍​នេសាទ គិត​ចាប់ពី​ដើម ខែ​ឧសភា ដល់​ខែកក្កដា ឆ្នាំ​២០២៣ បានដកហូត​មង​បណ្ដែត ប្រវែង​២៩.០០០ម៉ែត្រ ដកហូត​សន្ទូចរនង​ដែល​លួច​ដាក់​ក្នុង​តំបន់​គ្រប់គ្រង និង​ការពារ​សត្វ​ផ្សោត និង​តំបន់ហាមឃាត់ ចំនួន៤៩៣៣​ផ្លែ ដកហូត​បាន​ទូក ០១
គ្រឿង ម៉ាស៊ីន ០១​គ្រឿង ក្បាល​ឆក់ ០២​គ្រឿង អា​គុយ ៣​គ្រឿង និង​អប់រំ និង​ផ្សព្វផ្សាយ​ដល់​អ្នក

នេសាទ​ចំនួន១៤៧នាក់ ព្រមទាំង​ធ្វើ​កិច្ចសន្យា​ដល់​ប្រជា​នេសាទ​ចំនួន៣៣​នាក់អប់រំ​​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ដល់​អាជីវក​រដឹក​ជញ្ជូន​ត្រីចំនួន០៥​នាក់ កុំ​ឲ្យ​ទិញ​ផល​នេសាទ​បាន​ពី​ការ​នេសាទ​​​ខុសច្បាប់ និង​ប្រភេទ​ធនធាន​ជលផល​កំពុង​រងគ្រោះថ្នាក់ និង​ឲ្យ​គោរព​ច្បាប់​ស្ដី​ពី​ជលផល ។​​ ក្រោយ​ការ​ដកហូត​វត្ថុ​តាង​បាន​បំផ្លាញ​ចោល​របាំង​ស្បៃ​មុង​ប្រវែង ២០០​ម៉ែត្រ​។

ជាមួយ​គ្នា​នេះ ​រដ្ឋបាល​ជលផល​ក៏បាន​រៀបចំ​កម្លាំង​ប្រចាំការ​នៅ​លើ​កោះ​ស​ន្ទ​ក់ និង​តំបន់​សំខាន់​ៗ​មួយ​ចំនួន ពេល​ត្រី​កំពុង​ចេញពី​អន្លង់​ដើម្បី​បន្ត​ពូជ និង​រក​កន្លែង​ពង​កូន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ