ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីឆេះភោជនីយដ្ឋាននៅក្រុងបានលុងដឹងការពិតហើយ ចៅបង្កើតជាអ្នកដុតបំផ្លាញអស់ប្រមាណ៥០ម៉ឺនដុល្លារ

8 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​ភោជនីយដ្ឋាន​ពន្លឺ​ថ្មី​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្ដរតនគិរី កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ចៅ​បង្កើត​ម្ចាស់​ទីតាំង​តែ​ម្ដង លួច​ដុត​ហាង​របស់​ជីតា​ខ្លួន​ដោយសារ​ខឹង​កាត់កាល​ចោល ។ ការ​ចាប់ខ្លួន​នេះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ព្រលប់…

ខេត្តរតនគិរី ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​ភោជនីយដ្ឋាន​ពន្លឺ​ថ្មី​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្ដរតនគិរី កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ចៅ​បង្កើត​ម្ចាស់​ទីតាំង​តែ​ម្ដង លួច​ដុត​ហាង​របស់​ជីតា​ខ្លួន​ដោយសារ​ខឹង​កាត់កាល​ចោល ។

ការ​ចាប់ខ្លួន​នេះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ព្រលប់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​សាកសួរ​ម្ចាស់​ទីតាំង​ឈ្មោះ ងួ​ន ចាន់​ទ្រី អាយុ​៦៥​ឆ្នាំ ដែល​សង្ស័យ​ថា មិនមែន​ជា​ករណី​ឆ្លង​ចរន្ដអគ្គិសនី​នោះ​ទេ ។

ក្រោយ​ពី​កា​រសើប​អង្កេត​របស់​សមត្ថកិច្ច​បាន​ប្រើ​វិធាន​ជំនាញ​ទើប​ឈាន​ដល់​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ងួ​ន លី​ហេង អាយុ​១៧​ឆ្នាំ ជា​ចៅ​បង្កើត​របស់​ម្ចាស់​ទីតាំង​នោះ​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​អ្នក​ធ្វើ​សកម្មភាព​លួច​ដុត​ភោជនីយដ្ឋាន​ជីតា​របស់​ខ្លួន​ពិតប្រាកដ​មែន ដោយសារ​ខឹង​គាត់​កាត់កាល​ចោល ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣​នោះ​មាន​ករណី​ឆេះ​ភោ​ជនី​ដ្ឋា​ន​ពន្លឺ​ថ្មី ស្ថិត​ក្នុងភូមិ​ជ័យ​ជំនះ​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​ប្រមាណ​៥០​ម៉ឺន​ដុល្លារ ។ ក្នុង​ហេតុការណ៍​នេះ កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​ទឹក​អស់​ជាង​៣០​ឡាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ