ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជង់​ប្ញ​ស្សី​បែក​កញ្ចក់​កៀប​អ្នកបើកបរ​ស្លា.ប់​ភ្លាម​​​​​ក្នុង​រថយន្ត

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​នឹង​រថយន្ដ បណ្ដាល​ឲ្យ​អ្នក​បើកបរ​ម្នាក់​ត្រូវ​ជង់ជាមួយប្ញស្សីនិងកៀប​ជាប់​ស្លាប់​ក្នុង​រថយន្ដ​យ៉ាង​អាណោចអាធ័ម ដែល​ហេតុ​ការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៣ ស្ថិត​នៅ​លើ​ផ្លូវ​កៅស៊ូ ក្នុងភូមិ​ទី​៤ ឃុំ​កំពង់​លួង…

ខេត្តពោធិ៍សាត់​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​នឹង​រថយន្ដ បណ្ដាល​ឲ្យ​អ្នក​បើកបរ​ម្នាក់​ត្រូវ​ជង់ជាមួយប្ញស្សីនិងកៀប​ជាប់​ស្លាប់​ក្នុង​រថយន្ដ​យ៉ាង​អាណោចអាធ័ម ដែល​ហេតុ​ការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៣ ស្ថិត​នៅ​លើ​ផ្លូវ​កៅស៊ូ ក្នុងភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​ពីរ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​ស្របគ្នា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​រថយន្ត​ដឹក​ឬ​ស្សី​ម៉ាក HIYUNDAI ពណ៌​ស​ពាក់​ស្លាក​លេខ កំពង់ធំ 3A.​1280 បើក​ខាង​មុខ ។ រីឯ​រថយន្ដ​ម៉ាក​RAIZE​ពាក់​ស្លាក​លេខ ភ្នំពេញ​2BV.2468 បើក​តាម​ក្រោយ ។

លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​មិនដឹង​មូលហេតុ​អ្វី ស្រាប់តែ​រថយន្ដ​តូច​ទៅ​បុក​ពីក្រោយ​រថយន្ដ​ធំ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ជង់​ប្ញ​ស្សី​បែក​កញ្ចក់​កៀប​អ្នកបើកបរ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​រថយន្ត ។
ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ដួង ច​ន្ថា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ពេទ្យធ្មេញ រស់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ចំណែក​អ្នកបើកបរ​រថយន្ដ​ដឹក​ប្ញ​ស្សី​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​រួច ក៏​បាន​យក​រថយន្ដ​បង្កហេតុ​ទាំង​ពីរ​គ្រឿង ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ចំពោះ​សាកសព​ជន​រង​គ្រោះ បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នៃ​សព យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ