ការសិក្សានេះដែលបានពិសោធន៍លើជនជាតិអឺរ៉ុបប្រុស-ស្រីចំនួន៣៦៨១នាក់អាយុ៦០ឆ្នាំចុះ និងបានចំណាយពេលប្រហែល៨ឆ្នាំក៏បានរកឃើញថា ការទទួលទានអំបិលក្នុងកម្រិតមធ្យមមិនបានបង្កើនអត្រាគ្រោះថ្នាក់ដោយជំងឺឡើងឈាមនោះឡើយ ។ របាយការណ៍ដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រព័ត៌មានJournal of the American Medical Association ត្រូវបានគេបញ្ចេញឲ្យដឹង៣ខែបន្ទាប់ពីរដ្ឋាភិបាលអាមេរិកចេញធ្វើយុទ្ធនាការសុខភាពជាសាធារណៈនៅតាមភោជនីយដ្ឋាននិងកន្លែងផលិតអាហារឲ្យកាត់បន្ថយការប្រើប្រាស់អំបិល ។ សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវJan Staessen នៅសាកលវិទ្យាល័យឡឺវិន នៃប្រទេសបែលហ្ស៊ិកបាននិយាយថា៖«ការរកឃើញរបស់យើងមិនបានគាំទ្រទៅលើការកាត់បន្ថយនៃការទទួលទានអំបិលរបស់ប្រជាជននោះទេ »។
ចែករំលែកព័តមាននេះ