រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជាចុះថ្ងៃទី៩ ឧសភា ២០១១ ឱ្យដឹងថា នៅថ្ងៃទី១០ និងថ្ងៃទី១១ ឧសភា ២០១១ គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជារួមជាមួយនឹងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងវេទិកាមិនមែនរដ្ឋាភិបាលគ្រោងនឹងរៀបចំសិក្ខាសាលាមួយស្តីពី «ស្ថានភាពបច្ចុប្បន្ននៃបញ្ហាដីធ្លី និងយន្តការដោះស្រាយនៅកម្ពុជា» ដែលមានការឧបត្ថម្ភដោយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នឹងប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
សិក្ខាសាលានេះមានគោលបំណងដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមចំនួន១៥០នាក់ ដែលជាតំណាងមកពីអង្គការសង្គមស៊ីវិល រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរ និងតុលាការថ្នាក់ខេត្ត ម្ចាស់ជំនួយ និងសហគមន៍ក្នុងការពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ពីបញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជា ។ សិក្ខាសាលានឹងមានការអញ្ជើញចូលរួមពីលោកឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៕
ចែករំលែកព័តមាននេះ