ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពើ​អូស្ត្រាលី​អាយុ​ជាង​១រយឆ្នាំ​ហើយ នៅ​តែ​បន្ត​រីក​លូត​លាស់​រហូត​ដល់​មាន​មាឌ​ធំ​បំផុត​លើលោក

2 ឆ្នាំ មុន

យើង​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ស្គាល់​សត្វ​ក្រពើ​១​ក្បាល​ឈ្មោះ​​ខាស់​សឺស​ (Cassius) ​ដែល​អាច​ជា​​ក្រពើ​​​​​ដ៏​​​ចំណាស់​ និង​មាន​មាឌ​ធំ​បំផុត​​​នៅ​លើ​ភព​ផែនដី​។ វា​​​កំពុង​រស់​នៅ​យ៉ាង​សុខ​សាន្ត​នៅ​ក្នុង​សួន​សត្វ​​នៃ​ប្រទេស​អូស្ត្រាលី​។ នេះ​​ជា​អ្វី​​ដែល​​មន្ត្រី​​ជាន់​ខ្ពស់​របស់​សួន​សត្វ​​​​បាន​បង្ហើប​ឱ្យ​ដឹង​​។ គេ​គិត​ថា​សត្វ​ក្រពើ​មួយ​ក្បាល​នេះ​​​អាច​ប្រហែល​ជា​មាន​អាយុ​​​​​១២០​ឆ្នាំ​ហើយ​។ ក្រពើ​​ខាស់​សឺស​ជា​សត្វ​ដែល​មាន​រូប​រាង​ស្អាត​បាត និង​មាន​ប្រវត្តិ​សាវតារ​គួ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​យើង​។ នេះ​ជា​ពាក្យ​សម្ដី​របស់​អ្នកស្រី​សេលលី​…

យើង​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ស្គាល់​សត្វ​ក្រពើ​១​ក្បាល​ឈ្មោះ​​ខាស់​សឺស​ (Cassius) ​ដែល​អាច​ជា​​ក្រពើ​​​​​ដ៏​​​ចំណាស់​ និង​មាន​មាឌ​ធំ​បំផុត​​​នៅ​លើ​ភព​ផែនដី​។ វា​​​កំពុង​រស់​នៅ​យ៉ាង​សុខ​សាន្ត​នៅ​ក្នុង​សួន​សត្វ​​នៃ​ប្រទេស​អូស្ត្រាលី​។ នេះ​​ជា​អ្វី​​ដែល​​មន្ត្រី​​ជាន់​ខ្ពស់​របស់​សួន​សត្វ​​​​បាន​បង្ហើប​ឱ្យ​ដឹង​​។ គេ​គិត​ថា​សត្វ​ក្រពើ​មួយ​ក្បាល​នេះ​​​អាច​ប្រហែល​ជា​មាន​អាយុ​​​​​១២០​ឆ្នាំ​ហើយ​។

ក្រពើ​​ខាស់​សឺស​ជា​សត្វ​ដែល​មាន​រូប​រាង​ស្អាត​បាត និង​មាន​ប្រវត្តិ​សាវតារ​គួ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​យើង​។ នេះ​ជា​ពាក្យ​សម្ដី​របស់​អ្នកស្រី​សេលលី​ អាយស្បឺក (Sally Isberg) ជា​អ្នក​ចាត់​ការ​ទូទៅ​នៃ​​​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​អំពី​សត្វ​ក្រពើនៅ​ប្រទេស​អូស្ត្រាលី​។​ លោក​ស្រី​ថ្លែ​ង​ថា​វា​ជា​សត្វ​ក្រពើ​​ដែល​មាន​ចិត្ត​​ក្លៀវ​ក្លា​​​, ​​​មានកម្លាំង​​មាំ​មួន និង​​មាន​ព្រលឹង​ព្រលះ​ណាស់​​។​

អ្នកស្រី​សេលលី​ អាយស្បឺក (Sally Isberg)

សត្វ​ក្រពើ​នេះ​ត្រូវ​ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​ចាប់​បាន​កាល​ពី​ឆ្នាំ​១៩៨៤​ក្បែរ​ទី​ក្រុង​ដាវីន (Darwin)។ ពីរ​បី​ឆ្នាំ​ក្រោយ​មក​, ​​គេ​ក៏​​​ដឹក​ជញ្ជូន​​វា​ទៅ​រស់​នៅ​​​​លើ​កោះ​គ្រីនអាយលេន (Green Island)​​។ ក្រពើ​នេះ​រស់​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ក្រពើ​ម៉ារីនលេន (Marineland) ជាង​៣៥​ឆ្នាំ​​មក​ហើយ ហើយ​ត្រូវ​អ្នកជំនាញ​​គិត​ថា​​​វា​មាន​អាយុ​យ៉ាង​តិច​១១០​ឆ្នាំ​។ អ្នក​ខ្លះ​​គិត​ថា​​​វា​​មាន​អាយុ​​១២០​ឆ្នាំ​​ហើយ​។ បើ​ដូច្នេះ​មែន, វា​ជា​សត្វ​ក្រពើ​ដែល​មាន​លក្ខណៈ​ពិសេស​ខុស​គេ​ ព្រោះ​មាន​អាយុ​វែង​ជាង​ក្រពើ​ដទៃ​ទៀត​។​

​លក្ខណៈ​ពិសេស​របស់​វា​​​នៅ​ត្រង់​ថា​រូប​រាង​កាយ​របស់​វា​នៅ​តែ​រីក​លូត​លាស់​​រហូត​ដល់​សព្វ​ថ្ងៃ​ ​ទោះ​បី​​វា​មាន​អាយុ​​ជាង​១​រយ​ឆ្នាំ​​ហើយ​ក៏​ដោយ​។ នៅ​ពេល​ពិនិត្យ​សុខ​ភាព​របស់​​ប្រចាំ​ឆ្នាំ​, សាស្ត្រាចារ្យ​ម្នាក់​​ឈ្មោះ​ក្រេមវេប (Graeme Webb) រក​ឃើញ​ថា​​​ក្រពើ​នេះ​រីក​លូត​លាស់​បាន​១៣​អ៊ីញ​បន្ថែម​ទៀត​ ឬ​​ស្មើ​នឹង​៣៣​សង់ទីម៉ែត្រ​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ជិត​ម្ភៃ​ឆ្នាំ​មុន​ដែល​គាត់​ធ្លាប់​មក​ទី​នេះ​ម្ដង​។ ឥឡូវ​នេះ​រាង​កាយ​​​​របស់​វា​មាន​ប្រវែង​១៧​ហ្វ៊ីត និង​១១,៧៥​អ៊ីញ​ ប្រហាក់​ប្រហែល​នឹង​៥ម៉ែត្រ​កន្លះ​។

វា​ជា​សត្វ​ដែលមាន​ធំ​ដំបង​អស្ចារ្យ​។ មាឌ​របស់​ប៉ុណ្ណេះ​អាច​ចាត់​ទុក​ថា​ធំ​លើស​ពី​ធម្មតា​។ ​កាល​ពី​ពេល​ដែល​គាត់​​​មក​ទី​នេះ​លើក​ទី​១, ​លោក​ក្រេម​វេប​​គិត​ថា​សត្វ​ក្រពើ​នេះ​មាន​អាយុ​ចន្លោះ​ពី​៣០ទៅ​៨០​ឆ្នាំ​។ មាន​ន័យ​ថា​អាយុ​ពិត​របស់​វា​អាច​យ៉ាង​ហោច​ណាស់​១២០​ឆ្នាំ​។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​គេ​គ្មាន​ឧបករណ៍​​វាស់​ស្ទង់​ដឹង​អាយុ​របស់​សត្វ​ក្រពើ​ឱ្យ​បាន​ជាក់​លាក់​។ ​អាយុ​ពិត​របស់​វា​មិន​ដឹង​ប៉ុន្មាន​ឆ្នាំ​​ បើ​អាយុ​ប៉ុណ្ណឹង​ហើយ​​នៅ​តែ​រីក​លូត​លាស់​ជា​បន្ត​ទៀត​។​ ​វា​រីក​ទាំង​បណ្ដោយ​ និង​រីក​ទាំង​ទទឹង​។​

បុគ្គលិក​​​នៅ​សួន​ម៉ារីនលេន​ប្រាប់​ថា​​ការ​ពិនិត្យ​សត្វ​ក្រពើ​នេះ​​ប្រចាំ​ឆ្នាំ​​មិន​មែន​ងាយ​ស្រួល​​​ទេ​ ព្រោះ​ការ​ប្រើ​ប្រាស់​វិធី​ទប់​ទល់​អាច​បង្ក​ជា​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​។ នេះ​ជា​រឿង​ធម្មតា​​​សម្រាប់​សត្វ​ក្រពើ​​​ដែល​តាម​ប្រមាញ់​សត្វ​ដទៃ​​ធ្វើ​ជា​ចំណី​អាហារ​របស់​វា​។​ ជា​ទូទៅ ការ​ពិនិត្យ​មើល​សត្វ​ក្រពើ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​ពិនិត្យ​សង្កេត​រៀង​ៗ​ខ្លួន​​ និង​តាម​រយៈ​​ការ​វិភាគ​​​កំណត់​ហេតុ​​របស់​​បុគ្គលិក​នៅ​ក្នុង​សួន​សត្វ​។ គេ​អាច​ត្រួត​ពិនិត្យ​មើល​លាមក​របស់​វា និង​​ទឹក​ដែល​វា​រស់​នៅ​ដើម្បី​​ធ្វើ​វិភាគ​លម្អិត​​​។

​លទ្ធផល​ត្រួត​​ពិនិត្យ​ថ្មី​ៗ​នេះ​បង្ហាញ​ថាវា​មាន​​លក្ខណៈ​សម្បត្តិ​​ល្អ ​​​គ្មាន​បញ្ហា​​ចោទ​ផ្នែក​សុខ​ភាព​ និង​គ្មាន​​ភាព​ចាស់​ទ្រុឌទ្រោម​​​ដែល​គួរ​ឱ្យ​បារម្ភ​​ទេ​។​ ​វា​អាច​រស់​នៅ​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​​ឥត​​បញ្ហា​។​ ​លោក​ចច​ ក្រេក (George Craig) ជា​ស្ថាបនិក​សួន​សត្វ​​នេះ​។ គាត់​និយម​ចូល​ចិត្ត​ឱ្យ​ចំណី​​ក្រពើ​ខាស់សឺស​​​ដោយ​ផ្ទាល់​ដៃ​​ និង​មាន​ទំនាក់​ទំនង​គ្នា​ជិត​ស្និទ្ធ​​​។ សូម​ជម្រាប​ថា​សត្វ​ក្រពើ​​ដែល​គេ​ទទួល​ស្គាល់​ថា​មាន​វ័យ​ចំណាស់​ជាង​គេ​​​គឺ​ក្រពើ​ឈ្មោះ​ហ្វ្រែស​ស៊ី (Freshie) ​ដែល​​រស់​នៅ​ក្នុង​តំបន់​អភិរក្ស​​អស់​​រយៈ​ពេល​​​១៤០​ឆ្នាំ​។ ​មិន​ធម្មតា​ទេ​ ក្រពើ​នេះ​នៅ​តែ​មាន​អាយុ​វែង​ ទោះ​បី​រង​ការ​បាញ់​ប្រហារ​ត្រូវ​ចំ​​​​កន្ទុយ​ និង​ភ្នែក​ខាង​ឆ្វេង​៕​​

ប្រភព៖ កាសែត​ញូយ៉កប៉ុស្តិ៍ (New York Post)
https://nypost.com/2023/07/03/worlds-largest-crocodile-measuring-nearly-18-feet-long-still-growing-as-it-hits-stunning-age-milestone/

សត្វ​ក្រពើ​ឈ្មោល​ឈ្មោះ​ហ្វ្រែស​ស៊ី (Freshie) កាល​នៅ​រស់​។ វា​អាច​មាន​ជីវិត​រស់​​១៤០​ឆ្នាំ​​ និង​ជា​ក្រពើ​ដែល​មាន​អាយុ​វែង​ជាង​គេ​បំផុត​នៅ​ក្នុង​​ពិភពលោក​​។
កោះ​គ្រីន​អាយលេន (Green Island) របស់​ប្រទេស​អូស្ត្រាលី​ មើល​ពី​លើ​អាកាស​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ