ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦​ខែ​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ជាង​៣៨​ម៉ឺន​នាក់​ទស្សនា​រមណីយដ្ឋាន​អង្គរ ហើយ​រក​ចំណូល​ជាង​១៧​លាន​៨​សែន​ដុល្លារ

1 ឆ្នាំ មុន
  • សៀមរាប

ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២៣​នេះ មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៣៨៥ ៧៦៩​នាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​នេះ មាន​ប្រមាណ​ជាង​១៧​លាន​៨​សែន​ដុល្លារ​អា​មេ​រិ​ក កើន​ជាង

ខេត្តសៀមរាប ៖ បើ​យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២៣​នេះ មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៣៨៥ ៧៦៩​នាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​នេះ មាន​ប្រមាណ​ជាង​១៧​លាន​៨​សែន​ដុល្លារ​អា​មេ​រិ​ក កើន​ជាង​៦​ពាន់​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២២​។

ហើយដោយ​ឡែក​ក្នុង​ខែមិថុនា កន្លង​ទៅ​នេះ មាន​អ្នកទេសចរ​ចំនួន ៤១ ០១២​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ចំណូល​លក់​សំបុត្រ​នោះ មាន​ចំនួន ១ ៨១១ ៥៨៩​ដុល្លារ​អា​មេ​រិ​ក​។

គ្រឹះស្ថាន​អង្គរ​បានឱ្យ​ដឹង​ទៀត​ថា ក្រៅពី​នេះ គ្រឹះស្ថាន​អង្គរ ក៏​បាន​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​កោះកែរ បាន​ចំនួន ៩៥ ៥៣៥​ដុល្លារ ដល់​អ្នកទេសចរ​អន្តរជាតិ​ចំនួន ៦ ៣៦៩​នាក់ និង​រក​ចំណូល​ពី​ការ​លក់​សំបុត្រ​ទូក នៅ​កំពង់​ផែ​ចុង​ឃ្នៀស បាន​ចំនួន ២៩២ ៩៤០ ដុល្លារ ក្នុង​រយៈពេល​៦​ខែ​នេះ​។

មន្ត្រី​គ្រឹះស្ថាន​អង្គរ ខេត្តសៀមរាប ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ដែរ​ថា ហើយ​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២៣​នេះ គ្រឹះស្ថាន​អង្គរ ក៏​បាន​ឧបត្ថម្ភ​ទៅ​មូលនិធិ​គន្ធ​បុប្ផា មាន​ចំនួន ៧៧១ ៥៣៨​ដុល្លារ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ