ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ហ្វី យ៉ា​តា ចេញ​មុខ​ទម្លាយ​រឿង​នឹក​ស្មាន​មិន​ដល់​នៅ​ពីក្រោយ​ខ្នង​ក្នុង​សង្គម​សិល្បៈ​ខ្មែរ

9 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ថៃ នារី​សុជាតា ឬ​ហៅ​ថា ហ្វី យ៉ា​តា បាន​ចេញ​មុខ​ទម្លាយ​រឿងរ៉ាវ​នឹក​ស្មាន​មិន​ដល់​នៅ​ពីក្រោយ​ខ្នង​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ខណៈ​បញ្ហា​នេះ បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងណា​ខ្លាំង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ថៃ នារី​សុជាតា ឬ​ហៅ​ថា ហ្វី យ៉ា​តា បាន​ចេញ​មុខ​ទម្លាយ​រឿងរ៉ាវ​នឹក​ស្មាន​មិន​ដល់​នៅ​ពីក្រោយ​ខ្នង​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ខណៈ​បញ្ហា​នេះ បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងណា​ខ្លាំង​។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ស្រី​ស្អាត ហ្វី យ៉ា​តា បាន​លើក​ឡើង​ថា «ស្រុក​គេ​ទៅ​មុខ​ហើយ​ៗ សិល្បៈ​ក៏​ទៅ​មុខ ភាពយន្ត​ក៏​ទៅ​មុខ ទេសចរណ៍​ក៏​ទៅ​មុខ​, យើង​នៅ​រវល់​រកតែ​តួ​ណា​ថត free ឬ​ថត​រឿង​មួយ​ថ្ងៃ​អោយ​គ្នា​បាន​តែ 50$ 100$ ហ្នឹង​ទៅ​»​។

នាង​បញ្ជាក់​ថា «​ក្រុមហ៊ុន​ខ្លះ agency ខ្លះ​បាន​លុយ​មក​ពី Sponsors ទុក​ហូប​គ្នា​ឯង ដល់​អោយ​តួ 50$ 100$ តែ​រក​ចង់បាន​តួ​លំដាប់​គ្រាន់បើ​ៗ​ដែរ មក​ថត​អោយ​, ក៏​ឆ្លាត​តែឯង​ម៉េ​ស? ហើយ cilent ខ្លះ​ចឹ​ង​ដែរ មាន​លុយ តែ​អត់​ចេះ​មើល​តួ មើល​អី​ខ្លួនឯង​ខ្លះ​ទេ​ថា វា​សម​អត់ ត្រូវ​នឹង concept អត់? អោយ​តែ agency ថា​យក យក​ដែរ​។ agency គេ​ឆ្លាត គេ​យក​ណា​គេ​អោយ​ចំណី​តិច​ៗ​ក៏​ព្រម​, ហើយ​តួ​ល្បី​ៗ​ខ្លះ​ក៏​ចឹ​ង​ដែរ អោយ​តែ​បាន​ថត តម្លៃ​មិច​ក៏​យក​ដែរ កូរ​ផ្ទៃក្នុង​ទីផ្សារ​ញាក់​។ ហើយ​អ្នក​ដែល​ប្រកាន់​គោល​​ជំហរ​ច្បាស់លាស់ និង​ដឹង​ពី talent ខ្លួន​គេ​ពិតប្រាកដ អត់​សូវ​មាន​ទឹកមាត់​លេប​ទេ ព្រោះ​លូវ​គេ​មិនសូវ​មើល​លើ talent​។ គេ​មើល​រក​អាណា​យក​ថោក​ជាង​»​។

នាង​បន្ត​ថា «​ស្រុក​គេ គេ​អោយ​តម្លៃ​តារា​គេ​ណាស់ គេ​ថត​មួយ​រឿង ឬ​ថត commercial អី​មួយ​ឃើញ​លុយ​ម៉​ង យើង​វិញ​តួ​ខ្លះ​ដែល​យើង​ឃើញ​តាម billboard អី​នឹង ខ្លះ​ថត free ខ្លះ​បាន​លុយ តែ​លុយ​នឹង មិនបាច់​ឆ្ងល់​ទេ​។ វា​ចឹ​ង​ៗ​ហា បាន​ពួក agency ខ្លះ​គេ​រកតែ​តួ​ណា​គេ​ស្រួល​ហូប​ពីលើ​បាន​ច្រើន ព្រោះ​មនុស្ស​យើង​ខ្លះ​ៗ​លូវ គោល​ជំហរ​មិនសូវ​មាន ចង់​តែ​មានមុខ​»​។

នាង​ថា «​យក​អ្នក​កំប្លែង promote ខាង beauty, យក​អ្នក beauty ទៅ promote ហាង​បាយ​, យក​អ្នក promote ហាង​បាយ មក promote ឡាន​, យក​អ្នកចម្រៀង promote កីឡា​, យក​អ្នក​កី​ទ្បា promote bar, យាយ​ទៅ​អ្នក​ណា​យក​ថោក អញ​យក​អ្នក​ហ្នឹង​, រឿង talent ត្រូវ concept អត់ ទុក​សិន​»​។

បើ​តាម​ស្រី​ស្អាត ហ្វី យ៉ា​តា ថា «​អ្វី​ដែល​នាង​លើក​ឡើង​នេះ គឺ​នាង​និយាយ​ការ​ពិត​មួយ​ផ្នែក​នៃ​សង្គម​តែ​ប៉ុណ្ណោះ​»​។

យ៉ាងណា​តាម​រយៈ​សំ​ណេ​រ​ខាងលើ​ដែល​ស្រី​ស្អាត ហ្វី យ៉ា​តា បាន​សរសេរ​បង្ហោះ​នេះ គេ​ក៏​ឃើញ​មាន​អ្នកសិល្បៈ​មួយ​ចំនួន​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​ម្នាក់​ៗ​បាន​សម្តែង​ការ​គាំទ្រ​នូវ​ការ​លើក​ឡើង​ខាងលើ​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ