ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់ ចាប់ផ្ដើម​ហក់​ឡើង​នៅ​ថ្ងៃ​ទី​០១ សីហា​នេះ

1 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣​នេះ ផ្ទះ​ប្រជាពលរដ្ឋ​ខ្លះ ដែល​តាំងទី​នៅ​ជិត​មាត់​ស្ទឹង​ពោធិ៍សាត់ បាន​ជន់​លិច​ខ្លះទៅ​ហើយ ក៏​ប៉ុន្តែ​ស្ថានភាព​ទឹកស្ទឹង នៅ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​ទេ…

ខេត្តពោធិ៍សាត់ ៖ គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣​នេះ ផ្ទះ​ប្រជាពលរដ្ឋ​ខ្លះ ដែល​តាំងទី​នៅ​ជិត​មាត់​ស្ទឹង​ពោធិ៍សាត់ បាន​ជន់​លិច​ខ្លះទៅ​ហើយ ក៏​ប៉ុន្តែ​ស្ថានភាព​ទឹកស្ទឹង នៅ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​ទេ ពោល​គឺ​ស្ទឹង​ពោធិ៍សាត់ មាន​កម្ពស់ ២.៧៨​ម៉ែត្រ ខណៈ​កម្ពស់​ប្រកាស​អាសន្ន​គឺ​៥​ម៉ែត្រ ។

ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បង្ក​ជា​ជំនន់​ទឹកភ្លៀង តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បណ្ដាល​ឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ ប៉ុន្តែ​ស្ថានភាព​នេះ មិន​ធ្ងន់ធ្ងរ​នោះ​ឡើយ ដោយសារ​ទឹកនឹង​ឆាប់​ស្រក​ទៅ​វិញ ។

ប្រភព​ពី​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​០១ សីហា​នេះ​ថា កម្ពស់​ទឹកភ្លៀង​២៤​ម៉ោង មាននៅ​ក្រុង​ពោធិ៍សាត់ ៩.៧​មី​លី​ម៉ែត្រ​, ស្រុក​វាល​វែង ១.៥​មី​លី​ម៉ែត្រ​, ស្រុក​បាកាន ១.៥​មី​លី​ម៉ែត្រ​, ស្រុក​ក្រគរ ២.២​មី​លី​ម៉ែត្រ​, ស្រុក​កណ្តៀង ២០.៨​មី​លី​ម៉ែត្រ និង​ស្រុក​តា​លោ​សែន​ជ័យ ១.២​មី​លី​ម៉ែត្រ ។

លោក​ប្រធាន​មន្ទីរ បាន​បន្ថែម​ថា ចំពោះ​ស្ថានភាព​កម្ពស់​ទឹកស្ទឹង និង​ទន្លេ ក្នុង​នោះ​ស្ទឹង​ពោធិ៍សាត់ មាន​កម្ពស់ ២.៧៨​ម៉ែត្រ (​កម្ពស់​ប្រកាស​អាសន្ន ៥​ម៉ែត្រ​), ស្ទឹង​ក្រ​វ៉ា​ញ មាន​កម្ពស់ ២.៥១​ម៉ែត្រ (​កម្ពស់​ប្រកាស​អាសន្ន ៦​ម៉ែត្រ​), ស្ទឹង​វាល​វែង មាន​កម្ពស់ ២.៣​ម៉ែត្រ (​កម្ពស់​ប្រកាស​អាសន្ន ១០​ម៉ែត្រ​) និង​ទឹកទន្លេ​កំពង់​លួង មាន​កម្ពស់ ២.០២​ម៉ែត្រ ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ សីហា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២-៨ ខែសីហា ឆ្នាំ​២០២៣ ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ លើ​ភាគ​ខាងជើង​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម គួប​ផ្សំ​នឹង​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​មធ្យម​។

ដោយឡែក​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ព្យុះ​ឈ្មោះ​ខា​ណុ​ន (KHANUN) កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ភាគ​ខាងកើត​ប្រទេស​ចិន​។ លក្ខណៈ​ទាំងនេះ នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​, តំបន់​ខ្ពង់រាប និង​តំបន់​មាត់សមុទ្រ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មួយ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

ជាមួយ​គ្នា​នេះ ក៏​សូម​អំពាវនាវ​ឱ្យ​មានការ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ធម្មជាតិ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ