ស្វែងយល់! តើច្បាប់បោះឆ្នោត កែប្រែចំណុចណាខ្លះ?
- ភ្នំពេញ
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ ក្រោមអធិបតីភាព លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ…
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ ក្រោមអធិបតីភាព លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ…
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ ក្រោមអធិបតីភាព លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសមាជិក-សមាជិកា នៅអគារ ស វិមានរដ្ឋចំការមន។
កិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទថា វិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភា បានអនុម័ត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។
សូមបញ្ជាក់ថា បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសយល់ស្របជាឯកច្ឆ័ន្ទ ចំពោះច្បាប់ ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោតរួចមក នីតិវិធីបន្ទាប់ គឺត្រូវបញ្ជូន ថ្វាយព្រះមហាក្សត្រ ដើម្បីទ្រង់ឡាយព្រះហស្ថលេខា ប្រកាសដាក់ឲ្យប្រើជាផ្លូវការ។
តើវិសោធនកម្មច្បាប់បោះឆ្នោតនេះ កែប្រែចំណុចណាខ្លះ? សូមអានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដូចខាងក្រោម៖
ចែករំលែកព័តមាននេះ