ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​លេងបៀរ​និង​ប៊ូល​ដុះ​ស្លែ​មួយ​កន្លែង អ្នកលេង​រត់​ប្រ​ញ៉ា​យ

9 ខែ មុន
  • រតនគិរី

ខេត្តក្រចេះ ៖ ល្បែងស៊ីសង​ខុសច្បាប់​មាន​(​លេងបៀរ និង​ប៊ូល​)​ដែល​ជាទី​តាំង​ដុះ​ស្លែរ​មួយ​កន្លែង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ធ្វើការ​ចុះ​បង្ក្រាប​បាន​តែ​វត្ថុ​តាង ឯ​អ្នកលេង​រត់គេច​បាត់​ស្រមោល​អស់ ។ ការ​ចុះ​បង្ក្រាប​នោះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥…

ខេត្តក្រចេះ ៖ ល្បែងស៊ីសង​ខុសច្បាប់​មាន​(​លេងបៀរ និង​ប៊ូល​)​ដែល​ជាទី​តាំង​ដុះ​ស្លែរ​មួយ​កន្លែង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ធ្វើការ​ចុះ​បង្ក្រាប​បាន​តែ​វត្ថុ​តាង ឯ​អ្នកលេង​រត់គេច​បាត់​ស្រមោល​អស់ ។

ការ​ចុះ​បង្ក្រាប​នោះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី​ថ្ងៃ​ទី​០៤ ខែកក្កដា​ឆ្នាំ ២០២៣ ស្ថិត​ត្រង់​ចំណុច​ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។ ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា វង់ល្បែង ស៊ីសង​ខុសច្បាប់ មាន​លេងបៀរ និង​លេង​ប៊ូល​នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ តែ​ពេល​ពេល​កម្លាំង​យើង​ចុះ​ទៅ​ដល់ ក្រុម​អ្នក​ប្រព្រឹត្ត​បាន​រត់គេច​ខ្លួន​បាត់​អស់​ភ្លាម​ៗ​ដែរ​។

ខណៈនោះ ក៏​បាន​បន្សល់​ទុក​នូវ​សម្ភារ​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ រួម​មាន​បៀរ​ហ៊ូ កន្សែង​សំរាប់​ក្រាល​លេងបៀរ​ចំនួន​០១ ម៉ូតូ​ចំនួន​១២​គ្រឿង​ផង​ដែរ​។ ក្រោយ​ពី​ធ្វើការ​បង្ក្រាប​បាន​សំភារៈ​និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ស្នួល​រង​ចាំ​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ។

អត្ថបទសរសេរ ដោយ