ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! រន្ទះ​បា​.​ញ់​ប្រល័យ​ជី​វិ​.​តមនុស្ស​ម្នាក់ ២​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល

9 ខែ មុន
  • ស្ទឹងត្រែង

មនុស្ស​ម្នាក់​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត និង​មនុស្ស​២​នាក់​ទៀត​រង​របួស ដោយ​សារ​តែ​រន្ទះ​បា​.​ញ់ ខណៈ​ពេល​ពួក​គេ​នាំ​គ្នា​ចូល​ជ្រក​ភ្លៀង​នៅ​ក្នុង​ខ្ទម​ស្រែ​មួយ​កន្លែង នៅ​ចំណុច​ខ្ទម​ស្រែ​គីឡូ​៦ ស្ថិត​ក្នុង

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ម្នាក់​បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត និង​មនុស្ស​២​នាក់​ទៀត​រង​របួស ដោយសារ​តែ​រន្ទះ​បា​.​ញ់ ខណៈ​ពេល​ពួក​គេ​នាំ​គ្នា​ចូល​ជ្រក​ភ្លៀង​នៅ​ក្នុង​ខ្ទម​ស្រែ​មួយ​កន្លែង នៅ​ចំណុច​ខ្ទម​ស្រែ​គីឡូ​៦ ស្ថិត​ក្នុងភូមិ​ឈើទាល​ភ្លោះ​លើ ឃុំ​កញ្ជរ ស្រុក​ឆ្លូង កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣​។

តាម​ការ​អោយ​ដឹង​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កញ្ជរ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​នេះ ទី​១- ឈ្មោះ អោម ណា​រេ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ​លើ ឃុំ​កញ្ជរ ស្រុក​ឆ្លង ខេត្តក្រចេះ បាន​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ​។ ទី​២- ឈ្មោះ អៀង បូ​រិ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ​លើ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ រង​របួសធ្ងន់​។ ទី​៣- ឈ្មោះ ភួង ច​ន្ទ័​មុនី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​កញ្ជរ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ របួសស្រាល​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ទៅ​ឃ្វាលគោ​នៅ​ឯ​វាលស្រែ គ្រានោះ​មាន​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​លាយឡំ​ទៅ​ដោយ​ខ្យល់ ហើយ​ក៏​មាន​ផ្គរ​រន្ទះ​ផង​ដែរ​។ ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​ក៏​នាំ​គ្នា​ចូល​ជ្រក​ក្នុង​ខ្ទម​ស្រែ​មួយ​កន្លែង លុះ​មួយសន្ទុះ​ក៏​ស្រាប់តែ​មាន​រន្ទះ​បា​.​ញ់ បង្ក​ឱ្យ​មាន​មនុស្ស​ម្នាក់​ស្លា​.​ប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង រួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កញ្ជរ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សា​.​កស​.​ព​ជន​រង​គ្រោះ រួច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​រន្ទះ​បា​.​ញ់​ពិតប្រាកដ​មែន​។ ចំណែក​អ្នក​រង​របួស​ទាំង​២​នាក់​ទៀត ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឆ្លូង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ