ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡា​​បាល់​ទាត់​ជ្រើសរើសជើងឯកយុវជន​អាយុ​ក្រោម​13​ឆ្នាំ​

14 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​បើក​ការ​ប្រកួតជ្រើសរើស​​ជើង​ឯក​​​ដណ្តើម​ពាន​រង្វាន់​អស់​រ​យៈ​ ពេល​៦​ថ្ងៃ​រ​ួច​មក ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ​ឆ្នាំ​២០១១ ​មាន​​រៀប​ចំ​​ពិធី​បិទ​ការ​ប្រកួត​កីឡា​បាល់​ទាត់​​យុវជន​អាយុ​ក្រោម​១៣​ ឆ្នាំ ​ក្រោម​​អធិបតី​ភាព​លោក​​ចុង ផែត ​អភិ​បាល​រង​​​ខេត្ត​ និង​មាន​ការ​ចូល​រួម​ពី​លោក​ឧត្តម​សេនីយ៍​ត្រី ​រ័ត្ន ស្រ៊ាង ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ លោក​ឈើយ ​ចាន់​ណា ប្រធាន​មន្ទីរ​អប់រំ​ យុវ​ជន និង​កីឡា​ខេត្ត ​ប្រធាន ​​អនុ​ប្រធាន​មន្ទីរ​ជុំ​វិញ​ខេត្ត អភិ​បាល​ អភិ​បាល​​រង​ស្រុក​-ក្រុង នៅ​សាលា​​បឋម​សិក្សា​ភ្នំ​បាក់ ​ក្រុង​សិរី​សោភ័ណ ។

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​បើក​ការ​ប្រកួតជ្រើសរើស​​ជើង​ឯក​​​ដណ្តើម​ពាន​រង្វាន់​អស់​រ​យៈ​ពេល​៦​ថ្ងៃ​រ​ួច​មក ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ​ឆ្នាំ​២០១១ ​មាន​​រៀប​ចំ​​ពិធី​បិទ​ការ​ប្រកួត​កីឡា​បាល់​ទាត់​​យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ ​ក្រោម​​អធិបតី​ភាព​លោក​​ចុង ផែត ​អភិ​បាល​រង​​​ខេត្ត​ និង​មាន​ការ​ចូល​រួម​ពី​លោក​ឧត្តម​សេនីយ៍​ត្រី ​រ័ត្ន ស្រ៊ាង ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ លោក​ឈើយ ​ចាន់​ណា ប្រធាន​មន្ទីរ​អប់រំ​ យុវ​ជន និង​កីឡា​ខេត្ត ​ប្រធាន ​​អនុ​ប្រធាន​មន្ទីរ​ជុំ​វិញ​ខេត្ត អភិ​បាល​  អភិ​បាល​​រង​ស្រុក​-ក្រុង នៅ​សាលា​​បឋម​សិក្សា​ភ្នំ​បាក់ ​ក្រុង​សិរី​សោភ័ណ ។
លោក​ឧត្តម​សេនីយ៍​​ត្រី រ័ត្ន ​ស្រ៊ាង ​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ប្រសាសន៍​​ថា ក្រោយ​ពី​បើក​​ការ​​ប្រកួតអស់​រយៈ​ពេល​៥​ថ្ងៃ​​ឃើញថា ក្រុម​​កីឡា​ករ​នីមួយៗ​បាន​តស៊ូ​​ប្រកួត​យ៉ាង​​ស្វិត​ស្វាញ​ក្រោម​បរិយា​កាស​សាមគ្គី​ភាព​​ មិត្ត​​ភាព និង​​ប្រើ​ប្រាស់​​អស់​​គ្រប់​​លក្ខណៈ​បច្ចេក​ទេស​រៀងៗ​ខ្លួន​ ដោយ​​ធ្វើការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ នៅ​ទី​បញ្ចប់​​ការ​ប្រកួត​ឃើញថា ​ពាន​រង្វាន់​ជ័យ​លាភី​លេខ​១ បាន​ទៅ​លើ​ក្រុម​កីឡា​ករ​មក​ពី​សមា​គម​​ស្រុក​ម៉ាឡៃ ​លេខ​២​បាន​ទៅ​លើ​ក្រុម​កីឡា​ករ​ក្រុង​សិរីសោភ័ណ ​និង​លេខ​៣ បាន​ទៅ​លើ​ក្រុម​កីឡា​ករ​ព្រះ​ពន្លា ។ ការ​ប្រកួត​នេះ​ដំណើរ​ការ​ទៅ​​បាន​ដោយ​រលូន គឺអាស្រ័យ​មាន​ការ​​ចូល​រួម​សហ​ការ​ពី​​គ្រប់​​មជ្ឈ​ដ្ឋាន​​សិក្សា ​បណ្តា​សមា​គម​​ទ្រទ្រង់​កីឡា​ករ​បាល់​ទាត់​​ និង​សប្បុរស​ជន​ដែល​បាន​​ផ្តល់​ជា​សម្ភារ​ និង​ថវិកា​ដូច​ជា​លោក​ស្រី ម៉ៅ សុមានា បាន​ជួយ​ឧបត្ថម្ភ​​ខោ​អាវ​ដល់​​ក្រុម​កីឡា​ករ​​ក្នុងការ​ប្រកួត​ចំនួន​៦០​​សម្រាប់ ​ស្បែក​ជើង​២០​គូ និង​ថវិកា​ចំនួន​១០.០០០​បាត ​ក្រុម​ហ៊ុន​ជីង​ឡុង លក់​សីុម​កាត​និង​ទូរស័ព្ទ​ដៃ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឧបត្ថម្ភ​​ថវិកា​២០​មឺុន​រៀល​ផង​ដែរ ។
លោក​ចុង ផែត អភិ​បាល​រង​ខេត្ត​​បន្ទាយ​មាន​ជ័យ បាន​មាន​ប្រសាសន៍​​ថា កីឡា គឺ​នាំ​មក​នូវ​សុខភាព​ល្អ ម្យា៉ង​ទៀត​ក្នុង​នាម​តំណាង​​ឱ្យ​អាជ្ញា​ធរ​​ខេត្ត និង​ក្នុង​នាម​លោ​ក​ផ្ទាល់​​មាន​មោទន​ភាព​ខ្លាំងណាស់​ចំពោះ​ក្មួយៗ​ជា​ក្រុម​កីឡា​ករ​គ្រប់​ក្លឹប​ ​និង​សមា​គម​ទាំង​អស់​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចេញ​​នូវ​សមត្ថ​ភាព​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ប្រកួត​អស់​រយៈ​ពេល​៥​ថ្ងៃ​កន្លង​មក​នេះ ហើយ​បាន​ប្រកាន់​យា៉ង​ខ្ជាប់​ខ្ជួន​​នូវ​វិន័យ​ក្រម​សីល​ធម៌​​យា៉ង​ល្អ​ប្រពៃ និង​មាន​ការ​ស្រឡាញ់​​នូវវិស័យ​កីឡា ។ ​ទន្ទឹម​ន​ឹង​នេះ​​សូម​​ក្មួយៗ​ទាំង​អស់​​​កុំ​ប្រព្រឹត្តនូវ​ទង្វើ​អ្វី​មួយ​ដែល​សង្គម​ស្អប់​ខ្ពើម​​ ដូច​ជា​​ប​ង្ក​ជា​ក្រុម​ក្មេង​ទំនើង​ លួច​ឆក់​ប្លន់ និង​ប្រើ​ប្រាស់​គ្រឿង​​ញៀន គឺ​ត្រូវ​នៅ​ឱ្យ​​ឆ្ងាយ​ពី​​គ្រឿង​ញៀន​​ ហើយ​ត្រូវ​​ខិត​ខំ​សិក្សា​រៀន​សូត្រ​​ ព្រោះ​ក្មួយៗ​គឺ​ជាទំពាំង​ស្នង​ឫស្សី ។
ជា​ចុង​ក្រោយ​លោក​​អភិ​បាល​រង​ខេត្ត​បាន​សំណូម​ពរ​ដល់​គ្រប់​សមាគម​ ​លោក​គ្រូ អ្នក​គ្រូ ត្រូវពង្រឹង​ និង​ពង្រីក​​វិស័យ​កីឡា​ឱ្យ​បាន​​រីក​ចម្រើន ។ ​បន្ទាប់​មក​គណៈ​អធិបតី​បាន​ផ្តល់​នូវ​​ថវិកាដល់​ក្រុម​កីឡា​ករជ័យ​លាភី​ ព្រម​ទាំង​​អាជ្ញា​​កណ្តាល​​ និង​គ្រូ​បង្វឹក​​ផង​ដែរ៕