ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ៖ ថ្ងៃ​ទី​៨ នៃ​ការ​ឃោសនាបោះឆ្នោត គណ​បក្ស​​នយោបាយ​៧ ដំណើរការ​ឃោសនា​ដោយ​រលូន​គ្មាន​​ហិ​.​ង្សា

1 ឆ្នាំ មុន
  • ភ្នំពេញ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​សម្រាប់​ថ្ងៃ​ទី​៨ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​គណបក្ស​នយោបាយ​ចំនួន​៧​បាន​ធ្វើកា​ឃោសនា​ដោយ​ហែ​ក្បូន ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​សម្រាប់​ថ្ងៃ​ទី​៨ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​គណបក្ស​នយោបាយ​ចំនួន​៧​បាន​ធ្វើកា​ឃោសនា​ដោយ​ហែ​ក្បូន ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​១២ ដែល​បាន​ធ្វើការ​ឃោសនា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ស្តី​ពី​ស្ថានភាព​ទូទៅ​ថ្ងៃ​ទី​៨ នៃ​ការ​ឃោសនាបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៣ បាន​លើក​ឡើង​ថា ថ្ងៃ​ទី​៨ ខែកក្កដា គឺជា​ថ្ងៃ​ទី​៨ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។

គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​របាយការណ៍​របស់​គណៈកម្មការ​រាជធានី​-​ខេត្ត រៀបចំ​ការ​បោះ​ឆ្នោត (​គ​ធ​.​ខ​ប​) គណបក្ស​នយោបាយ​ចំនួន​១២ បាន​ធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត ក្នុង​នោះ​មាន​គណបក្ស​នយោបាយ​ចំនួន​៧ បាន​ហែ​ក្បួន​ឃោសនា​។

គ​.​ជ​.​ប បាន​បញ្ជាក់​ថា ៖ «​នៅ​ថ្ងៃ​ទី​៨​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ហែ​ក្បួន​ឃោសនា​នៅ​មណ្ឌល​បោះឆ្នោត​ចំនួន​៦ គឺ​នៅ​មណ្ឌល​ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កំពង់ធំ និង​មណ្ឌល​ខេត្តកំពង់ចាម​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហែ​ក្បួន​ឃោសនា​នៅ​មណ្ឌល​ខេត្តសៀមរាប មណ្ឌល​ខេត្តបន្ទាយមានជ័យ និង​មណ្ឌល​ខេត្តកណ្តាល​។ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​គណបក្ស​ខ្មែរ​តែ​មួយ ហែ​ក្បួន​ឃោសនា​នៅ​មណ្ឌល​ខេត្តកណ្តាល​។ គណបក្ស​សញ្ជាតិ​កម្ពុជា ហែ​ក្បួន​ឃោសនា​នៅ​មណ្ឌល​ខេត្តកំពង់ចាម​។ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ហែ​ក្បួន​ឃោសនា​នៅ​មណ្ឌល​ខេត្តព្រៃវែង​។ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហែ​ក្បួន​ឃោសនា​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ​»​។

គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា ក្រៅពី​គណបក្ស​នយោបាយ​ទាំង​៧​ខាងលើ គណបក្ស​នយោបាយ​ចំនួន​៥​ផ្សេង​ទៀត រួម​មាន ៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ឯកភាព​ជាតិខ្មែរ គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី គណបក្ស​ធម្មាធិបតេយ្យ និង​គណបក្ស​កសិករ បាន​ធ្វើការ​ឃោសនាបោះឆ្នោត​តាម​រយៈ​សកម្មភាព​ជួប​ប្រជុំ​ចាក់​មេក្រូ​ផ្សព្វផ្សាយ​នៅ​ទីស្នាក់ការ​គណបក្ស និង​ចល័ត​តាម​ភូមិ ចែក​ខិត្តប័ណ្ណ​តាម​ខ្នង​ផ្ទះ បិទ​ខិត្តប័ណ្ណ និង​ចង​បដា​នៅ​ទី​សាធារណៈ ប្រគំ​តន្ត្រី សម្ដែង​សិល្បៈ ចាក់​បញ្ចាំង​ស្លាយ (Slide) វី​ដេ​អូ​នៅ​តាម​មណ្ឌលបោះឆ្នោត​ដែល​ខ្លួន​ឈរឈ្មោះ​។

គ​.​ជ​.​ប បាន​លើក​ឡើង​ថា ជា​រួម​ស្ថានភាព​ទូទៅ​នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ​ក្នុង​ថ្ងៃ​ទី​៨​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​គ្មាន​អំពើ​ហិ​.​ង្សា​។

សូម​ជម្រាប​ជូន​ថា ការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ មាន​រយៈពេល​២១​ថ្ងៃ គឺ​ចាប់​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣​។ ហើយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ មាន​គណបក្ស​នយោបាយ​ចំនួន​១៨ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​សន្លឹក​ឆ្នោត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ