ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិ.ច! ជិះចូលចម្ការ​កៅស៊ូប្រាប់ថា យកអាចម៍ គោធ្វើជី បែរ​ជា​ដឹក​ទាំង​ការ៉ុងចេញទៅបាត់​

9 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​កម្លាំង​នគរបាល​ស្រុកសៀម​បូក​ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ លួចជ័រកៅស៊ូ ​នៅ​

ខេត្តស្ទឹងត្រែង ​៖ ​កម្លាំង​នគរបាល​ស្រុកសៀម​បូក​ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ លួចជ័រកៅស៊ូ ​នៅ​ចំការកៅស៊ូ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​កោះ​សម្ពាយ ឃុំ​កោះ​សម្ពាយ ស្រុក​សៀមបូក​ កាលពី​យប់​ថ្ងៃ​ទី​៣០​ ក​ក្ក​ដា ​ឆ្នាំ​​២០២៣​ ។

មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុកអោយ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ​ចិត្រ និស្ស័យ ភេទ​ប្រុស​ អាយុ​ប្រហែល​ជាង២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដំរី​ផុង ឃុំ​កោះសម្ពាយ ស្រុក​សៀម​បូក​។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ចំការ​អោយ​ដឹង​ថា​ កាលពី​យប់​រំលង​អា​ធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ ក​ក្កដា​នៅ​ក្នុង​ចំការ​កៅស៊ូ​របស់​ខ្លួន​បាន​បាត់​ជ័រ​បង្កកក្នុង​ចាន​ប្រមាណ​ជា​៦​ជួរ​ប្រហាក់ប្រហែល​ជិត​៧០​គីឡូក្រាម​ ។ ​បន្ទាប់​ហេតុ​ការ​នេះ​កើតឡើង​ម្ចាស់​ចំការ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋា​ន​​នគរបាល​ស្រុក​។

តាម​ប្រភព​បន្ត​ថា​ គ្រា​ម្ចាស់​ចំការ​ទៅ​ដាក់​ពាក្យបណ្តឹង នគរបាល​ប៉ុស្តិ៍​បានប្រាប់​ទៅ​ម្ចាស់​ចំការ​នោះ​វិញ​ថា​ក្រុម​មន្ត្រី​នគរបាល​ខ្លួន​បាន​ចេញ​ល្បាត​នៅពេល​យប់ ប្រទះ​ឃើញ​គេ​ដឹក​ជ័រ​កៅស៊ូ​តាម​ម៉ូតូ​ដែរ​។

យោង​តាម​ម្ចាស់​ចំការ​បាន​រៀបរាប់ប្រាប់​សមត្ថកិច្ច​ថែម​ទៀត​ថា​ ​កាលពីព្រឹកថ្ងៃកើតហេតុ ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចូល​ដល់​ក្នុង​ចំការហើយ​បាន​សួរនាំ​ទៅ​ណា​មក​ណា ជនសង្ស័យ​បាន​ឆ្លើយ​ថា​មក​យក​អាច​ម៍​គោ​ទៅ​ធ្វើ​ជី​ស្រោច​បន្លែ ។ ពេល​នោះ​ម្ចាស់​ចំការ​ក៏​សួរ​បន្ថែម​ថា​នៅ​វាលស្រែ​ ម៉េច​ក៏​មិន​យក មក​យក​អី​នៅ​ក្នុង​ចំការ​កៅស៊ូ​នេះ​វិញ តែជនសង្ស័យ​មិន​ឆ្លើយ​តប​ ​ក៏​ជិះ​ម៉ូតូ​ចេញ​វិញ​បាត់ ។

ក្រោយ​មាន​ពាក្យបណ្តឹង​រួច​មក​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​វត្ថុ​តាង​ជាក់ស្តែង​រួម​មាន​ជ័រកៅស៊ូ​បង្កក​ក្នុង​ចាន​ចំនួន​៦៩​គីឡូ​ក្រាម​។

បច្ចុប្បន្ន​ សម​ត្ថ​កិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​និង​បន្ត​នីតិវិធី​ទៅ​សាលាដំបូង​ខេត្ត​បន្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ