ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​រុ​ស្ស៊ី​ព្រមា.ន​អំពី​បាតុភូត​អណ្តាតភ្លើង​ដ៏​មាន​ឥទ្ធិពល​លើ​ព្រះអាទិត្យ

9 ខែ មុន

រុ​ស្ស៊ី ៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​ប្រទេស​រុ​ស្ស៊ី បាន​ព្រមាន បន្ទាប់​ពី​បានឃើញ​មាន​បាតុភូត​អណ្តាត

រុ​ស្ស៊ី ៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​ប្រទេស​រុ​ស្ស៊ី បាន​ព្រមាន បន្ទាប់​ពី​បានឃើញ​មាន​បាតុភូត​អណ្តាតភ្លើង​ចំនួន ៣ នៅ​លើ​ព្រះអាទិត្យ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣​។

វិទ្យាស្ថាន​ស្រាវជ្រាវ Fedorov នៃ​ភូគព្ភសាស្ត្រ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​មូ​ស្គូ បានឱ្យ​ដឹង​ថា បាតុភូត​អណ្តាតភ្លើង​លើ​ព្រះអាទិត្យ ដែល​ត្រូវ​បាន​ប្រទះ​ឃើញ អាច​ជា​អណ្តាតភ្លើង​ថ្នាក់ X ឬ Class X រួម​ទាំង​អណ្តាតភ្លើង​ប្រូ​តុង ហើយ​ជាមួយ​លក្ខខណ្ឌ​វិទ្យុ​រលក​ខ្លី ត្រូវ​បាន​រំពឹង​ថា នឹង​កាន់តែ​យ៉ាប់យ៉ឺន​។ អណ្តាតភ្លើង Class X គឺជា​ការ​ផ្ទុះ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​អាច​បង្កើត​ព្យុះ​វិទ្យុសកម្ម ដែល​មាន​រយៈពេល​យូរ​។ ចំណែកឯ ភ្លើង​ប្រូ​តុង គឺជា​ព្យុះ​នៃ​ភាគល្អិត​ថាមពលព្រះអាទិត្យ ដែល​ផ្សំ​ឡើងជា​ចម្បង​នៃ​ប្រូ​តុង​។

យោង​តាម​ឯកសារ​របស់​អង្ក​ការ​ណា​សា (NASA) បានឱ្យ​ដឹង​ថា ភ្លើង​ព្រះអាទិត្យ​កើតឡើង នៅ​ពេល​ដែល​ដែនម៉ាញេទិច​ដ៏​មាន​ឥទ្ធិពល​ទាំង​នៅ​ក្នុង និង​ជុំវិញ​ព្រះអាទិត្យ​ត្រូវ​បាន​ភ្ជាប់​ឡើង​វិញ​។ ពួក​វា​អាច​ប៉ះពាល់​ដល់​ដែនម៉ាញេទិច​របស់​ផែនដី ជាមួយនឹង​សក្តានុពល​ក្នុង​ការ​បំផ្លាញ​ផ្កាយ​រណប និង​ឧបករណ៍​ទំនាក់ទំនង​ផ្សេង​ៗ​ទៀត​។ ជាក់ស្តែង នៅ​ក្នុង​ឆ្នាំ ២០២២ ព្យុះ​ភ្លើង​ព្រះអាទិត្យ ដែល​បង្ក​ដោយ​ការ​ផ្ទុះ​ដ៏​ធំ​នៃ​វិទ្យុសកម្ម​ពី​ព្រះអាទិត្យ បាន​ដុត​បំផ្លាញ​ផ្កាយ​រណប SpaceX 40 ដែល​ទើបតែ​បាញ់​បង្ហោះ​។

យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ Fedorov បាន​អះអាង​ថា អណ្តាតភ្លើង​ចំនួន ៣ នៅ​លើ​ព្រះអាទិត្យ ត្រូវ​បាន​គេ​សង្កេត​ឃើញ ដោយ​មួយ​គ្រាប់​បង្ហាញខ្លួន​រយៈពេល ១៤​នាទី អម​ដោយ​ការ​រំខាន​នៅ​ក្នុង​ប្រព័ន្ធ​នៃ​សញ្ញា​វិទ្យុ​ទំនាក់ទំនង​៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ