ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​រតនគិរីហៅ​មន្ត្រី​ប្រជុំ​រក​មូល​ហេតុ ក្រោយ​មាន​កម្មករស្លា-ប់កើន​១១នាក់​ហើយ

9 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្មករ​ដែល​សង្ស័យ​ពុល​ស្រា និង​ចំណីអាហារ​ចាប់តាំងពី​ថ្ងៃ​ទី​១៦ ខែមិថុនា រហូត​មក​ទល់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៣ នេះ អ្នក​ស្លាប់​បាន​កើនឡើង​ចំនួន​ដល់​១១​នាក់​ហើយ…

ខេត្តរតនគិរី ៖ កម្មករ​ដែល​សង្ស័យ​ពុល​ស្រា និង​ចំណីអាហារ​ចាប់តាំងពី​ថ្ងៃ​ទី​១៦ ខែមិថុនា រហូត​មក​ទល់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៣ នេះ អ្នក​ស្លាប់​បាន​កើនឡើង​ចំនួន​ដល់​១១​នាក់​ហើយ ។ សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ពុល​ស្រា​ស្លា​-​ប់​ជា​កម្មករ​របស់​ក្រុមហ៊ុន​ថា​រី​កូ​អា​គ្រី​អណ្តូង​មាស​ចម្ការ​ចេក​របស់​វៀតណា​ម​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី​។

បន្ទាប់​ពី​មាន​កម្មករ​នៅ​ក្រុមហ៊ុន​ថា​រី​កូ​អា​គ្រី​អណ្តូង​មាស​ចម្ការ​ចេក​របស់​វៀតណាម​នៅ​ស្រុក​កូន​មុំ​មាន​ចំនួន​កម្មករ​ស្លាប់​កើន​ឡើងជា​បន្តបន្ទាប់​រហូត​ដល់​១១​នាក់​ហើយ​នោះ នៅ​ថ្ងៃ​ទី​២ ខែកក្កដា​នេះ លោក អភិបាលខេត្ត​រតនគិរី ក៏​បាន​កោះ​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​មក​ប្រជុំ​រក​មូលហេតុ​ជាក់លាក់ ដើម្បី​ទប់ស្កាត​កុំ​ឲ្យ​មានការ​ស្លាប់​ថែម​បន្ត​ទៀត ។

លោក​អ៊ុ​ង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដរតនគិរី​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៣ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មណ្ឌល​សុខភាព​ស្រែ​អង្គ្រង​ស្រុ​កូន​មុំ​ផង​ដែរ ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ហើយ​ខណៈនោះ ពួក​គេ​មាន​អាការ​:​ឈឺពោះ ក្អួត ហត់ អស់កម្លាំង ដួល​ប្រកាច់​ស្ទើ​តែ​គ្មាន​សញ្ញា​ជីវិត​។

ក្រោយ​ចេញ​រោគ​សញ្ញា​ប្រហែល​៤​ទៅ​៦​ម៉ោង​ក្រោយមក ក៏​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​នោះ​តែ​ម្ដង ។ លោក​បន្ដ​ថា ពួក​គេ​សុទ្ធតែ​មាន​សុខភាព​ល្អ មិន​ធ្លាប់​មាន​ប្រ​វត្ដ​ឈឺ​ទេ តាម​ការ​សនិដ្ឋាន​ជាបឋម​ថា ករណី​នេះ​អាច​បណ្ដាល​មក​ពី​ពុល​សារធាតុ​គីមី ថ្នាំ​បាញ់​ស្មៅ ឬ​ថ្នាំ​សម្លាប់​សត្វល្អិត រួម​និង​កា​រស់នៅ​ពុំ​មាន​អនាម័យ​ត្រឹមត្រូវ​ផង ។

មុន​ពេល​កើតហេតុ ពួក​គេ​(​កម្មករ​)​ភាគច្រើន​ធ្វើការ​បាញ់​ស្មៅ​នៅ​ពេល​សម្រាក​ពី​ការងារ​ក៏​នាំ​គា​ផឹកស្រា​ស្រប​ពេល​ដែល​កំពុង​អស់កម្លាំង​ហេវ​ហត់​ផង​នោះ ទើប​ធ្វើ​សុខភាព​ទន់ខ្សោយ​រហូត​មាន​អ្នក​ស្លាប់​ជា​បន្តបន្ទាប់​នោះ​តែ​ម្តង​។

លោក​ញ៉ែ​ម សំ​អឿ​ន អភិបាលខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​នៅ​ក្នុង​អង្គប្រជុំ​ថា កម្មករ​បំរើ​ការ​នៅ​ក្រុមហ៊ុន​ចម្ការ​ចេក​វៀតណាម​នោះ​បាន​ធ្លាក់ខ្លួន​ឈឺ​និង​ស្លាប់​ចាប់តាំងពី​មុន​ថ្ងៃ​ទី​១៦ ខែមិថុនា រហូត​មក​ដល់​ពេល​នេះ​ហើយ​មាន​អាការ​:​ស្រ​ដៀង​ៗ​គ្នា​ទាំងអស់ ដែល​ត្រូវ​បាន​ស្លាប់​ហើយ​ភាគច្រើន​សុទ្ធ​សឹង​ជា​ជន​ចំណាកស្រុក​ត្រូវ​សាច់ញាតិ​ក្រុម​គ្រួរ​សារ​បញ្ជូន​សាកសព​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា ករណី​នេះ អាជ្ញាធរ​មូលដ្ឋាន​រួម​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​ចុះ​ទៅ​តាមដាន​រក​មូលហេតុ​នេះ ជា​ពិសេស ខាង​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល ត្រូវ​យក​សំណាក​អ្នក​ស្លាប់​ទៅ​ធ្វើ​ឡា​បូ​ពិនិត្យ​វិភាគ​រក​មេរោគ​ជាក់លាក់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រៀលដាល​ដល់​កម្មករ​បន្ដ​ទៀត​។

ករណី​ស្លាប់​កម្មករ​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្តរតនគិរី​ក៏​បាន​សំណូមពរ​ឲ្យ​ខាង​ក្រសួងសុខាភិបាល​មេត្តា​ជួយ​មាន​វិធានការ គឺ​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ដល់ទី​តាំង​នោះ​រក​ឲ្យ​ឃើញ​មេរោគ​រាតត្បាត កុំ​ឲ្យ​ស្ថិត​ក្នុង​កា​សង្ស័យ​ហើយ​បន្ដ​សម្លាប់​កម្មករ​ចម្ការ​ចេក​ជា​បន្ដបន្ទាប់​ទៀត​។

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ