ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ស្រែក​ពេញ​បន្ទប់ទឹក ក្រោយ​ឃើញ​ទូរស័ព្ទ​លួច​ថត​តាម​ប្រឡោះ​ប្រហោង​ជញ្ជាំង​ជាប់​ដំបូល

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ ដោយ​កម្លាំង​កងរាជអាវុធហត្ថ ក្រោយ​ប្រព្រឹត្តិ​សកម្មភាព​លប​លួច​ថតរូប​នារី​ម្នាក់ ខណៈ​ពេល​នាង​កំពុង​តែ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក រួច​បង្ហោះ​រូបភាព​ចែកចាយ​ទៅ​ដល់

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ ដោយ​កម្លាំង​កងរាជអាវុធហត្ថ ក្រោយ​ប្រព្រឹត្តិ​សកម្មភាព​លប​លួច​ថតរូប​នារី​ម្នាក់ ខណៈ​ពេល​នាង​កំពុង​តែ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក រួច​បង្ហោះ​រូបភាព​ចែកចាយ​ទៅ​ដល់​មិត្តភក្តិ​ក្នុង​គ្រុប​ជា​ច្រើន​ទៀត​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។

បើ​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​មូល​ដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សៅ វុ​ត្ថា មេបញ្ជាការ​ក្រុង បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ​សូ វីឡា (​ហៅ​ប្រុស​) ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ថ្នាំលាប «NIPPON» មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​យក​ទូរស័ព្ទ​ដៃ​មក​លួច​ថតរូប​នារី​រង​គ្រោះ​តាម​ប្រឡោះ​ប្រហោង​ជញ្ជាំង​ជាប់​ដំបូល ខណៈ​ពេល​ដែល​នារី​រង​គ្រោះ​កំពុង​តែ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក​។ ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ នារី​រង​គ្រោះ​ក្រឡេក​មើលទៅ​លើ ស្រាប់តែ​ឃើញ​ទូរស័ព្ទ​ដៃ​កំពុង​ថតរូប​ខ្លួន ក៏​ស្រែកហៅ​ឱ្យ​ប្អូនប្រុស​ជីដូនមួយ​ទៅ​ចាប់​យក​ទូ​ស័ព្ទ​ពី​ជនសង្ស័យ​រូប​នោះ រួច​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច​តែ​ម្តង​។

តាម​ចម្លើយ​របស់​ជនសង្ស័យ បាន​សារភាព​ថា «​ខ្លួន​ធ្លាប់​បាន​ថតរូប​ភាព​នារី​រង​គ្រោះ​នៅ​ពេល​ងូតទឹក​នោះ​ចំនួន​២​លើក​រួច​មក​ហើយ​»​។ ហើយ​តាម​ការ​ស្រាវជ្រាវ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ជនសង្ស័យ​រូប​នេះ បាន​ប្រទះ​ឃើញ​ថា រូបភាព​អាក្រា​.​ត​កា​.​យ​របស់​នារី​រង​គ្រោះ ត្រូវ​ជនសង្ស័យ​រូប​នេះ បង្ហោះ​ចូល​ក្នុង​គ្រុប​ឆាត Friend របស់​ជនសង្ស័យ​ជា​ច្រើន​ផង​ដែរ​។

ក្រោយ​ការ​ចាប់ខ្លួន កម្លាំង​អាវុធហត្ថ​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ព្រមទាំង​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ​មួយ​គ្រឿង​ផង​ដែរ​។ បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​កំពុង​ឃាត់ និង​រក្សា​ទុក​ក្នុង​អង្គភាព​កង​រាជ​អាវុធ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​អយ្យការ​អប​សាលាដំបូង​ខេត្តស្ទឹងត្រែង ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ