ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ព្រៃឈើ​​សង្កាត់​​​ច្រប់​ដកកាំភ្លើង​បា.ញ់​គំរាម​​ប្រជាពលរដ្ឋ​កា.ប់​ព្រៃ​ធ្វើ​ចំការ

14 ឆ្នាំ មុន

ខេត្តស្ទឹង​ត្រែង ៖​ ​ប្រជាពលរដ្ឋ​ម្នាក់​​ជា​ជន​ជាតិ​ដើម​ភាគ​តិច​បាន​រងនូវ​ការបា.ញ់​គំរាម​ពី​​សំណាក់​លោកនាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​​ក្បាល​រមាស​ស្រែគរ​ចំនួន​​មួ​យគ្រាប់​​ក្បែរ​​គុម្ព​ត្រចៀក​ខាងស្តាំ​បណ្តាល​ឱ្យ​ភ័យ​ស្លន់​ស្លោ​និង ​រកកល់​​ស្តាប់​អ្វី​ស្ទើរ​មិន​ឮ។ ​ហេតុការណ៍​​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១​នឹង​២០នាទី​​ព្រឹក​​​ថ្ងៃ​ទី៤ ​ឧសភា ​២០១១

ខេត្តស្ទឹង​ត្រែង ៖​ ​ប្រជាពលរដ្ឋ​ម្នាក់​​ជា​ជន​ជាតិ​ដើម​ភាគ​តិច​បាន​រងនូវ​ការបាញ់​គំរាម​ពី​​សំណាក់​លោកនាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​​ក្បាល​រមាស​ស្រែគរ​ចំនួន​​មួ​យគ្រាប់​​ក្បែរ​​គុម្ព​ត្រចៀក​ខាងស្តាំ​បណ្តាល​ឱ្យ​ភ័យ​ស្លន់​ស្លោ​និង ​រកកល់​​ស្តាប់​អ្វី​ស្ទើរ​មិន​ឮ។ ​ហេតុការណ៍​​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១​នឹង​២០នាទី​​ព្រឹក​​​ថ្ងៃ​ទី៤ ​ឧសភា ​២០១១ ត្រង់ចំណុចអូរ​អន្ទោម ភូមិច្រប់ ឃុំក្បាលរមាសស្រុកសេសាន។

លោកឆន ឈឿន ជាជនរងគ្រោះបានឱ្យ​ដឹង​ថា ដីចំការនេះលោកបានកាប់ឆ្ការតាំងពីឆ្នាំ​២០០១និង២០០២មកម្ល៉េះ តែត្រូវបោះបង់យូរ​ទើបឥឡូវនេះលោកមក​ចាប់ធ្វើស្រែ​ចំការ​វិញ​ក៏ស្រាប់តែមានលោកមេព្រៃក្បាលរមាសរួម​​ជាមួយមន្ត្រីម្នាក់ទៀតមកហាមឃាត់មិនឱ្យ​​គាត់​កាប់​​ឆ្ការ​​តទៅទៀតទេ ថែមទាំង​គំរាម​ចាប់​គាត់​ដាក់​គុក​ទៀតផង ។ ឮពាក្យ​​មិន​កាប់​បីបែបនេះ​គាត់​ក៏​​​បាន​សួរថា ចុះមានគេកាប់ព្រៃដែរហេតុអ្វី​មិន​ចាប់​ផង?​ភ្លាមនោះលោកមេព្រៃខឹងតូង ស្ទុះទៅយក​កាំភ្លើងពី​ក្នុងរថយន្តមកភ្ជុងចំដើម​ទ្រូងបង្ខំឱ្យ​ឡើងទៅក្នុងរថយន្តតែគាត់មិនព្រម​ឡើង​រួច​ក៏បាញ់ក្បែរគុម្ពត្រចៀកគាត់មួយ​គ្រាប់​ហើយ​គំរាមថាបើហ៊ានតែកាប់ទៀតគាត់នឹងបាញ់​ទាល់តែស្លាប់។

ជនរងគ្រោះរូបនេះបន្តថា​ក្រោយពេលបាញ់គំរាមរួចមេព្រៃក៏ឡើងជិះ​រថ​យន្តទៅវិញបន្សល់ទុកសំបកគ្រាប់ដែលរើស​បាន​យកទៅ​ឱ្យមេភូមិទុកជាភស្តុតាង ។ សាក្សី​បាន​ឱ្យដឹងថា ហេតុការណ៍នេះបាន កើតឡើងខណៈដែលពលរដ្ឋជាជនជាតិដើមភាគតិចនោះទៅកាប់ព្រៃចំការចាស់របស់គាត់។​ជាទម្លាប់របស់ជនជាតិ​តែងតែធ្វើដំណាំកន្លែង​នេះម្តុំ កន្លែងនោះម្តុំ លុះដល់ខែឆ្នាំទើបវិលមកធ្វើ​កន្លែងចាស់វិញតែមិនដឹងជាយ៉ាងម៉េចទើប​ឈានដល់ការបាញ់បោះគំរាម​កំហែងបែបនេះ​ ។

តាម​ព័ត៌​មាន​ពីលោកឆាន់ សុភាព មន្ត្រីប៉ុស្តិ៍ ឃុំក្បាលរមាស​បានឱ្យដឹងថា នាយសង្កាត់រដ្ឋ​បាលព្រៃឈើ​លោកអឿ គឹមហេង បានបាញ់​គំរាម​ទៅ​លើ​ជន​រងគ្រោះជាជនជាតិ​ដើមភាគតិច​ឈ្មោះឆន​ ឈឿន អាយុ២៣ឆ្នាំរស់នៅភូមិឃុំ​កើត​ហេតុខាង​លើជាកសិក។ បច្ចុប្បន្នកសិកររូប​នេះ ​កំពុងដាក់​ពាក្យបណ្តឹងទៅលោកមេភូមិ​ដើម្បី​រកយុត្តិធម៌។
ទាក់ទិនក្នុងករណីខាងលើលោកអឿ គឹម ហេង បញ្ជាក់​ថា នៅពេលដែលលោករួមនឹង​មន្ត្រី​ពីនាក់ទៀតបានឃើញពួកគាត់កាប់រុករានដី​ព្រៃរូប​លោកបានធ្វើការហាម​ឃាត់ព្រោះខុស​នឹង​​ច្បាប់​រដ្ឋបាលព្រៃឈើ តែពួកគេទាំង​នោះ ប្រដាប់​ដោយកាំបិត ដូច្នេះលោកបាញ់ក្នុងសិទ្ធិ​ការពារ​ខ្លួនប៉ុណ្ណោះ។ កាំភ្លើងខ្លីដែលលោកប្រើ​នេះគឺ​មានលិខិតចេញពីក្រសួងមហាផ្ទៃត្រឹមត្រូវ​។ ប្រភពពីមន្ត្រីប៉ុស្តិ៍ និងប្រជាពលរដ្ឋបាន​និយាយថា មន្ត្រីរដ្ឋបាលព្រៃឈើរូបនេះបាន​បាញ់បោះម្តងរួចមកហើយ កាលពីអំឡុង​ខែមីនា ​តែមិនបណ្តាលឱ្យមានអ្នករងរបួសឡើយរហូត មកដល់ពេលនេះគឺជាលើកទីពីហើយ ៕