ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកំពង់ចាម នាំ​គ្នា​ទៅ​បោះ​ឆ្នោត ក្រោម​ដំណក់ទឹក​ភ្លៀងរលឹម​ស្រិច​ៗ

9 ខែ មុន
  • កំពង់ចាម

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​លោក​ជំទាវ ញូ​ង ចរិយា ព្រមទាំង​សមាជិក​ក្រុម​គ្រួសារ​, លោក​ជំទាវ លាង វួ​ច​ឆេ​ង សម្ដេច​ទេព​ពញា​ណ ហ៊ុន ណេ​ង អមដំណើរ​ដោយ​មន្ត្រីរាជការ នា​ព្រឹក​ព្រលឹម​មុន​ម៉ោង

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​លោក​ជំទាវ ញូ​ង ចរិយា ព្រមទាំង​សមាជិក​ក្រុម​គ្រួសារ​, លោក​ជំទាវ លាង វួ​ច​ឆេ​ង សម្ដេច​ទេព​ពញា​ណ ហ៊ុន ណេ​ង អមដំណើរ​ដោយ​មន្ត្រីរាជការ នា​ព្រឹក​ព្រលឹម​មុន​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ បាន​អញ្ជើញ​មក​ដល់​ការិយាល័យ​បោះ​ឆ្នោត​នៅ​សាលា​បឋម​សិក្សា​ទក្សិណ ក្រុង​កំពង់ចាម ក្រោម​ដំណក់ទឹក​ភ្លៀងរលឹម​ស្រិច​ៗ​ប្រៀប​ដូច​ទេវតា​បាចផ្កា​ឱ្យ​ពរ​ជ័យ​។

ហើយ​តាម​ការ​សង្កេត​ដោយ​ផ្ទាល់​ឃើញ​ថា ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​មិន​មានការ​រំខាន ឬ​ភាព​អសកម្ម​ណាមួយ​កើតឡើង​នោះ​ទេ​។

លោកយាយ ន​ន់ ស៊ី​ផា​ន អាយុ​៧៨​ឆ្នាំ រស់នៅ​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចាប់តាំងពី​ពេល​ដែល​ប្រទេស​កម្ពុជា រៀបចំ​ដំណើរការ​បោះ​ឆ្នោត​ដំបូង​ដោយ​អ៊ុ​ន​តាក់ គឺ​គាត់​បាន​ចូលរួម​បោះ​ឆ្នោត​តាំងពី​អាណត្តិ​ទី​១ រហូត​មក​ដល់​សព្វថ្ងៃ​។ ចំពោះ​ការ​ឈាន​ជើង​មក​ដល់​មណ្ឌលបោះឆ្នោត នៅ​សាលា​បឋម​សិក្សា​ទក្សិណ គឺ​គាត់​បាន​ចូល​ទៅ​បោះ​ឆ្នោត​ជូន​ដល់​គណបក្ស​ដែល​គាត់​បាន​ពេញចិត្ត ហើយ​ក៏​មិន​មានការ​បង្ខិតបង្ខំ​ពី​គណបក្ស​នយោបាយ​ណាមួយ​នោះ​ដែរ គឺ​បាន​ដំណើរការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ត្រឹមត្រូវ និង​យុត្តិធម៌​ទៀត​ផង​។

អ្នកស្រី យឹ​ម សុធា​នី ប្រធាន​លេខាធិការដ្ឋាន រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តកំពង់ចាម (​គ​ប​ខ​) បាន​ប្រាប់​តាម​ទូរ​សព្ទ​ឱ្យ​ដឹង​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ប្រុស​ស្រី​សរុប​ចំនួន​៦៥២,៥៤០​នាក់ ការិយាល័យ​បោះ​ឆ្នោត​ទូ​ទាំង​។ ស្រុក​-​ក្រុងមាន​ចំនួន​១៦៨២​ការិយាល័យ ហើយ​ដំណើរការ​បោះ​ឆ្នោត​បាន​ចាប់ផ្ដើម​ឡើង​នៅ​វេលា​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​។

ប្រធាន​លេខាធិការដ្ឋាន​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តកំពង់ចាម បញ្ជាក់​ថា គ្រប់​ការិយាល័យ​បោះ​ឆ្នោត​ទាំងអស់​បាន​ដំណើរការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ជាមួយ​គ្នា​នោះ ក៏​មាន​សមាគម និង​អង្គការ​សរុប​ចំនួន​១៩ បាន​ស្នើ​ពាក្យ ដើម្បី​ចូលរួម​សង្កេត​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្តកំពង់ចាម​ផង​ដែរ​។ ហើយ​គណបក្ស​នយោបាយ​ដែល​ធ្វើការ​ប្រកួតប្រជែង​សរុប​មាន​ចំនួន​១២ ចំពោះ​គណបក្ស​ដែល​មាន​ភាព​លេចធ្លោ​ជាងគេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​ហ្វ៊ុ​ន​ស៊ី​ប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​…​។

បើ​គិត​មក​ដល់​ម៉ោងជាង​១១​ព្រឹក​នេះ គឺ​មិន​មានការ​រំខាន​ពី​បរិយាកាស​នោះ​ទេ គឺ​ដំណើរការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​បើ​គិត​ជា​ភាគរយ​អ្នក​ដែល​បាន​បោះ​រួច​មាន​រហូត​ដល់​ជាង​៦១%​។

សូម​បញ្ជាក់​ថា នៅ​តាម​ការិយាល័យ​រៀបចំ​ការ​បោះ​ឆ្នោត​ជាង ១,០០០​ការិយាល័យ ត្រូវ​បាន​ដាក់​កម្លាំង​នគរបាល យាម​នៅ​ក្រៅ​បរិវេណ​ការិយាល័យ​បោះ​ឆ្នោត ដើម្បី​ពង្រឹង​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​បោះ​ឆ្នោត​។

គួរ​បញ្ជាក់​ទៀតថា បើ​គិត​ត្រឹម​ម៉ោង២​​រសៀលថ្ងៃទី​២៣ ខែកក្កដានេះ បង​ប្អូន​ប្រជា​ពលរដ្ឋ​​រស់​នៅ​ក្នុង​ខេត្តកំពង់ចាម ​បាន​នាំគ្នា​មក​បោះ​ឆ្នោត​ សរុប​បាន​ប្រមាណ 77% ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ