ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំដកពិសោធន៍ការហែក្បួន​ឃោសនា​បោះឆ្នោត និងទិសដៅបន្ត ដើម្បីត្រៀមហែ លើកទី៣ និងបិទ​យុទ្ធនាការឃោសនា ​

9 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្រាប់ការហែក្បួន​ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបិទវគ្គយុទ្ធនាការ ឃោសនាបោះឆ្នោត គឺគណៈកម្មាធិការគណបក្ស​រាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ។ នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី២១កក្កដា…

ភ្នំពេញ៖ សម្រាប់ការហែក្បួន​ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបិទវគ្គយុទ្ធនាការ ឃោសនាបោះឆ្នោត គឺគណៈកម្មាធិការគណបក្ស​រាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ។ នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី២១កក្កដា គណបក្សប្រជាជនកម្ពុជា នៅភ្នំពេញ នឹងហែក្បួនឃោសនា លើតម្រាយផ្លូវប្រវែង ជាង ៩គីឡូម៉ែត្រ នៅក្នុងរាជធានីភ្នំពេញ។

ខាងលើនេះ ជាការបញ្ជាក់​ក្នុងកិច្ចប្រជុំ ស្ដីពី ការដកពិសោធន៍ហែក្បួនយុទ្ធនាការឃោសនា​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ និងទិសដៅបន្ត ដើម្បីត្រៀមហែលើកទី៣ និងបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត។ កិច្ចប្រជុំនេះ បានធ្វើឡើង នាល្ងាចថ្ងៃទី១២ កក្កដានេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពីគណៈកម្មាធិការគណបក្សខណ្ឌទាំង ១៤ អង្គភាពនៃមន្ទីរចំណុះអោយ​គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ស២៦ ស២៧ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ គឺបានកំណត់រួចហើយ ដោយយកថ្ងៃទី២១ កក្កដា ឆ្នាំ២០២៣ ជាថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីហែក្បួនឃោសនា។ ថ្ងៃបិទវគ្គយុទ្ធនាការ​ឃោសនា​បោះឆ្នោតនេះ សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជា នឹងជួបជុំគ្នា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រួចហែក្បួន ចេញពីកោះពេជ្រ ចូលមក​ក្នុងរាជធានីភ្នំពេញ ដោយមកបញ្ចប់ នៅបឹងកក់ ដែលមានតម្រាយផ្លូវប្រវែង ជាង ៩គីឡូម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ