លោក ថាក់ ស៊ីន នឹងវិលត្រឡប់មកថៃវិញ នៅខែក្រោយ
- ភ្នំពេញ
ប្រទេសថៃ៖ កូនស្រីរបស់លោកថាក់ស៊ីន បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃ ដែលបានចំណាយពេលជាង ១៥ឆ្នាំ ក្នុងការនិរទេសខ្លួន ដោយបង្ខំខ្លួនឯង ដើម្បីជៀសវាងការចោទប្រកាន់ផ្លូវច្បាប់ នឹងវិលត្រឡប់មកប្រទេសថៃវិញ…
ប្រទេសថៃ៖ កូនស្រីរបស់លោកថាក់ស៊ីន បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃ ដែលបានចំណាយពេលជាង ១៥ឆ្នាំ ក្នុងការនិរទេសខ្លួន ដោយបង្ខំខ្លួនឯង ដើម្បីជៀសវាងការចោទប្រកាន់ផ្លូវច្បាប់ នឹងវិលត្រឡប់មកប្រទេសថៃវិញ…
ប្រទេសថៃ៖ កូនស្រីរបស់លោកថាក់ស៊ីន បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃ ដែលបានចំណាយពេលជាង ១៥ឆ្នាំ ក្នុងការនិរទេសខ្លួន ដោយបង្ខំខ្លួនឯង ដើម្បីជៀសវាងការចោទប្រកាន់ផ្លូវច្បាប់ នឹងវិលត្រឡប់មកប្រទេសថៃវិញ នៅខែក្រោយនេះ ចំពេលជាប់គាំងនយោបាយដ៏តានតឹង។
កូនស្រីរបស់លោកថាក់ស៊ីន គឺលោក ស្រី Paetongtarn Shinawatra ដែលថ្មីៗនេះ បានឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់គណបក្សភឿថៃ ដែលជាគណបក្សគាំទ្រដោយឪពុករបស់នាង បាននិយាយថា លោក ថាក់ស៊ីន នឹងត្រលប់មកវិញ នៅថ្ងៃទី ១០ ខែសីហា។
នាងបានសរសេរថា “ខ្ញុំមិនជឿអ្វីដែលខ្ញុំ កំពុងវាយនោះទេ ប៉ានឹងត្រលប់មកវិញ នៅថ្ងៃទី១០ ខែសីហា នៅអាកាសយានដ្ឋាន ដន មឿង”។ “បេះដូងរបស់ខ្ញុំ និងមនុស្សគ្រប់គ្នា ក្នុងគ្រួសាររបស់យើង មានអារម្មណ៍ក្តុកក្តួល សប្បាយចិត្ត និងព្រួយបារម្ភ។ ប៉ុន្តែយើងគោរពការសម្រេចចិត្តរបស់ប៉ា”៕
ចែករំលែកព័តមាននេះ